ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន ស្អាង ត្រូវខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឱ្យទទួលបាននូវលទ្ធផលល្អប្រសើរ
Fri,10 May 2024 (Time 02:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 8នាក់)


ខេត្តកណ្តាល: ក្នុងឱកាសអញ្ជើញចុះទស្សនកិច្ច ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៅវិទ្យាល័យ ហ៊ុន សែន ស្អាង ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្ដាលនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ និងលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន ស្អាង ត្រូវខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឱ្យទទួលបាននូវលទ្ធផលល្អប្រសើរ ដើម្បីប្រែក្លាយវិទ្យាល័យ ហ៊ុន សែន ស្អាង ទៅជាសាលាគំរូ នៅក្នុងឆ្នាំ២០២៤នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា៖ នៅឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា មានគោលដៅប្រែក្លាយសាលារៀនពី ៥០០សាលា ទៅ១០០០សាលា ឱ្យក្លាយជាសាលាគំរូដែលមានស្តង់ដារចំនួន៥ ហើយវិទ្យាល័យហ៊ុនសែនស្អាង ដើម្បីក្លាយជាសាលាគំរូបាន ត្រូវតែមានស្តង់ដារចំនួន៥ រួមមាន៖
ទីមួយ៖ លទ្ធផលរបស់សិស្ស សាលារៀនគំរូលទ្ធផលរបស់សិស្សកាន់តែល្អប្រសើរ មានន័យថាការប្រឡងរបស់សិស្សខ្ពស់មានអត្រាជាប់ចាប់ពី ៧៥% ទៅ ៨០% ឡើងទៅ។
ទីពីរ៖ លើកកម្ពស់ការរៀន និងការបង្រៀន គឺលើកកម្ពស់ការរៀនពេញមួយថ្ងៃ
ទីបី៖ ការលើសកម្ពស់សុខភាពសិក្សា ឬការលើកកម្ពស់ការចូលរួមរបស់សហគមន៍ នៅក្នុងការគ្រប់គ្រងសាលារៀន។
ទីបួន៖ ការធានាបាននៅរដ្ឋបាលសិក្សា។
ទីប្រាំ៖ គណនេយ្យភាពជាមួយសហគមន៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា៖ ដើម្បីឱ្យលទ្ធផលរបស់សិស្សបានល្អប្រសើរសាលារៀនត្រូវតែ បង្កើនម៉ោងសិក្សាឱ្យបានពេញមួយថ្ងៃ អនុវត្តឱ្យបានពេញលេញនូវកម្មវិធីសិក្សា ដូចនេះបានជាក្រសួងមកសិក្សានៅវិទ្យាល័យ ហ៊ុន សែន ស្អាង ដោយសង្កេតឃើញថា បរិស្ថានសិក្សាល្អប្រសើរ រៀបចំថ្នាក់រៀនបានល្អប្រសើរ ជាពិសេសបានអនុវត្តកម្មវិធីសិក្សាបានយ៉ាងល្អ ដែលឈានទៅឱ្យលទ្ធផលសិក្សារបស់សិស្សទទួលបានលទ្ធផលល្អប្រសើរ។ ចំពោះបឋមសិក្សាត្រូវបានលើកកម្ពស់អំណានដំបូង គណិតវិទ្យាដំបូង និងមធ្យមសិក្សាគឺការអនុវត្តការសិក្សាបានពេញលេញ កែលម្អវិធីសាស្ត្របង្រៀន ត្រូវបង្រៀនរបៀបណាឱ្យសិស្សរៀនពូកែ ហើយប្រសិនបើសិស្សរៀនខ្សោយត្រូវបង្កើតកម្មវិធីបន្ថែមដើម្បីឱ្យសិស្សបានរៀនបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4962 នាក់
ម្សិលមិញ :
10838 នាក់
សប្តាហ៍នេះ :
38580 នាក់
ខែនេះ :
480017 នាក់
3 ខែនេះ :
1104243 នាក់
សរុប :
17871291 នាក់