ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង
Tue,12 July 2022 (Time 06:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 469នាក់)


ខេត្តស្ទឹងត្រែង៖ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ ឯកឧ​ត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំ មន្រ្តីរា​ជការ​ក្នុងខេត្ត នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២​ បានអញ្ជើញ​ដង្ហែរប្រគេនទៀនព្រះវស្សា ទេយ្យទាន និង​បច្ច័យទៅប្រគេនព្រះសង្ឃគង់​នៅចាំព្រះវ​ស្សាក្នុងវត្ត ចំនួន ១១ ស្ថិតនៅ​ក្នុង​ខេត្តស្ទឹងត្រែង ។

ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ទៀនព្រះវស្សា និងទេយ្យទាន យកមកវេរប្រគេ​នព្រះ​សង្ឃនាពេលនេះ គឺជាការគោរព តាមប្រពៃណី ព្រះពុទ្ធសាសនា និងដើម្បីជួ​យសំរាល​ការលំបាករ​បស់ព្រះសង្ឃ ក្នុងរយៈពេ​លគង់ចាំព្រះវស្សារយៈ​ពេល៣ខែនៅទីវត្តអារាម ដែលក្នុង​រយៈ​ពេលនេះព្រះសង្ឃមិ​នអាចនិមន្តចេញ​ទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះ​មានភ្លៀងធ្លា​ក់ជោគជាំ។

ឯកឧត្តមបានបន្តថា ក្នុងឱកាសដែលព្រះសង្ឃចូលកា​ន់ព្រះវស្សារយៈពេល៣ខែនេះ គឺជាពេល​វេលាមួយ​យ៉ាងសំខាន់សម្រាប់ព្រះសង្ឃមា​នឱកាសគ្រប់គ្រាន់ក្នុងការសិក្សា រៀនសូត្រ នូវ ធម៌វិន័យ របស់​ព្រះ សម្មាសាម្ពុទ្ធ ដោយប្រើប្រាស់​ទានព្រះវស្សាទៅដុតបំភ្លឺ បូជាថ្វាយដល់គុ​ណព្រះរត​នត្រ័យផ​ងដែរ។
ទានព្រះវស្សា និងទេយ្យទានដែលវត្ត​ទាំង១១ ដោយក្នុង១វត្តទទួលបា​នទានព្រះវស្សា១គូរ អង្ករ ១៥០ គ.ក្រ មី២កេស ទឹកផ្លែឈើ០​២កេស ទឹកសុទ្ធ០៣កេស ទេយ្យទាន០១គួ ត្រីខកំប៉ុង ០១ កេស. ខ្ទឹមសរ ០៥ គ.ក្រ .ប៊ីចេង ០៥ គ.ក្រ នឹង បច្ច័យក្នុងមួយៗ វត្ត ១,៣០០,០០០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
266 នាក់
ម្សិលមិញ :
2890 នាក់
សប្តាហ៍នេះ :
67464 នាក់
ខែនេះ :
288661 នាក់
3 ខែនេះ :
985461 នាក់
សរុប :
16153625 នាក់