ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជាកា​រកងរាជអាវុធហត្ថខេត្តប​ន្ទាយ​មានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយប្រសា​សន៍ណែនាំ របស់លោកនា​យឧត្តមសេ​នីយ៍ សៅ សុខា​ និងប្រជុំត្រួត​ពិនិ​ត្យវា​យត​ម្លៃស​ភា​ពកា​រណ៍ ​លទ្ធ​ផល​ការ​ងា​រឆ្នាំ២០២៣​ និង​លើ​កទិ​សដៅ​ផែ​ន​ការ​ស​កម្ម​ភាព​កា​រងារឆ្នាំ​២០​២៤
Wed,03 January 2024 (Time 01:54 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 83នាក់)


(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេប​ញ្ជាការក​ងរាជអាវុធហត្ថខេ​ត្តបន្ទាយ​មានជ័យ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ អញ្ជេីញជាអ​ធិបតីភាព ក្នុងកិ​ច្ចប្រ​ជុំផ្សព្វផ្សាយ​ប្រសាស​ន៍​ណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង​យោធ​ពល​ខេ​មរភូមិន្ទ មេបញ្ជា​ការកងរាជអាវុធហ​ត្ថលើផ្ទៃប្រទេស និង​ប្រជុំត្រួតពិ​និត្យវាយត​ម្លៃសភាពការ​ណ៍ លទ្ធផលការងា​រកងរាជអាវុធ​ហត្ថឆ្នាំ២០២៣ និងលើកទិ​សដៅផែ​នការសក​ម្មភាពការងា​រកងរាជអាវុ​ធហត្ថ ឆ្នាំ២​០២៤។

កិច្ចប្រជុំក្នុងថ្ងៃនេះក៏​មាន​ការ​អញ្ជេីញចូ​លរួម ពី​លោកមេបញ្ជាការ​រង លោកនាយសេនាធិការរង លោ​កប្រធានមន្ទីរ​ទាំង៧ លោ​កនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុកទាំង៩ និងនា​យអាវុធហត្ថខេត្ត សរុបចំនួន១៥​៦នាក់​បានចូលរួម​ ផងដែរ។

នាឱកាស​នោះផងដែរលោ​កឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជការកងរាអាវុធហត្ថខេត្ត ក៏បាន​ពាំនាំ ប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង នៃកងយោព​លខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុហត្ថលេី​ផ្ទៃប្រទេស ជូនចំពោះ​នាយ ទាហាន នាយទា​ហាន និងពល​ទាហាន នៃក​ងរាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យទាំងអ​ស់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាអាវុធហត្ថខេត្ត លេីកឡេីងថា ដើម្បីផ្ដល់នូវចំ​ណេះដឹង ជំ​នាញ សមត្ថភា​ព លើកកម្ពស់​នូវមនសិការ​ ឆន្ទៈ ការតស៊ូ ភាពក្លាហាន ​និងស្មារតីទទួលខុសត្រូវ ក្នុង​នាមកង​រាជអាវុធហត្ថ ត្រូវគោរពច្បាប់ ​គោរពវិន័យ គោរពក្រម​សីលធម៌ វិជ្ជាជីវៈ ក្នុងការអ​នុវត្តតួនា​ទីភារកិច្ច ក៏ដូចជាក្នុង​ការរស់នៅប្រចាំ​ថ្ងៃ និងខិត​ខំកសាងសំណ​ង់ ជំរំជម្រក អគារធ្វើការ កន្លែង​ស្នាក់នៅ ទីលានហ្វឹក​ហាត់ ជាពិសេសអនុ​វត្តនូវតួនាទី និង​ភារកិច្ចស្នូល ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ស្រាវជ្រាវបង្ក្រាបរាល់​បទល្មើសនៅក្នុងមូ​លដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសេីរ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានសង្កត់ធ្ងន់​ដល់ការមេបញ្ជាកា​រមូលដ្ឋានកងរាជ​អាវុធហត្ថ​ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ពីជីវ​ភាពប្រចាំថ្ងៃរបស់កង​កម្លាំង បន្ថែមនូវ​ការហូបចុ​កតាមរយៈកា​រជំរុញការបង្កបង្កើន​ផល ដាំ និងចិញ្ចឹមដើម្បីបំពេញតម្រូវការរបស់អង្គភាពបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7606 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
144744 នាក់
ខែនេះ :
518501 នាក់
3 ខែនេះ :
1114704 នាក់
សរុប :
17636758 នាក់