ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមក្មេងស្ទាវ​កាប់ ប្លន់ លួចម៉ូតូ និងឆ​ក់យ៉ាងកក្រើក នៅ​ក្នុងភូមិសាស្ត្រ​ខេត្តតា​កែវ ត្រូវបានសមត្ថកិ​ច្ច​ចាប់ឃាត់ខ្លួន​បានជាបន្តបន្ទាប់
Sat,09 July 2022 (Time 05:47 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 484នាក់)


(តាកែវ)៖ក្រុមក្មេងស្ទាវចំនួ​ន ៦នាក់ ក្នុងចំណោ​មបក្សពួក ​១១នាក់ ដែ​លមា​នអាយុចា​ប់ពី ១៧ឆ្នាំ ដល់ ១៨ឆ្នាំ ដែល​ជាមុ​ខសញ្ញាកាប់ ប្លន់ លួចម៉ូតូ ​និងឆក់​យ៉ាង​កក្រើក នៅ​ក្នុងភូមិសាស្ត្រ​ខេត្តតា​កែវ ត្រូវបាន​កម្លាំងសមត្ថកិច្ច​ចាប់ឃាត់ខ្លួនបាន​ជាបន្តប​ន្ទាប់ រួចយកម​កបង្ហាញមុខ​​កាល​ពីថ្ងៃទី៨ ខែក​ក្កដា ឆ្នាំ២០​២២។

ជនសង្ស័យទាំង៦នាក់នេះ គឺជាមុខស​ញ្ញា បង្កើតបទ​ល្មើស​ជាច្រើនករណី ក្នុងនោះមានកាប់ ប្លន់ ធាក់​ផ្តួ​លប្លន់​យកម៉ូតូ និង​ធ្វើសកម្មភាពឆ​ក់កាបូបយ៉ាងកក្រើក​នៅក្នុងទឹកដីនៃខេត្តតាកែវ រយៈពេ​លជាង៣ខែមកនេះ។សមត្ថកិច្ចបាន​​​ឲ្យដឹងថា​ ការឃាត់ខ្លួនជន​សង្ស័យនេះបាន គឺដំបូងកម្លាំងយើង បានចុះ​ទៅបង្ក្រាបករ​ណីគ្រឿងញៀនទេ តែ​នៅពេលឃាត់ខ្លួនជនសង្ស័យ ក៏ឆែក​ឆេរកឃើញ​ស្លាក​លេខម៉ូតូថ្មីមួយ ទើបកម្លាំ​ងជំនាញ ធ្វើការស្រា​វជ្រាវ និងសាកសួ​រជនសង្ស័យថា ជាស្លាកលេខម៉ូតូ កែប 1B-4438 ​នោះជាស្លាក​លេខម៉ូតូ​របស់អ្នកណាគេ? ក្រោ​យពេលសួរនាំ និងអង្កេត​យ៉ាងលម្អិត ទើបជ​នសង្ស័យ ព្រមសារភាពថា ជាស្លាកលេខម៉ូតូរ​បស់ជនរងគ្រោះ ដែលបានមកពីកា​រធ្វើស​កម្មភា​ពធាក់ប្លន់​យកម៉ូតូ នៅផ្លូវបំបែកពេជ្រសារ ស្រុកគីរីវង់ ខេត្តតាកែវ កាលពីយប់ថ្ងៃទី២ ខែក​ក្កដា ឆ្នាំ២០២២ និងមានក​រណីកាប់ប្លន់ម៉ូតូជាច្រើនក​រណីទៀត នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ដែល​ក្រុមជនសង្ស័​យបានធ្វើសកម្មភាពបានសម្រេច​កន្លងមក។

ជនសង្ស័យទាំង ៦នាក់ ដែលបង្រ្កាប​បាន នៅពេលនេះ រួមមាន៖
ទី១-ឈ្មោះ វឿន រក្សា ​ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិ​នពិតប្រាកដ រស់នៅភូមិខ្សឹង សង្កាត់រ​កាក្នុង ក្រុងដូនកែវ។
ទី២-​ឈ្មោះ ចែម លីហេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរប​រមិនពិតប្រាកដ រស់នៅភូមិបាក់កូដ ឃុំលា​យបូរណ៍ ស្រុកត្រាំកក់។
ទី៣-​ឈ្មោះ ម៉ែន វីរៈ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរប​រមិនពិតប្រាកដ រស់នៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ។
ទី៤-​ឈ្មោះ តូច រតនា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបិនម៉ៅ សង្កាត់រ​កាក្រៅ ក្រុងដូនកែវ។
ទី៥-មានឈ្មោះ មឿន ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសូរច័ន្ទ សង្កា​ត់រកាក្រៅ ក្រុងដូនកែវ និង
ទី៦-ឈ្មោះ អ៊ុង សំនាង ភេទប្រុស​ អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៊ិនម៉ៅ សង្កាត់រ​កាក្រៅ ក្រុងដូនកែវ ។ ជនសង្ស័យ​ទាំង ០៦នាក់ខាងលើ ត្រូវបា​នកម្លាំងជំនាញ បកសាងសំណុំរឿង បញ្ជូនទៅ​សាលាដំបូងខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៨ ខែកក្កដានេះ។ ដោយឡែក ចំពោះជ​នស​ង្ស័យ ដែលជាបក្សពួក​ចំនួន ៥នាក់ កំពុងរ​ត់គេចខ្លួននោះ សមត្ថកិច្ច នឹងធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួនជាបន្តទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
482 នាក់
ម្សិលមិញ :
2890 នាក់
សប្តាហ៍នេះ :
67680 នាក់
ខែនេះ :
288877 នាក់
3 ខែនេះ :
985677 នាក់
សរុប :
16153841 នាក់