ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហាក្នុងស​ហគមន៍ និងស្វែងរ​កដំណោះស្រាយជូន​ប្រជាពលរដ្ឋ ក្នុង​ស្រុកមង្គលបូរី
Wed,15 May 2024 (Time 04:24 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 6នាក់)


(បន្ទាយមានជ័យ) ដើម្បីចូលរួម​ចំណែកជាមួយរាជរដ្ឋាភិបាល ក៏​ដូចជាអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់​នៅថ្នាក់មូលដ្ឋាន និ​ងដើម្បីគាំទ្រ និងពង្រឹង​សម្ថភាព ជាអ្នកដឹកនាំ ការតស៊ូមតិ និងការសរ​សេរ​គ​ម្រោង​បែបបទមួយចំនួនជូនដល់លោក លោកស្រីក្នុងសហគមន៍ អង្គការវិទ្យាស្ថានតស៊ូមតិ និង​គោលយោបាយ(API) នាព្រឹកថ្ងៃទី១៥ ខែឧ​សភា ឆ្នាំ២០២៤ បានរៀបចំបើកកិច្ចប្រជុំពិ​ភាក្សាពី​កង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែង​រកដំណោះស្រាយជូ​នប្រជាពលរដ្ឋ ក្នុងស្រុក​មង្គលបូរី ក្រោ​មវត្តមា​នលោកស្រី សែង វីរៈ សមាជិ​កក្រុមប្រឹក្សាស្រុកតំណាងឱ្យលោក ឆឹង ណាវុន ប្រធានក្រុម​ប្រឹក្សាស្រុកមង្គលបូរី លោក រ័ត្ន ដាសុីណង់ ​អភិបាលស្រុកមង្គលបូរី និងលោក អ៊ុច គ្រីស្តា មន្រ្តីគ​ម្រោង​ប្រចាំខេត្តបន្ទាយមានជ័យ និង​ដោយមានការចូលរួមពីលោក លោក​ស្រីសមាជិកក្រុ​មប្រឹក្សាស្រុក កងកម្លាំងនគរបាល ប្រធាន​សហគមន៍ ទាំង៨ ឃុំក្នុងស្រុក​មង្គលបូរី ។

លោក អ៊ុច គ្រីស្តា មន្រ្តីគម្រោងប្រចាំខេត្តបន្ទាយមានជ័យ បានឡើងមានមតិលើកឡើងថា៖ សហ​គមន៍ អង្គការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ(API)បានកំពុងអនុវត្តគម្រោងសម្លេង និងស​កម្មភាពរបស់ប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជាដំណាក់កាលទី២ (២០២៣.២០២៥)ក្រោមជំនួយឧបត្ថម្ភគំទ្រថវិការពីព្រះវិហារជំនួយ ដេណឺម៉ាក(DCA) និងប្រេតដ៏ ហ្វរ ដឹវើលយ៍ (BFDW)បានខិ​តខំប្រឹងប្រែងប្រកបដោ​យសម្រេចគោលបំណង​ពង្រឹងកា​រចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី យុវជន ជនជាតិដើមភាគតិច និងជនមានពិការភាព នៅក្នុងអភិបាលកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់តម្លាភាព ការទទួលបានព័ត៌មាន ស្ដីពីសេវាច្រ​កចេញចូលតែមួយ សាធារណៈនិងពិភាក្សាស្វែងយល់ពីបញ្ហា និងដំណោះស្រា​យជូនប្រជាពលរ​ដ្ឋក្នុងសហគមន៍។

ថ្លែងក្នុងឱកាសនោះលោកស្រី សែង វីរៈ និងលោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី ក៏បាន​កោតស​រសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ(API) ដែលបានខិ​តខំ​ប្រឹងប្រែងដោះស្រាយពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះ​ស្រាយជូនប្រជា​ពលរដ្ឋរយៈពេលកន្លងមក។

លោក អភិបាលស្រុកមង្គលបូរី បានធ្វើការគាំទ្រ និងចូលរួមសហការណ៍ជាមួយសហគមន៍ទាំងអស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការអនុវត្តរាល់ការលំបាក និងបញ្ហាប្រឈមនានាដែលកើតមានឡើង ក្នុងការរួមគ្នាដោះស្រាយ។ ជាពិសេសក្នុងកា​រផ្តល់សេវាសាធារ​ណ:ជូនពលរដ្ឋក្នុង​ភូមិសាស្ត្រក្នុ​ងសហគមន៍ឲ្យបានទាន់ពេលវេលា។

ជាលទ្ធផលជារួម៖ ដែលសហគមន៍បានលើកឡើងរួមមាន៖បញ្ហារំលោភយកដីបឹងស​ហគមន៍​ធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន,បញ្ហាបទល្មើសលួចឆក់ខុសច្បាប់,បញ្ហាបង្ហាញពីតម្លាភាពថវិការបស់ឃុំ,បញ្ហាមូលនិធិ​សង្គមតាមរយៈផ្ដល់ប័ណ្ណ ប.ស.ស,និងការស្នើសុំឲ្យក្រុម​យុវជនបានចូល​រួមប្រជុំនៅរាល់កា​រដេញថ្លៃលទ្ធកម្មគ​ម្រោងរបស់ក្រុមប្រឹក្សាឃុំ ឬក្នុងកិច្ចប្រជុំ។

ក្នុងឱកាសនោះលោក​ អភិបាលស្រុក កងកម្លាំងនគរបាលមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងម​ន្រ្តីគម្រោងបានឆ្លើយតប និងគាំទ្រយ៉ាងពេញទំហឹងលើបញ្ហាដែលបានលើកឡើង និងបានធ្វើការប​កស្រាយភ្លាម​ៗជូនដល់ពួកគាត់ផងដែរ និងបញ្ហាដែលនៅសេសសល់នឹង​រកវិធីដោះស្រាយជូនស​ហ​គមន៍ឲ្យទាល់តែបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4902 នាក់
ម្សិលមិញ :
10838 នាក់
សប្តាហ៍នេះ :
38520 នាក់
ខែនេះ :
479957 នាក់
3 ខែនេះ :
1104183 នាក់
សរុប :
17871231 នាក់