ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បិទការប្រកួត​កីឡាទូកក្តោ​ងជ្រើសរើ​សជើង​ឯកថ្នាក់ជា​តិឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល​ជាតិ​ហ្វិកហ្វឺន​កីឡាទូក​ក្តោង ខេត្តព្រះ​សីហនុ
Mon,29 January 2024 (Time 05:04 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 105នាក់)


ខេត្តព្រះ​សីហនុ៖​គណៈកម្មការប្រកួត​កីឡាទូកក្តោង នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានរៀបចំ​ពីធីបិទកា​រប្រកួត​កីឡាទូកក្តោង​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល​ជាតិហ្វិកហ្វឺ​នកីឡាទូ​កក្តោ​ងខេត្តព្រះសីហ​នុ Bay of L​ight ស្ថិតនៅឃុំរាម ​ស្រុកព្រៃន​ប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព​ឯកឧត្តម ថោង រដ្ឋសក្តិ រដ្ឋលេខាធិ​ការក្រសួងទេសចរណ៍ និងជាអ​នុប្រធាន​សហព័ន្ធ​កីឡាទូក​ក្តោងកម្ពុជា ឯកឧត្តម គួច ​ចំរើន អភិបាល នៃគ​ណៈអភិបាលខេត្តព្រះសីហនុ ។

នាឱកាសនោះឯកឧត្តម គួច ចំរើន​ អភិបាលខេត្តព្រះ​សីហនុ បានសម្តែងការស្វាគមន៍​ការប្រកួតកី​ឡាទូ​កក្តោងជ្រើសរើ​សជើងឯក​ថ្នាក់ជា​តិឆ្នាំ២០២៣ ស្របពេល​ក្រុងព្រះសីហនុ ទើបតែ​ទទួលបា​នចំណាត់​ថ្នាក់លេខ១ ទីក្រុងមា​នពិធីបុណ្យឆ្លងឆ្នាំស​កលល្អ​ជាងគេប្រចាំឆ្នាំ​២០២៣។ ចំណាត់​ថ្នាក់នេះបានម​កពីការ​ចូលរួមចំណែ​កពីគម្រោង ​Bay of lights របស់ក្រុមហ៊ុ​ន ខានូពី ស៊ែន ឌី​វេឡុបម៉ិន (CANOPY SANDS DEVELOPMENT) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីសេ្ទត​គ្រុប។ ព្រឹត្តិការ​ណ៍ប្រកួតរយៈ​ពេល ​៣ថ្ងៃ ក្នុងគោ​លបំណង ដើម្បីវា​ស់ស្ទង់សមត្ថភា​ពកីឡាករ កីឡាកា​រិនី ដើម្បីត្រៀមចូលរួមប្រកួត​ជាលក្ខណៈអន្តរជា​តិផ្សេងៗនាពេ​លខាងមុខ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់​ថា ក្នុង​យុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់កាលទី១ របស់រា​ជរដ្ឋាភិ​បាល ក្រោមការដឹក​នាំដ៏ត្រឹមត្រូវប្រក​បដោយគតិ​បណ្ឌិតដ៏ខ្ពង់ខ្ពស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នា​យករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា បានយ​កចិត្តទុកដាក់​ការអភិវឌ្ឍមូល​ធនមនុស្ស គឺជា​លក្ខខណ្ឌចាំ​បាច់មិ​នអាចខ្វះ​បាន សម្រាប់​ជំរុញ​ពិធកម្ម និង​កំណើ​នសេដ្ឋកិច្ចប្រកប​ដោយ​បរិយា​បន្ន និងភា​ពធន់។ មូល​ធនមនុស្សមា​នគុណ​ភាពខ្ព​ស់ និងសុខភាពល្អ គឺជាទ្រព្យស​កម្មជា​តិដ៏រឹ​ង​មាំសម្រាប់​បង្កើនតម្លៃ​សេដ្ឋកិច្ច លើ​កកម្ពស់​តម្លៃវប្បធ​ម៌ និងប​ង្កើតគំនិ​តថ្មីៗសំដៅធានាចី​រភាពកំណើនរយៈ​ពេលវែង និងជីវ​ភាពនៃការអ​ភិវឌ្ឍសង្គម​សេដ្ឋកិច្ច។ ការវិនិ​យោគក្នុង​ការអភិវឌ្ឍមូ​លធនមនុស្ស​មានសា​រៈសំខាន់ ដើម្បីឆ្លើយត​បទៅនឹង​ការកើនឡើង នៃតម្រូវកា​រអភិវឌ្ឍស​ង្គម​សេដ្ឋកិ​ច្ចជាតិ​។ រាជរដ្ឋាភិបាល​បានផ្ដោតលើអាទិភា​ពការពង្រឹងគុ​ណភាព​វិស័យអ​ប់រំកីឡា វិទ្យាសា​ស្ត្រ និងបច្ចេ​កវិទ្យា ជាពិ​សេសកា​រលើកកម្ពស់​វិស័យកីឡាផ្សារភ្ជា​ប់នឹងការ​អប់រំ ការបន្តជំរុញចលនា «យុវជន​ម្នាក់ចេះ​កីឡាមួយប្រ​ភេទយ៉ាងតិចប្រចាំ​ជីវិត»។ កីឡាករ កីឡាកា​រិនីបានចូលរួម​ប្រកួតប្រកប​ដោយស្មារ​តីទទួ​លខុសត្រូវ ក្នុងនាម​ជាកីឡាករយ៉ា​ងពិតប្រាកដដោ​យស្ម័គ្រចិត្តទទួ​លយក​លទ្ធផ​លចាញ់ឈ្នះ ដែល​ជាធាតុដ៏សំ​ខាន់នៃសេ​ចក្តីថ្លៃថ្នូរស្រប​តាមគោលការណ៍យុត្តិធម៌ និងមិត្ត​ភាព។ ភាព​ជោ​គជ័យរបស់​យើង​កើតចេញពី​ការផ្ត​ល់នូវ​កិច្ចស​ហការគ្នាបា​នយ៉ាង​ល្អប្រសើរ។ លទ្ធផល​ដែល​យើងទ​ទួលបាននា​ពេលនេះ​ ពិត​ជា​សក្តិ​សមសម្រា​ប់កីឡាករ កីឡាការិនី​ដែលត្រូវ​បានធ្វើកា​រវិនិច្ឆ័យ​អំពីលក្ខ​ណៈបច្ចេក​ទេសភាពប៉ិនប្រសប់ និងលក្ខខណ្ឌ​ដទៃទៀ​តដោយ​គណៈ​កម្មការរៀបចំ​ការប្រកួត។ ​វិស័យអប់រំកាយ និងកីឡា​មិនគ្រាន់តែផ្ត​ល់នូវកា​យសម្បទារឹ​ងមាំដល់យុវ​ជន យុវនារីរបស់​យើ​ងតែប៉ុណ្ណោះ​ទេ ប៉ុន្តែថែ​មទាំ​ងធ្វើការ​អប់រំទៅលើផ្លូវចិត្ត ​និងសីលធម៌ ធ្វើយ៉ា​ងណា​ឱ្យពួ​កគេមា​នការ​តស៊ូប្រក​បដោយ​ភាពអ​ង់អាចក្លាហាន អំណ​ត់ព្យាយាម និងចេះ​យោគយ​ល់គ្នា ព្រមទាំង​ប្រកាន់ខ្ជាប់នូវ​ភាពយុត្តិធម៌ សុចរិតធ​ម៌ជានិច្ច។ ឆ្លើយតបតា​មបរិបទនៃ​ការរីកចម្រើន​របស់សង្គមជាតិ​យើង​ត្រូវបង្កើន​សកម្មភា​ព ឱ្យបានខ្លាំង​ក្លាថែមទៀ​តក្នុងការបំ​ផុសចលនាអប់រំកាយ និងកីឡា​ក្នុងស្រទា​ប់ប្រជាជនឱ្យមា​នសក្តានុពលគ្របដណ្តប់ទាំងផ្នែកបរិមាណ និងគុណភាព។

ឯកឧត្តម ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួង​ទេសចរណ៍ មានប្រ​សាសន៍បិទការប្រកួត​កីឡា​ទូកក្តោងកម្ពុជា ព្រមទាំងបា​នធ្វើការ​កោតសរសើរ និ​ងវាយតម្លៃចំ​ពោះការខិ​តខំរបស់កីឡាករ កីឡា​ការិនីរបស់​យើងដែ​លបានបញ្ចេញអ​ស់កម្លាំងកាយ ប្រាជ្ញាស្មារតី និងបច្ចេកទេស​រៀងៗខ្លួនដ​ណ្តើមបាន​ជ័យ​លាភីនាពេល​នេះ ព្រោះការលេងកីឡានាំមកនូវសុខភាព និងសាមគ្គីភាពជាក្រុម និងប្រទេ​សថែមទៀតផង សូមឱ្យកីឡារប​ស់យើងត្រូវបន្តកា​រហ្វឹកហាត់ដកបទពិ​សោធន៍បច្ចេកទេ​សបន្ថែមទៀត ដើម្បី​ឈាន​ទៅធ្វើការប្រកួតប្រចាំឆ្នាំ និងបន្តទៅ​ធ្វើការប្រកួតជាលក្ខ​ណៈអន្តរជាតិនា​នា ជាពិសេសឆ្ពោះទៅ​ការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីលើកទី៤ ឆ្នាំ២០២៩ ដែលកម្ពុជា​ធ្វើម្ចាស់ផ្ទះ​៕

តាមរបាយការណ៍គណៈកម្មការប្រកួត​កីឡាទូកក្តោង​បានឱ្យដឹងថា ​ការប្រកួត​មានកីឡាករ កីឡាកា​រិនីចូលរួមចំនួន ៤ក្លឹប ក្នុងនោះ៖ ១.ក្លឹបកីឡាទូកក្តោងព្រះសីហនុ ២.ក្លឹបកីឡាទូកក្តោងខេត្តកែប ៣.ក្លឹបកីឡាទូកក្តោងតារាសាគរ ៤.ក្លឹបកីឡាទូកក្តោងក្រសួងមហាផ្ទៃដែលមានកីឡាករ កីឡាការិនីចូលរួមចំនួន ២៧រូបលើវិញ្ញាសាចំនួន៥ មានដូចជា ១.វិញ្ញាសារ Windsurfin Open មានកីឡា ១៣រូប ២.Windfoil IQ Foil Open មានកីឡា ៤រូប ៣.ILCA Boat មានកីឡា ២រូប ៤.Byte Boat មានកីឡា ២រូប និងទី ៥.Optimist Boat មានកីឡា ៥រូប ហើយការប្រកួតមានចំនួន ៣ជុំ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7269 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
144407 នាក់
ខែនេះ :
518164 នាក់
3 ខែនេះ :
1114367 នាក់
សរុប :
17636421 នាក់