ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ក្នុង​គម្រប់​ព្រះ​ជន្ម ៧​១យាង​ចូល ៧​២ព្រះវ​ស្សា
Tue,14 May 2024 (Time 12:07 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 5នាក់)


(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៣ ខែ​ឧសភា ឆ្នាំ២០២៤ បាន​ប្រារព្ធពិ​ធីព្រះរាជពិ​ធីបុណ្យច​ម្រើនព្រះជន្ម ព្រះករុ​ណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហា​ក្សត្រនៃព្រះ​រាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧១យា​ងចូល ៧២ព្រះវស្សា ក្រោម​អធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តប​ន្ទាយ​មានជ័យ ​ដោយមា​នការចូលរួមពី​អភិបា​លរងខេត្ត សមាជិ​ការក្រុម​ប្រឹក្សាខេត្ត មេបញ្ជាការក​ងកម្លាំងប្រដាប់អាវុធទាំង​៣ប្រភេទ មន្ត្រីរាជកា​រ សិស្សនិស្សិត តាជី យាយជី ផ​ងដែរ ។

នៅក្នុងឱកាសដ៏​មហាជ័យមង្គ​លា​ភិរម្យថ្លៃថ្លា ពោរពេញ​ដោយក្តីសោ​មនស្សរីករាយ​នៃព្រះរា​ជពិធីបុ​ណ្យចម្រើនព្រះជន្ម ព្រះ​ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា​ជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ក្រុមប្រឹ​ក្សាខេត្ត គណៈអភិ​បាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អា​វុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ប្រជា​ពលរដ្ឋទូទាំង​ខេត្ត ក៏បានថ្វាយ​នូវព្រះសព្ទសាធុការ​ពរជ័យ បវរសួស្តី សិរី​វឌ្ឍនា វិបុលសុខ មហាប្រ​សើរគ្រប់យ៉ាង ចំពោះព្រះករុណាថ្លៃវិសេស ជាទីគោ​រពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ជូនព្រះអង្គទ្រង់​ប្រកបដោយព្រះកាយពលមាំមួន ខ្លាំងក្លាព្រះបញ្ញា​ញាណភ្លឺ​ថ្លាត្រចះត្រចង់ ព្រះរាជសុខ​ភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរដើម្បីព្រះអង្គទ្រង់គង់នៅ ក្នុងព្រះ​បរមសិរីរាជសម្បត្តិ បន្តព្រះរាជ​បេសក​កម្មដ៏ឧត្តុង្គឧត្តម​ថ្លៃថ្លាជាប្រវត្តិ​សាស្ត្រ​ពីព្រះករុណាព្រះ​មហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និង​សម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ដើម្បីភា​ពចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង និងសម្បូរ​សប្បាយប្រកបដោ​យសុខដុមរមនា របស់​មាតុភូមិ អង្គរជាទី​ស្នេហា និងប្រជារា​ស្ត្រគ្រប់រូប​ជាយូរអ​ង្វែងតរៀងទៅ។

សូមបញ្ជាក់ផងដែរ ៖ ថ្ងៃព្រហស្បតិ៍ ០១ កើត ខែ អស្សុជ ឆ្នាំ វក ឆស័ក ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០០៤ ក្រុមប្រឹក្សារាជសម្បត្តិ បានបោះឆ្នោតជា​ឯកច្ឆន្ទ ជាព្រះមហាក្សត្រ នៃព្រះរា​​ជាណាចក្រកម្ពុជា ដែលមានព្រះ​គោរមងារ “ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិ- ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ ឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះ​ចៅក្រុងកម្ពុជាធិបតី” ហើយ ស​ម្រេចយកថ្ងៃទី២៩ ខែតុលា ជារៀងរាល់ឆ្នាំ ជាទិវាប្រវត្តិសាស្ត្រ នៃការឡើង​គ្រង់ព្រះបរមរាជ្យ សម្បត្តិ តរៀងមក៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4361 នាក់
ម្សិលមិញ :
10838 នាក់
សប្តាហ៍នេះ :
37979 នាក់
ខែនេះ :
479416 នាក់
3 ខែនេះ :
1103642 នាក់
សរុប :
17870690 នាក់