ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីបុណ្យចម្រើ​នព្រះជ​ន្ម ព្រះមន្ត្រីស​ង្ឃស្រុកមង្គលបូរី
Mon,11 July 2022 (Time 12:31 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 443នាក់)


(បន្ទាយមានជ័យ)៖ដើ​ម្បីជាការតប​ស្នងសងគុណ ដែល​មានគុ​ណូបកា​រៈលើសិ​ស្សគណ​ទាំងឡាយ​ជាកូនល្អ សិ​ស្សល្អ និងប្រជា​ពលរដ្ឋល្អនោះ នាថ្ងៃសៅរ៍ អាទិត្យ ទី៩-១០ ខែកក្កដា ឆ្នាំ២០២២ ប្រជា​ពុ​ទ្ធបរិស័ទជិតឆ្ងាយព្រម​ទាំងសិស្សគណសរុប១០៧០នាក់/អង្គ ក្នុង​ស្រុកមង្គលបូរី បានប្រារព្ធរៀបចំ​ពិ​ធីបុណ្យចម្រើនព្រះជន្ម ប្រគេនចំពោះ​ព្រះមន្ត្រីសង្ឃស្រុករួមមាន ព្រះភូមិញាណ សំវីរៈ ព្រះគ្រូ​អនុគណ​ស្រុកមង្គលបូរី ព្រះគ្រូ អង្កុរធម្មោ សៀង សុង ព្រះវិន័យធ​រស្រុកនិងព្រះគ្រូ ព្រហ្មសារោ រស់ សុម៉ា​លី ព្រះធម្មធរស្រុក ក្នុងនោះក៏មា​នពិធីក្បួនដង្ហែនិង​ពិធីផ្សេង​ៗទៅតាមបែបព្រះពុទ្ធសាសនា នៅវត្តឬ​ស្សីក្រោកស្រុកម​ង្គលបូរី លុះដល់ថ្ងៃបង្ហើយទី១០ ខែកក្កដា ឆ្នាំ​២០២២ ក៏មានការ​ចូលរួមពី​សំណាក់​ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យនិងលោកជំទាវ និងព្រះមេ​គណៈខេត្ត​ទាំងពី​គណៈបាននិមន្តចូលរួម។

ក្នុងកម្មវិធីចម្រើនព្រះជន្ម ព្រះមន្ត្រីសង្ឃស្រុកនាឱកាសនេះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបា​នមានប្រសាសន៍​ថា តាំងនាមឲ្យរដ្ឋបា​លខេត្ត និងក្នុងនា​ងខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ សូមសម្ដែង​នូវក្ដីមោ​ទន​ភាពទទួលអំណរសាទរចំពោះលទ្ធផល​ជាផ្លែផ្កា ដែលព្រះមន្ត្រីសង្ឃ ព្រះសង្ឃ អាចារ្យ គណៈក​ម្មការ សប្បុរសជន នឹងពុទ្ធបរិ​ស័ទជិតឆ្ងាយបានរួបរួមសាមគ្គីគ្នា កសាងនូវសមិទ្ធផលនានា​នៅតា​មវត្តអា​រាមសម្រាប់ជាប្រ​យោជន៍សាធារណៈ ជាពិសេសនៅក្នុងវត្ត វេឡុវនារាម (ឫស្សីក្រោក) ស្រុក​មង្គល​បូរីមានព្រះមន្ត្រីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័​ទជាសិស្សគណគ្រប់រូប បានរៀបចំ​ពិធីប្រគេន​ព្រះរាជក្រឹត្យ និងប្រកា​សនីយបត្រ នឹងពិធីបុណ្យចម្រើនព្រះ​ជន្មប្រ​គេនព្រះមន្ត្រីសង្ឃ​សាលាអ​នុគណ​ស្រុកមង្គលបូរីចំនួន៣អង្គ
១.ព្រះភូមិញាណ​សំ វីរៈ ព្រះរាជាគ​ណៈថ្នាក់កិត្តិ​យសនិង ជា​ព្រះ​គ្រូសិរី​មង្គល ព្រះអនុគណ​ស្រុក​មង្គលបូរី
២.ព្រះគ្រូអង្កុរ​ធម្មោ សៀង សុង ព្រះវិន័យធ​រអនុគណស្រុកមង្គលបូរីនិង
ទី៣.ព្រះគ្រូ វិមលសីល​ញាណ រស់ សុម៉ាលី ព្រះធម្មធរអនុគណស្រុកមង្គលបូរី ដែលមាន​គុណូ​បការៈលើ​សិស្សគណទាំងឡាយ ទាំងអស់នេះគឺជាការបញ្ជាក់អំពីការគោរពដឹងគុណ ហើយជា​ការធ្វើត​ប​គុណចំពោះអ្នកមានគុណ និងជាកូនល្អ ជាសិស្សល្អ និងជាប្រជាពលរដ្ឋល្អនៅក្នុងសង្គម។

ឯកឧត្តម អ៊ុំ រាត្រី មានប្រ​សាសន៍បន្តថា តាម​ប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញថា ទីអារាមរួម​ចំណែ​កក្នុង​កា​រកសាងសង្គមជាតិមួយ​ប្រកបដោយសីលធម៌ ចរិយាធម៌ ​និងប្រកបដោយគុណធម៌ និងជាទី​កន្លែងដែ​លរក្សាទុកនូវវប្បធម៌ ​ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរកត់ត្រា​ទុកពីជំនាន់មួយ​ទៅជំនាន់មួយ សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទៅទៀតទីអារា​មជាកន្លែងបណ្ដុះ​នូវធនធាន​មនុស្ស​ដែលពោរពេញ​ដោយចំណេះដឹងទាំងផ្លូវលោក ផ្លូវធម៌​ និងប្រកបដោយមនសិការជាតិ ជៀស​វា​ងនូវអំពើអកុសល នឹងធ្វើតែអំពើជាកុ​សល។ យើងទាំ​ងអស់គ្នាជាពុទ្ធសាសនិក ត្រូវតែខិតខំថែ​រក្សានិងគោរ​ពឱ្យបានខ្ជាប់ខ្ជួននូវ​ពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធនៃយើង ដើម្បីឱ្យព្រះពុទ្ធសាស​នាគង់វង្សគម្រប់៥ពា​ន់ព្រះវស្សា។
គួរបញ្ជាក់ថាក្នុងកម្មវិធីបុណ្យចម្រើន​ព្រះជន្មនេះផងដែរ ឯកឧត្តម ​អ៊ុំ រាត្រី និងលោកជំទាវបានប្រ​គេនថវិកាចំនួន៤លានរៀល ​ដល់ព្រះសង្ឃ ដើម្បីចាត់ចែងប្រើប្រាស់ផ្សេងៗផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
398 នាក់
ម្សិលមិញ :
2890 នាក់
សប្តាហ៍នេះ :
67596 នាក់
ខែនេះ :
288793 នាក់
3 ខែនេះ :
985593 នាក់
សរុប :
16153757 នាក់