ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
​លោក​ Shinzo Abe​ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន បានទទួល​មរណភាពហើយ បន្ទាប់ពី​ឆ្មាន់កាំភ្លើង​បាន​​បាញ់​ចំ​ដើមទ្រូង​ចំនួន ២គ្រាប់​ ក្នុងអំឡុងយុទ្ធ​នាកា​រឃោសនា​មួយ
Fri,08 July 2022 (Time 06:41 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 372នាក់)


​​(ជប៉ុន)៖លោក​ Shinzo Abe​ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ បានទទួលមរណ​ភាពនាវេលា​ម៉ោង ៥និង​០៣នា​ទីល្ងាច ម៉ោងក្នុងប្រទេសជប៉ុន ​នាថ្ងៃទី០៨​ ខែកក្កដា ឆ្នាំ២០២២ ​ដោយ​គាំង​បេះដូង​លែង​ដើរ ក្រោយ​ពី​ឆ្មាន់​កាំភ្លើង​បាន​​បាញ់​ចំ​ដើម​ទ្រូង​ចំនួន ២គ្រាប់​ ក្នុងអំឡុង​យុទ្ធ​នាកា​រឃោសនា​មួយ ហើយ​ក៏​ត្រូវ​បានបញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​នៅឯមន្ទី​រពេទ្យ។​​នេះ​បើ​យោង​ការចុះផ្សាយ​របស់​សារព័ត៌មា​នក្នុង​ស្រុក។

នៅព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោកShinzo ​Abe អាយុ​ ៦៧​ឆ្នាំ បាន​ថ្លែង​នៅ​ឯ​យុទ្ធនាការ​ឃោស​នា​មួយ​ នៅ​ខាង​ក្រៅ​ស្ថានីយ​រថ​ភ្លើង​នៅ​ក្នុង​ទីក្រុង ​Nara ​ភាគ​ខាង​កើត​ទីក្រុង Osaka ​នៅពេល​ដែល​បុរស​ម្នាក់​ដែល​ប្រ​ដាប់​ដោយ​កាំ​ភ្លើង​បាន​ដើរ​មក​ជិត​លោក ​ពី​ខាង​ក្រោយ បន្ទាប់ពី​ករណី​ផ្ទុះ​អាវុធ​២​គ្រាប់ ​លោក Shinzo Abe​ បាន​ដួល​នៅ​លើ​ដី​ ហើយ​បាន​ហូរ​ឈាមដេក​សន្ធឹង​​បាត់បង់​ស្មារតី។ ​

សាព័ត៌មានរបស់​ជប៉ុន​បានបញ្ជាក់ថា ជន​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ ជា​អ្នក​បាញ់​ មានឈ្មោះ Tetsuya Yamagami អាយុ​៤១ឆ្នាំ ​មក​ពី​ទីក្រុង​ Nara​ ត្រូវ​បាន​ចាប់​ខ្លួន។បុរសរូប​នោះ​ធ្លាប់​បម្រើ​នៅ​ក្នុង​កងទ័​ព​ជប៉ុន​រយៈពេល​បី​ឆ្នាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
350 នាក់
ម្សិលមិញ :
2890 នាក់
សប្តាហ៍នេះ :
67548 នាក់
ខែនេះ :
288745 នាក់
3 ខែនេះ :
985545 នាក់
សរុប :
16153709 នាក់