ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីបុណ្យចម្រីនព្រះជន្ម និងប្រគេនព្រះរាជក្រិតដល់ ព្រះសិរីរក្ខិតវង្ស តែម ម៉ាច ព្រះចៅអធិការ វត្ត​ផ្សារ​កណ្តាល
Mon,13 May 2024 (Time 06:30 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 9នាក់)


ខេត្តបន្ទាយមានជ័យ៖សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធាន ថេរៈសភា​ព្រះពុទ្ធ​សាស​នានៃព្រះរាជា​ណាចក្រកម្ពុជា​នៅចុងសប្ដាហ៍នេះ បាន​និមន្ត​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីច​ម្រើនព្រះជន្មាយុស្រោចស្រពសុគន្ធវារីប្រគេនព្រះរាជក្រឹត្យនិងប្រកាសតែងតាំង ព្រះសិរី​រក្ខិតវង្ស តែម ម៉ាច ជារាជាគណៈថ្នាក់គឺថ្នាក់កិត្តិយសព្រះចៅអធិការ គ្រូសូត្រឆ្វេងឬស្ដាំ​នៅវត្តរត​នារា​មផ្សារកណ្តាល ស្ថិតនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពី​ប្រកាស ប្រគល់ប្រគេនព្រះរាជក្រឹត្យប្រកាស សនីយបត្រនិងប្រគល់ត្រាដល់ ព្រះសិរី​រក្ខិតវង្ស តែម ម៉ាច ជាព្រះរាជា​គណៈថ្នាក់កិត្តិយ​សព្រះចៅអធិ​ការវត្តនិង​ប្រគេនប្រកា​សតែង​តាំងព្រះគ្រូសូ​ត្រស្ដាំ​គ្រូ​សូត្រឆ្វេង ​ព្រមទាំងបា​នបំពាក់គ្រឿងឥស្សរិយ​យសរួចមក លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បានមានប្រសាស​ន៍ថា ពិធីបុណ្យចម្រើនព្រះជន្ម ស្រោចស្រព​សុគន្ធវារីនឹ​ងប្រកាសតែងតាំងគឺជា​ពិធីបុណ្យ ដែលជាប្រពៃណី ទំនៀមទ​ម្លាប់បង្កប់នូវអ​ត្ថន័យដ៏ល្អផូរ​ផង់មួយ​ដែលពុទ្ធប​រិស័ទខ្មែរយេីង បានធ្វើអស់កាល​ដ៏យូរល​ង់ណាស់មកហើយ និងមានភ្ជាប់ជា​ដរា​បរហូតមកដ​ល់សម័យយើ​ងនាពេលបច្ចុប្បន្ន។ ប៉ុន្តែប្រពៃណីទំនៀ​មទម្លាប់នេះ ត្រូវបានបំផ្លាញ​ដោយរបបប្រល័យពូជ​សាសន៍ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃនៃរ​បប​ប៉ុលព​ត ខឿនវប្បធម៌​ជាតិត្រូវបា​នបំផ្លាញដ​ល់ឬស​គល់ ប្រជាជនរស់​នៅក្នុងការភ័យខ្លាច និងលួចទន្ទេញ​បន់ស្រន់ក្នុងចិត្តគ្រប់​គ្រប់គ្នា សូមឲ្យទេវ​តាវត្ថុស័ក្តិសិទ្ធិ គុណបុណ្យបារមីនៃព្រះរតនត្រ័យជួយសង្គ្រោះ ប្រាសចាកក្ដី​ទុក្ខវេទនានិងមរណៈភ័យនេះ។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា បានដាក់ចេញនូវ​យុទ្ធសាស្ត្របញ្ចកោ​ណជារបៀបវារៈនៃការអ​ភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា​ក្នុងរយៈពេល ២៥ឆ្នាំ​ខាងមុខ គឺកំ​ណើនការងារ សមធ​ម៌ និងប្រសិទ្ធភាព និងចីរភាព កំណត់យកអាទិភាពគន្លឹះ៥ គឺម​នុស្ស ផ្លូវ ទឹកភ្លើងនិង​បច្ចេកវិទ្យា។ ចុងបញ្ចប់នៃកម្មវិធី លោកជំទាវ​ឧកញ៉ាមហាឧបាសិកា សេង សុខុម ជាម្ចា​ស់ហា​ងម្កុដ​ពេជ្រភ្នំពេញ បានផ្តល់អំ​ណោយ​ចែកជូន​ដល់សិស្សានុសិស្ស និងបងប្អូនប្រជាពល​រដ្ឋដែលចូល​រួមផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5120 នាក់
ម្សិលមិញ :
10838 នាក់
សប្តាហ៍នេះ :
38738 នាក់
ខែនេះ :
480175 នាក់
3 ខែនេះ :
1104401 នាក់
សរុប :
17871449 នាក់