ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល
Tue,12 July 2022 (Time 05:49 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 359នាក់)


ខេត្តកណ្ដាល៖មានប្រសាសន៍សំណេះ​សំណាល​ក្នុងឱកាស អញ្ជើញ​ជាអធិ​បតីក្នុងពិធីប្រ​កាស​ចូលកាន់មុខតំ​ណែងអភិបាល អភិបាលរង និង​នាយករដ្ឋបាល នៃរដ្ឋបា​លស្រុក​ស្អាង ខេត្តកណ្ដាល នៅ​សាលស្រុកស្អាងនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ:​អភិបាលខេត្តកណ្ដាល បានជំរុញ​ដល់អភិបាលស្រុក អភិបាលរងស្រុក និង​នាយករដ្ឋ​បាលសាលាស្រុក ដែល​ទើបតែងតាំងថ្មី ត្រូវធ្វើជា​គំរូល្អ ដោយត្រូវភាពស្មោះត្រង់ មានកា​រទទួលខុ​សត្រូវ ខិតខំបម្រើ ការពារមន្រ្តីក្រោមឱវាទ និងប្រជាព​លរដ្ឋនៅមូលដ្ឋាន។បន្ថែមពីនេះ ត្រូវឈ្វេង​យល់អំពីច្បា​ប់នានា ត្រូវសិក្សារៀ​នសូត្រ​ពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំ ដើម្បី​ធ្វើឱ្យកា​រងារទទួ​លបានជោគជ័យកាន់​តែប្រសើឡើង។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដោយពិ​និត្យទៅលើលក្ខណៈ​សម្បត្តិ ចំណេះដឹង បទពិសោធន៍ និង​អតី​តភាពការងារកន្លងម​ក ទើ​បរដ្ឋបាល​ខេត្ត បា​នលើកសំណើ​ទៅក្រសួងមហាផ្ទៃ និងរា​ជរដ្ឋាភិបា​ល ដើម្បីស្នើសុំ​តែងតាំងជាអ​ភិបាល អភិបា​លរង និងនាយករដ្ឋបាល ដើម្បីរួមចំ​ណែក​ជាមួយនឹ​ងរាជរដ្ឋាភិបាល ក្នុងការដឹកនាំអោយស្រុកស្អាង មានកា​រអភិវឌ្ឍរី​កចម្រើន​លើគ្រប់វិស័​យជាបន្តបន្ទាប់ទៀត ជាពិសេស​កាត់បន្ថយភាពក្រីក្ររប​ស់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា លោក ជឺ គីមហៃ អភិបាលរង នៃគណ: អភិបាលស្រុកស្អាង ត្រូវបាន​រាជ​រដ្ឋាភិ​បាលសម្រេច តែងតាំងជា អភិបាល នៃគ​ណៈអភិបាលស្រុកស្អាង ជំនួសលោក ញឹម វណ្ណឌិន ដែលដល់​អាយុត្រូវចូលនិវត្តន៍ លោក​ ឃុត ផល្លា នាយករដ្ឋបាល​សាលាស្រុកស្អាង ត្រូវបានតែ​ងតាំង​ជាអភិបាលរង នៃគណ:អភិបាលស្រុកស្អាង និ​ងលោក អុល ចាន់ណូ ត្រូវបានតែងតាំ ជានា​យករដ្ឋបាល​សាលាស្រុកស្អាង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7470 នាក់
ម្សិលមិញ :
14775 នាក់
សប្តាហ៍នេះ :
118055 នាក់
ខែនេះ :
470773 នាក់
3 ខែនេះ :
1248954 នាក់
សរុប :
14189265 នាក់