ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាព និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋានមន្ទីរពេទ្យ និងអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល
Fri,10 May 2024 (Time 01:40 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 9នាក់)


រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាព និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋានមន្ទីរពេទ្យ និងអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋាន ដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវ ព្រមទាំងផ្តល់នូវអនុសាសន៍មួយចំនួន សម្រាប់នាយកដ្ឋានយកមកអនុវត្ត ដើម្បីពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការបំពេញការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើឱ្យនាយកដ្ឋានបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពិនិត្យ និងអនុវត្តលើកិច្ចការងារថែទាំ ព្យាបាល និយ័តកម្ម និងក្រមសីលធម៌សុខាភិបាល ទាំងនៅវិស័យសុខាភិបាលសាធារណៈ និងឯកជន ព្រមទាំងយកចិត្តទុកដាក់លើការចេញវេជ្ជបញ្ជា និងការផ្តល់ឱសថសារវន្តនៅតាមស្ថាប័នសុខាភិបាលសាធារណៈ និងឯកជន។

ទន្ទឹមនឹងនេះ នាយកដ្ឋានត្រូវពិនិត្យបន្ថែមលើការផ្តល់អជ្ញាប័ណ្ណ បន្តសុពលភាពអជ្ញាប័ណ្ណ ដោយត្រូវត្រួតពិនិត្យ និងការធ្វើអភិបាលកិច្ច ទាំងការងារគ្រប់គ្រង កិច្ចការបច្ចេកទេស ការប្រើប្រាស់ឱសថ សម្ភារៈបរិក្ខារពេទ្យ និងធនធានមនុស្សជំនាញសុខាភិបាលធានាបាននូវគុណភាព ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ស្របតាមនីតិវិធីស្តង់ដាដែលបានកំណត់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4734 នាក់
ម្សិលមិញ :
10838 នាក់
សប្តាហ៍នេះ :
38352 នាក់
ខែនេះ :
479789 នាក់
3 ខែនេះ :
1104015 នាក់
សរុប :
17871063 នាក់