ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល បើកវគ្គបណ្ដុះបណ្ដា​លគ​ណៈ​កម្មកា​ររដ្ឋបា​ល ស្ដីពីតួនាទីក្នុងការ​ចុះបញ្ជីដីធ្លី​មានលក្ខណៈ​ជាប្រ​ព័ន្ធ
Mon,11 July 2022 (Time 08:32 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 345នាក់)


ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី១១ ខែក​ក្ក​ដា ឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិ​យោដី ខេត្តកណ្តាល បានបើកវគ្គបណ្ដុះបណ្ដា​លគណៈ​កម្មការរដ្ឋបា​លស្ដីពីតួនាទីក្នុងការ​ចុះបញ្ជីដីធ្លីមានលក្ខណៈ​ជាប្រ​ព័ន្ធចំនួន១៥ភូមិ​ក្នុងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្ដកណ្ដាលជូន​ដល់ មេឃុំ មេភូមិ និងចាស់ព្រឹទ្ធា​ចារ្យគឺ​ដើម្បី​អោយយល់ច្បាស់ពីនីតិវិធី​ការចុះបញ្ជីដីធ្លី និងយល់ច្បា​ស់ពីនីតិវិធីច្បាប់ និងចរាចរណ៍​ណែនាំតួនាទី និង​ភារកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជី​ដីធ្លីមា​នលក្ខណះ​ជាប្រព័ន្ធ។

លោកព្រំឆាត ​អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានមាន​ប្រសាសន៍ថា៖គ​ណៈកម្មការដែល​ទទួលបានវគ្គបណ្តុះ​បណ្តាលនា​ថ្ងៃនេះត្រូវត្រ​ងត្រា​ប់ស្តាប់ និងយកចិត្តទុកដាក់សិក្សារៀនសូត្រ សហកា​រជាមួយមន្រ្តី​សុរិយោដីដែល​ចុះមកវាស់វែ​ងដីជូនប្រជា​ពលរដ្ឋនៅ ឃុំជ្រៃលាស់នៅថ្ងៃខាងមុខនេះ អោយទទួលបានជោគជ័យ និងលទ្ធផ​លល្អប្រសើរ។

លោក ព្រំ ឆាត បានថ្លែងបន្តថា៖ ការបើកវគ្គបណ្តុះបណ្តាល គណៈកម្មការរដ្ឋបាល ស្ដីពីតួនាទី និងភារៈកិច្ចក្នុង​ការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះគឺដើម្បីអោយលោក លោកស្រីដែលជាសិក្ខាកាមបានយល់ច្បាស់ពីនិតិវិធី នៃការកំណ​ត់ចុះវាស់វែងដីជូន​ប្រជាពលរ​ដ្ឋប្រកបដោយភាពត្រឹមត្រូវ និងដើម្បីអោយប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធសំគាល់ដីរបស់ខ្លួន និងកាត់បន្ថយបញ្ហាទំនាស់ដីធ្លីរវាងម្ចាស់ដីដែលនៅជាប់ព្រំជាមួយគ្នា។

ក្នុងនោះលោកក៏​បានអំពាវនាវដល់លោកមេភូមិ ឃុំ ត្រូវធ្វើការផ្សព្វផ្សាយដល់​បងប្អូនប្រជាព​លរដ្ឋអោ​យបា​នគ្រប់ៗគ្នាដោ​យអោ​យពួកគាត់រៀបចំ​នៅឯកសារពាក់ព័ន្ធទាំងអស់ រួមមាន៖ សំបុត្រ​កំណើត អត្តស​ញ្ញា​ណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងឯកសារផ្សេងៗ ដែលជាប់​ទាក់ទងក្នុងកា​រវាស់វែងដី​នេះដើម្បីងាយស្រួលក្នុង​ការវាស់វែង និងធ្វើប័ណ្ណកម្មសិទ្ធជូនប្រជា​ពលរដ្ឋ​អោយបា​នឆាប់​រហ័ស។

លោកបានជំរុញដល់មន្រី្តពាក់ព័ន្ធ និងក្រុមចុះបញ្ជីទាំងអស់​ត្រូវខិតខំបន្ថែមទៀតលើ​ការងារចុះ​បញ្ជីដីធ្លីមាន​លក្ខណៈជាប្រព័ន្ធនេះដើ​ម្បីឈានទៅសម្រេច​បានចក្ខុវិស័យរបស់​ក្រសួងរៀបចំដែន​ដីនគរូបនីយកម្ម និងសំណង់បានដាក់ចេញ។

ទន្ទឹមនោះលោក ម៉ិល ម៉ារឌី អភិបាលរងស្រុ​កពញាឮ បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិ​បាលកម្ពុជា បានយ​កចិត្តទុកដាក់ខ្លាំង លើការងារ​ចុះបញ្ជីដីធ្លីនេះដើម្បីចូ​លរួមចំណែកក្នុងកា​របង្កើ​ននូវ​សុវត្តិភាព នៃការកាន់​កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងជំរុញអភិវឌ្ឍន៍​ទីផ្សារដីធ្លីប្រកប​ដោយ​ប្រសិទ្ធ​ភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអ​ភិវឌ្ឍន៍សេដ្ឋកិច្ចអោយ​បានប្រ​សើរឡើង។

លោក បានសំណូមពរដល់​អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រ​ជាពលរដ្ឋត្រូវ​កំណត់​អោយបានច្បាស់លាស់ត្រឹមត្រូវនៅព្រំប្រទល់ដី​ជាមួយអ្នកជិតខាង និងបោះបង្គោល​អោយ​រឹងមាំ។ជាពិសេ​សពាក់ព័ន្ធនឹងដីធ្លី​នេះត្រូវអោយបងប្អូនប្រជាពលរដ្ឋត្រៀមនៅ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រមរណៈ​ភាព លិខិតបញ្ជាក់​ដីធ្លី បណ្តាំមរតក រឺសាក្រមតុលាការជា​ដើមដើម្បីអោយក្រុម​ការងារងាយស្រួល​ក្នុង​ការចុះវាស់វែង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7518 នាក់
ម្សិលមិញ :
14775 នាក់
សប្តាហ៍នេះ :
118103 នាក់
ខែនេះ :
470821 នាក់
3 ខែនេះ :
1249002 នាក់
សរុប :
14189313 នាក់