ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សន្និបាតបូកស​រុបការងារ​បោះឆ្នោត ជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់
Tue,28 June 2022 (Time 06:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 51នាក់)


(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការរៀបចំការ​បោះឆ្នោត​ខេត្តបន្ទា​យមានជ័យ ​បា​នរៀប​ចំសន្និបាត​បូកសរុបការងារ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ២០២២ ក្រោមអធិប​តីភាព​លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ​តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត។

នាឱកាសនោះលោក ហី គឹមសេង ប្រធានគណៈកម្មការរៀ​បចំការបោះឆ្នោតខេត្ត​បន្ទាយមានជ័យ​បានលើក​ឡើងថា ជាទូទៅការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១​ និងកា​របោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្ត​ទៅក្នុង​បរិយាកា​សសន្តិសុខ ស្ងប់ស្ងាត់ល្អ គ្មានអំ​ពើហិង្សា ឬការគំរា​មកំហែងនិងការបំភិតបំភ័យឡើយ។ ជោគជ័យ​ដ៏​ត្រចះត្រច​ង់នេះ សម្រេចទៅ​បាន អាស្រ័យ​ដោយ​មានកា​រចូលរួម​ចំណែក ប្រកបដោ​យស្មា​រតីទទួ​លខុ​ស​ត្រូវខ្ពស់ ពីអាជ្ញាធ​រដែ​នដីគ្រប់លំ​ដាប់ថ្នាក់ គណបក្សនយោបាយ សមាគម អង្គការមិ​នមែនរដ្ឋាភិបាល ព្រមទាំ​ងប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះ​ឈ្មោះបោះ​ឆ្នោត និងបានអញ្ជើញទៅបោះឆ្នោតកន្លងមក។

លោក ហី គឹមសេង បន្តថា នាឆ្នាំ២០២៣ខាងមុខនេះ ប្រទេសកម្ពុជា​ក៏ដូចជា​ក្នុងខេត្តបន្ទា​យមាន​ជ័យ​យើង និងមានព្រឹត្តិកា​រណ៍សំខាន់ នឹង​ជាប្រវត្តិសាស្ត្រ​មួយទៀត គឺការបោះ​ឆ្នោតជ្រើស​តាំង​តំណាង​រាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ដើម្បីត្រៀម​លក្ខណៈក្នុង​ដំណើរការ​បោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ គណៈកម្មាធិ​ការជាតិរៀបចំការបោះឆ្នោត និង​ត្រៀមរៀប​ចំដំណើ​រការនៃការពិនិត្យ និ​ងការចុះឈ្មោះ​បោះឆ្នោតឆ្នាំ២០២២ ដើម្បីរៀបចំ​បញ្ជី​ឈ្មោះអ្ន​កបោះឆ្នោត​សម្រាប់បម្រើឱ្យការបោះឆ្នោតនាឆ្នាំ២០២៣។
លោកស្រី រស់ សុផានី អភិបាលរងខេត្តមាន​ប្រសាសន៍ថា ការ​បោះឆ្នោតគឺជាចំណុចស្នូល និងជា​គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ហើយគោ​ការណ៍នៃលទ្ធិប្រ​ជាធិបតេយ្យដែល​បានកំណត់ក្នុង​ការអនុវត្ត​មានដូចជា ការបោះឆ្នោតទៀ​ងទាត់ ការបោះឆ្នោត​ជាសកល ដោយស្មើភាព ដោយសម្ងាត់ ដោយ​ទៀងត្រង់ គ្មានការលួចបន្លំ មានសិទ្ធិ​ឈរឈ្មោះបោះឆ្នោត មានសិទ្ធិបោះឆ្នោត និងការសម្ដែងម​តិដោយសិរីភាពតាមឆន្ទៈរាស្ត្រ។

លោកស្រី រស់ សុផានី បន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២​កន្លងមកនេះ បានពិនិត្យឃើញថា ការបោះឆ្នោតនេះមានលក្ខណៈ​កាន់តែល្អប្រសើរ ដោយភាពចា​ស់ទុំខាងន​យោបាយ និងមានការអធ្យាស្រ័យល្អ ការយោគយល់គ្នា​ទៅវិញទៅម​ករវាងគណ​បក្ស​នយោបាយ បានធ្វើឲ្យសកម្មភា​ពឃោសនាបោះឆ្នោតរកសម្លេងគាំទ្រ ប្រកបតាមក្រមសីលធម៌ គ្មានការគ​ម្រាមកំហែង គ្មានអំពើហឹង្សា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7825 នាក់
ម្សិលមិញ :
9154 នាក់
សប្តាហ៍នេះ :
90958 នាក់
ខែនេះ :
486568 នាក់
3 ខែនេះ :
1315806 នាក់
សរុប :
9913605 នាក់