ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ រៀបចំពិធីអបអរសា​ទរខួប​លើកទី១៦១ ​ទិវាពិភព​លោ​កកាក​បាទក្រហម និង​អឌ្ឍចន្ទក្រហម​ ៨ឧសភា ឆ្នាំ២០២៤
Wed,08 May 2024 (Time 04:19 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 10នាក់)


ខេត្តបន្ទាយមានជ័យ៖រួមគ្នាជាមួយកាក​បាទក្រហ​មកម្ពុជា ដើម្បីសហគម​ន៍មានសុខភាពល្អ និង​មាន​ភា​ពធន់​និងអាកា​សធាតុ ។នេះជាប្រធានបទអ​បអរខួបទី១៦​១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ដែលរៀប​ចំដោយ​សាខាកាកបាទក្រហមខេត្តបន្ទាយមា​នជ័យ នាព្រឹកថ្ងៃទី៨ ខែឧ​ស​ភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្មរុក្ខា​ប្រមាញ់​និងនេសាទ និងជាប្រធា​នក្រុមការងា​ររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយ។ 

ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសា​ខាកាកបាទក្រហមខេត្ត មានប្រសាសន៍ថា កាកបា​ទក្រហម​កម្ពុជា គឺជាស្ថាប័នមនុស្សធម៌​បំពេញតួ​នាទី ជាជំ​នួយការឱ្យអា​ជ្ញាធរសាធារណៈ ក្នុងវិស័យ​មនុស្សធម៌ស្រ​បតាមយុទ្ធសាស្ត្រ២០២០-២០៣០ របស់​កាកបាទក្រហមកម្ពុជា ជាក់ស្តែង ចាប់ពីខែ​ឧសភា ឆ្នាំ២០២៣​ ដល់ខែមេសា ឆ្នាំ២០២​៤នេះ សាខាបា​នយកចិ​ត្តទុកដា​ក់បង្កើនកិច្ច សហប្រតិ​បត្តិកា​រកាន់តែ​ជិតស្និទ្ធថែមទៀត​ជាមួយអាជ្ញាធរគ្រប់លំ​ដាប់ថ្នាក់ សប្បុរសជន និងផ្នែកពាក់- ព័ន្ធ​ក្នុង​ការឆ្លើយតបផ្តល់អំណោ​យដល់គ្រួសាររងគ្រោះ​ និងងាយរងគ្រោះបា​នចំនួន៨៨០គ្រួសារ ក្នុង នោះមា​នខ្យល់កន្ត្រាក់, ទឹកជំនន់, អគ្គិភ័យ, ស្លាប់ដោយលង់ទឹក និងគ្រួសារក្រីក្រ។ អំ​ណោយ​ជាថវិកា ឬ សម្ភារៈ ​ដែលសាខាទទួលបាន​ពីការបរិច្ចាគនេះ​ យើងខ្ញុំសូមសន្យាថា នឹង គ្រប់គ្រងដោ​យហ្មត់ចត់ប្រក​បដោយគណ​នេយ្យភាព និងតម្លាភាពគ្រប់កាលៈទេ​សៈស្របតាមបទ​បញ្ញត្តិ​ហិរញ្ញវត្ថុរប​ស់កាកបាទក្រហមកម្ពុជា និងប្រើប្រាស់​ធនធានទាំ​ងអស់នោះឲ្យចំគោលដៅ។  

 លោក ង៉ោ ម៉េងជ្រួន ប្រធានកិត្តិយស​សាខាកាកបាទក្រហមខេត្ត បានឡើងអានសា​រលិខិតសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជាមានខ្លឹមសារបញ្ជាក់ថា សម្រាប់​ឆ្នាំ​២០២៤​នេះ ប្រធានបទ រួមគ្នាជាមួយកា​កបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមា​នភាពធ​ន់នឹងអាកាសធាតុ មានគោលបំណងសំខា​ន់បង្ហាញពីកា​រប្តេជ្ញាចិត្តរបស់​កាកបាទ​ក្រហម​កម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកការ​អប់រំផ្សព្វផ្សាយ​ស្តីពីការថែទាំសុ​ខភាពប​ឋម​តាមសហគមន៍ និង ពង្រឹងភាពធន់នឹង​អាកាសធាតុ ដើម្បីចូលរួម​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកា​រអនុវត្តវិធានការ​គន្លឹះនានា ជាពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកម្ដៅកើនឡើងខ្ពស់មិនធ្លា​ប់ដែល​មាន ដើម្បីពង្រឹងសេ​វាថែទាំសុខភា​ព ឆ្ពោះទៅ​ការគ្របដណ្តប់សុខភាពជាសាកល ធានា​សុវត្ថិភា​ពសុខភាព និងការលើកកម្ពស់សុខុមាលភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ឌិត ទីណា  បានមានប្រសាសន៍ថា ស្របពេលដែលពិភពលោកកំពុងជួបវិបត្តិភ័យ និងកា​របាត់បង់ដែលមិនធ្លាប់មានពីមុនមក សហព័ន្ធអន្តរ​ជាតិនៃសមាគ​មកាកបាទក្រហម​និងអឌ្ឍចន្ទ​ក្រហម កំណត់យក​ប្រធានបទ “ថែរក្សាមនុស្សជាតិ ឱ្យរស់រានមានជីវិត” សម្រាប់ទិវាពិភ​ពលោកកា​កបាទ​ក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដែល បង្ហាញអំពីការចូលរួមយ៉ាង​ក្រៀមក្រំជា​មួយ​អ្នករងគ្រោះ និងងាយរងគ្រោះនៅទូទាំងពិភពលោក ព្រមទាំង ជំរុញការចូលរួមលើកកម្ពស់​សេចក្តី​ថ្លៃថ្នូររប​ស់មនុស្សជាតិ សម្រាលទុក្ខលំបាក និងពង្រីកការផ្តល់ជំនួយ មនុស្សធម៌ដល់​ប្រជាជន​ដែលកំពុងប្រឈមមុខនឹងបញ្ហាមនុស្សធម៌ធ្ងន់ធ្ងរ ជាពិសេស នៅតំបន់ដាច់ស្រយាល និងតំបន់ពិបា​កទៅដល់។ 
គួរបញ្ជាក់ថាថវិកាដែលប្រមូលបាន នាឱកាសនេះ គិតជាប្រាក់ដុល្លារសហរដ្ឋអាមេរិកចំនួន ជាង ២១ម៉ឺនដុល្លារ នេះគឺជាតួ​លេខបឋម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4851 នាក់
ម្សិលមិញ :
7193 នាក់
សប្តាហ៍នេះ :
42810 នាក់
ខែនេះ :
392478 នាក់
3 ខែនេះ :
1112301 នាក់
សរុប :
17884492 នាក់