ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បំពាក់ឯកសណ្ឋាន​យុវជនកា​កបាទក្រហមកម្ពុជា ចំនួន១​២៩​នាក់ ដែល​មក​ពីវិ​ទ្យាល័យចំនួន២ ​នៅស្រុកកំចា​យមារ
Mon,11 July 2022 (Time 03:19 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 326នាក់)


(ព្រៃវែង)៖សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំ​ពិធីសំ​ណេះ​សំណាល និងបំពាក់​ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ចំនួន១២៩នាក់ ដែល​មកពី​វិ​ទ្យាល័យចំនួន២ គឺវិទ្យាល័យ ហ៊ុន សែន កំចាយមារ និងវិទ្យាល័​យជាច ក្រោមអ​ធិបតីភាព ឯកឧ​ត្តម ឧកញ៉ា សុខ ផេង អនុប្រធា​នអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំ​ណាងឯកឧត្តម ជា សុមេធី ប្រធាន​គណៈកម្មាធិការសាខាខេត្ត ព្រមទាំ​ងមានការអញ្ជើញចូ​លរួមពីស​មាជិកគ​ណៈ​កម្មាធិការសាខា ក្រុម​ប្រតិបត្តិសាខា គណៈកម្មាធិការអនុសា​ខាស្រុក មន្ត្រី​ប្រចាំ​កា​រអនុសាខាស្រុក លោក​ប្រធានការិយា​ល័យអប់រំស្រុក លោ​កនាយកវិទ្យាល័យ លោ​កគ្រូ អ្នកគ្រូ និងយុវជនកា​កបាទ​ក្រហម​កម្ពុជាថ្មី នៅសាលប្រជុំសាលាស្រុកកំចាយមារ។

នៅក្នុងឱកាស​នោះដែរ ឯកឧត្តម ឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍​គណៈកម្មាធិការសាខា បាននាំម​កនូវប្រសា​ស​ន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិប​ណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគ​ណៈកម្មាធិ​ការសាខា​ខេត្ត ពិសេសេសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបាន​ផ្ដល់នូវអនុសា​សន៍សំខាន់ៗ​មួយ​ចំនួនជូន​ដល់យុវជនកក្រក ដែលមានវត្តមានក្នុងពិធីនោះរួមមាន៖
១- សូមបន្ដខិតខំប្រឹងប្រែងរៀន សូត្រ ដើម្បីពង្រឹង និងពង្រីកចំ​ណេះដឹងរប​ស់ខ្លួនឱ្យកា​ន់តែប្រសើរ​ឡើងថែម​ទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេ​ជោនាយករដ្ឋមន្ដ្រី។
២- បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កក្រក ពីក្នុងចំណោមសិស្សនៅវិទ្យាល័យ ដើម្បីផ្ដល់ឱ​កាស​ឱ្យពួក​គេចូលរួមការងារមនុស្សធម៌ ជាប់ជាប្រចាំ។
៣- សូមយក​ចិត្តទុកដាក់ជួយចំពោះសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះ​ខាត ហើយកំពុងសិក្សានៅតាមសាលា និងសិស្សកំព្រា ព្រមទាំងប្រជា​ពលរដ្ឋនៅ​តាមសហគមន៍​របស់ខ្លួន។
៤- បន្តលើកទឹ​កចិត្តដល់សមាជិកយុវជន កក្រក ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យ​ពួក​គេមានឆន្ទៈបន្ដសកម្មភាព​មនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។
៥- សូមយុវជន​កាកបាទក្រកម្ពុជាទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រ​វ៉ាត់ និងជៀសអោយឆ្ងាយ ពីគ្រឿងស្រវឹង គ្រឿងញឿន និងរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លង​ប្រក្រតីភាពថ្មី និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ដូស និង​បានគ្រប់គ្នាៗ។

សាខាខេត្ត បានឧបត្ថម្ភថវិកាជូនដល់យុវជននៅវិទ្យាល័យហ៊ុន សែន កំចាយមារ ចំនួន ១២០នាក់ ក្នុង ១នាក់ ទទួលបានថវិកា ចំនួន ១០,០០០រៀល(មួយម៉ឺនរៀលគត់) និងយុវជនចំនួន ៩នាក់ មក​ពីវិ​ទ្យាល័យជាច ក្នុង ១នាក់ ទទួលបានថវិកា ចំនួន ១៥,០០០រៀល(មួយម៉ឺនប្រាំពាន់រៀលគត់)។
សាខាខេត្ត បានផ្តល់ជូន​នូវថវិកា និងឯកសណ្ឋាន(អាវ មួក កន្លែង) ដល់យុវជន សរុបចំនួន ១២​៩នាក់។

បញ្ជាក់៖ គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សាខាខេត្ត បានបំពាក់ឯកសណ្ឋានយុវជន​កាកបាទ​ក្រហម​កម្ពុជា វិទ្យាល័យចំនួន ២១ សរុបយុវជនចំនួន ១,៦៥៧នាក់ នៅស្រុកពាមរក៍ ១វិទ្យាល័យ ស្រុកស៊ីធរកណ្តាល ២វិទ្យាល័យ ស្រុកពោធិ៍រៀង ១វិទ្យាល័យ ស្រុកកំពង់ត្របែក ៤វិទ្យាល័យ ស្រុក​បាភ្នំ ៣វិទ្យាល័យ ស្រុកកញ្រ្ជៀច ២វិទ្យាល័យ ស្រុកស្វាយអន្ទរ ៣វិទ្យាល័យ ស្រុកមេសាង ៣វិទ្យា​ល័យ និងស្រុកកំចាយមារ ២វិទ្យាល័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6423 នាក់
ម្សិលមិញ :
14775 នាក់
សប្តាហ៍នេះ :
117008 នាក់
ខែនេះ :
469726 នាក់
3 ខែនេះ :
1247907 នាក់
សរុប :
14188218 នាក់