ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ
Wed,13 July 2022 (Time 04:06 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 5595នាក់)


ខេត្តព្រៃវែង៖ឯកឧត្តម ជា សុមេធី ប្រ​ធានគណៈកម្មាធិការសាខាខេត្ត ឯកឧត្តម សុខ​ ផេង អនុប្រធា​នអចិន្ត្រៃយ៍គណៈ​កម្មាធិការសាខាខេត្ត និងឯកឧត្តម ពេជ្រ ជីវ័ន ព្រមទាំង​ឯកឧត្តម ឡុង ប៊ុន្មី អ្នក​តំណា​ងរាស្ត្រមណ្ឌលខេត្តព្រៃវែង នៅថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញសំណេះ​សំណាល និងបំពា​ក់ឯកសណ្ឋាន​ជូន​យុវជន​កាកបាទក្រហមកម្ពុជា ចំនួន ១៥៧នាក់ ដែល​មកពី​វិទ្យាល័យ​ចំនួន ៣ គឺវិទ្យាល័​យរស្មីសាមគ្គី វិទ្យាល័យព្រែកក្របៅ និងវិទ្យាល័​យឈើទាល។

ក្នុងឱកាសនោះ ឯកឧត្តម សុខ ផេង អ​នុប្រ​ធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត បាននាំម​កនូវប្រ​សាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតស​រសើរ​ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិប​ណ្ឌិត នេត សាវឿន ប្រ​ធានកិត្តិយសសាខា និងពិសេសេសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំ​ងបានផ្ដ​ល់នូវអនុសាសន៍សំខា​ន់ៗមួយចំនួនជូនដល់​យុវជន​កាកបាទក្រហម ត្រូវខិតខំប្រឹង​ប្រែងរៀនសូត្រ ដើម្បីពង្រឹង និងពង្រី​កចំណេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ស្រប​តាមស្ថានភាពរីក​ចម្រើនរបស់ប្រទេ​សជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេជោ​នាយ​ករដ្ឋមន្ដ្រី។បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កាកបាទក្រហម ក្នុងចំណោម​សិស្សនៅវិទ្យា​ល័យ ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ជាប់ជាប្រចាំ។ យកចិត្តទុកដាក់ជួ​យចំពោះ​សិស្ស និងយុវជនកាក​បាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះខាត ហើយកំពុងសិក្សា​នៅតា​មសាលា និងសិស្សកំព្រា ព្រមទាំងប្រជាពលរដ្ឋនៅតាមសហគមន៍របស់ខ្លួន។ លើក​ទឹកចិត្តដល់ស​មាជិកយុវជន កក្រក ដែលសកម្មនឹងកា​រងារទៅតាមលទ្ធភាព ដើម្បីឱ្យពួ​កគេមាន​ឆន្ទៈបន្ដសកម្ម​ភាពមនុស្សធម៌​នានាឱ្យបានកា​ន់តែច្រើនថែមទៀត និងជៀស​អោយឆ្ងាយ ពីគ្រឿង​ស្រវឹង គ្រឿង​ញៀន និងរៀនរស់នៅ​ជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

ក្នុងនោះដែរឯកឧត្តម ជា សុមេធី ប្រធា​នគណៈកម្មាធិការសាខាខេត្ត បានមានប្រសាសន៍ថា ក្មួយៗ​ទាំងអស់ត្រូវធ្វើជាគំរូល្អ តាមរយៈការបង្ហាញពីសកម្មភាពមនុស្សធម៌ និងគុណធម៌ ជាមួយនិងឱ​កាសក្នុងការ​បញ្ចេញសមត្ថភាព ទេពកោសល្យរៀងៗខ្លួន ទទួលបានលទ្ធផលល្អ កេរ្តិ៍ឈ្មោះល្អ ដែលអាចរួមចំណែកកសាងសង្គមជាតិ អោយមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។ ជាមួ​យគ្នានេះ​ ឯកឧត្ដម សូមឱ្យក្មួយៗ​ធ្វើជា​គំរូល្អ ដោយទៅចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដើម្បីបង្កើត​ភាព​ស៊ាំក្នុងខ្លួន ការពារខ្លួន​យើង ក្រុម​គ្រួសារ និងសហ​គមន៍ ធានាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដើម្បីក​ម្ពុជាបន្តនិរន្តភាពសង្គមសេដ្ឋកិច្ច ជាមួយសុខ​សន្តិភាព និងការអភិវ​ឌ្ឍរីកចម្រើន​លើគ្រ​ប់វិស័យ ដោ​យសារ​ការដឹក​នាំរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរសាខាខេត្ត ​បា​នឧបត្ថម្ភថវិ​កាជូន​ដល់យុវជ​ននៅវិទ្យាល័យរស្មីសាមគ្គី ចំនួន ៥៧​នាក់ ក្នុង១នាក់ ទទួលបានថវិកា មួយម៉ឺនរៀល និងយុវជនចំនួន ១០០នាក់ មកពីវិទ្យាល័​យព្រែក​ក្របៅ និងវិទ្យាល័យឈើទាល ក្នុង ១នាក់ ទទួលបានថ​វិកា មួយម៉ឺនប្រាំពាន់រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6459 នាក់
ម្សិលមិញ :
14775 នាក់
សប្តាហ៍នេះ :
117044 នាក់
ខែនេះ :
469762 នាក់
3 ខែនេះ :
1247943 នាក់
សរុប :
14188254 នាក់