ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយ​តម្លៃ​ជាវិជ្ជមាន និងមា​នសុទិដ្ឋិ​និយមខ្ពស់​ចំពោះការចូលរួម​លើកក​ម្ពស់​គុណភាព​សេវាសង្គម និងកិច្ចគាំពា​រកុមាររបស់អង្គការយូនីសេហ្វ
Wed,15 May 2024 (Time 05:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 5នាក់)


(ភ្នំពេញ)៖ពីវេទិកា​អធិប​តីនៃពិធីបើកសិក្ខា​សាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្ត​ភាពជាដៃគូរ​វាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់​អភិបាលកិច្ចរដ្ឋបាល​ថ្នាក់ក្រោ​មជាតិ សហការរៀបចំដោយក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហា​ញកា​រកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូនីសេហ្វ ជាមួយស្ថា​ប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ក្នុងការលើកកម្ព​ស់គុណ​ភាព​សេ​វាសង្គម និងកិច្ចគាំពារកុមារឱ្យកាន់តែមានប្រសិទ្ធភាព។

អង្គការយូនីសេហ្វ បានចាប់ផ្តើមធ្វើការ​ដោយផ្ទាល់ជាមួយក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់​ព័ន្ធមួយចំនួន​ទៀតរបស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគម្រោងលើ​កកម្ពស់សេវាសង្គម​នៅរដ្ឋបាលថ្នាក់​ក្រោមជាតិ និងគម្រោងកិច្ចការពារកុមារ ចាប់ពីឆ្នាំ២០១៨មក។ អង្គការអន្តរជា​តិមួយនេះ បានធ្វើកិច្ចស​ហប្រតិបត្តិកា​រលើវិស័យអប់រំ វិស័យសុខាភិបាល កម្មវិធីអាហារូបត្ថម្ភ វិស័យទឹកស្អាត និងអនាម័យ មានទំហំថវិកាសរុបជាមធ្យមក្នុងរង្វង់ ២០លានដុល្លារ ក្នុងមួយឆ្នាំ។  នេះបើតាមរបាយការណ៍ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួង​មហាផ្ទៃ ក្នុងសិក្ខាសាលាដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ។

សិក្ខាសាលានាថ្ងៃនេះ គឺជាការបន្តបេសកកម្មរវាងយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យគ្រប់​ភាគីពាក់ព័ន្ធមា​នការយល់ដឹងកាន់តែច្បាស់ និងគ្រប់ជ្រុងជ្រោយអំពី អភិក្រមនៃរដ្ឋបា​លថ្នាក់ក្រោម​ជាតិ លើភាពជាដៃគូរវាង​រាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់​ប្រព័ន្ធអភិ​បាល​កិច្ចល្អនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២៤ ដល់២០២៨ និងដើម្បីធានាឱ្យ​ការអនុវត្ត​ផែនការរំកិលរយៈពេល ២ឆ្នាំ២០២៤-២០២៥ និងផែនកា​រឆ្នាំបន្តបន្ទាប់ប្រព្រឹត្តទៅដោយរលូន ដោយ​ផ្ដោតលើខេត្តគោ​លដៅចំនួន ៦ រួមមាន ៖ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹង​ត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។

លោកបណ្ឌិត វីល ផាកស៍ នា​យកអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម​ខ្ពស់​ចំពោះការបន្តកិច្ចសហប្រតិបត្តិការនេះ និងបានបង្ហាញការកត់សម្គាល់ថា កំណែទម្រង់រដ្ឋបាល​ថ្នាក់ក្រោមជាតិនៅកម្ពុជា ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកម្ពស់សិទ្ធិកុមារ និងទទួល​បានការវាយតម្លៃជាវិជ្ជមានពីអង្គការសហប្រជាជាតិផងដែរ។ លោកក៏បង្ហាញកា​រកត់ស​ម្គាល់អំពី​យុទ្ធ​សាស្រ្តប​ញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក៏បានដាក់បញ្ចូលនូវយន្តការធានាការអភិវឌ្ឍធនធានមនុស្ស រួមទាំងគោលនយោ​បាយគាំពា​រកុមារ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្រ​សួង​មហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះការគាំទ្រ កិច្ចខិតខំប្រឹ​ងប្រែង និងកិច្ចសហការដ៏ល្អរបស់អង្គការយូនីសេហ្វ ជាមួយរាជរដ្ឋាភិបាលកម្ពុជា កន្លងមក ក្នុងការ​លើក​កម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្ត្រីជាម្តាយ និងកុមារ ព្រមទាំងជន​ងាយរង​គ្រោះ​ផ្សេងៗទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ប្រកបដោ​យចីរភាព និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4710 នាក់
ម្សិលមិញ :
10838 នាក់
សប្តាហ៍នេះ :
38328 នាក់
ខែនេះ :
479765 នាក់
3 ខែនេះ :
1103991 នាក់
សរុប :
17871039 នាក់