ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នាំយក​អំណោយសង្គ្រោះបន្ទាន់រប​ស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ជូនប្រជាពលរដ្ឋ ចំនួ​ន២៨គ្រួសារ ដែលរង​គ្រោះ​ដោយ​សារខ្យល់កន្ត្រាក់
Thu,23 June 2022 (Time 06:02 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 204នាក់)


(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធា​នគណៈកម្មា​ធិការសាខា​កាក​បាទក្រ​ហមកម្ពុជាខេត្ត នា​ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំស​មាជិក​កិត្តិយសសាខា, ថ្នាក់ដឹក​នាំគណៈកម្មាធិការសាខា អនុសាខា យុវជន​កាកបាទក្រហមខេត្ត និងយុវជនសហ​ភាពស​ហព័ន្ធ​យុវជនកម្ពុជាឃុំ ព្រមទាំ​ងក្រុមការងារ បា​នអញ្ជើញចុះជួបសួរសុខទុក្ខ ក៏ដូចជាបាន​នាំយក​គ្រឿងឧបភោ​គ បរិភោគ តង់ និងថវិកា ​ដែលជាអំណោយដ៏ថ្លៃថ្លារបស់​​សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាព​លរដ្ឋ​ចំនួន២៨​គ្រួសារ ដែលបានរង​គ្រោះប៉ើង រលំ ដួល ទ្រេត និងខូចខា​តទ្រព្យស​ម្បត្តិដោយ​សារខ្យល់​កន្ត្រាក់លា​យឡំនឹង​ភ្លៀងផ្គរ កា​លពីរសៀលថ្ងៃទី២២ ខែមិថុនា ​ឆ្នាំ២០២២កន្លងទៅ នៅភូមិបាយសី និងភូមិ​ភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

មានប្រសាសន៍ក្នុងឱ​កាសនោះ លោកជំទាវ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីអាណិតអា​សូរក្រៃលែង​ពីសំណាក់សម្តេចតេជោ ​ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទ​ក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពី​សុខទុក្ខរបស់​ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេ​តុ​ផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌​សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិន​បណ្តោ​យឱ្យព​លរដ្ឋណាម្នាក់​ស្លាប់ដោយអ​ត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ ។

ជាក់ស្តែងនៅក្នុងពេលនេះ ​តាមរយៈលោកជំទាវប្រធានសាខាកាកបាទក្រហមខេត្ត សម្តេច​ទាំង​ទ្វេរបា​នផ្តល់នូវអំណោយសង្គ្រោះបន្ទាន់ ជួយដល់ពុ​កម៉ែបហប្អូនអោយបានទាន់ពេលវេលា ។ក្នុង​នាម​លោកជំទាវផ្ទាល់ ក៏បានចូ​លរួមសំដែងនូវកា​រសោកស្តាយយ៉ាងក្រៃលែង ចំពោះពុកម៉ែបងប្អូន​ប្រជាពលរដ្ឋដែ​លបានរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះ ។ លោកជំទាបានបន្តថា កន្លងមកសា​ខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជម្រុញគ្រប់សកម្មភាពការងារមនុស្សធម៌ ឱ្យអនុវត្តន៍ទៅ​ដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកា​ន់ភ្ជាប់នូវគោ​លការណ៍គ្រឹះទាំ​ង០៧ប្រការរប​ស់ចលនាកាកបាទក្រហមកម្ពុជា។

ក្នុងការឆ្លើយតបបានទាន់ពេលវេលាចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជា​សម្ភារៈគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដល់ ប្រជាពលរដ្ឋដែលរង​គ្រោះដោយសារឧប​ទ្ទេវហេតុ ផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំន​ន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមាន​ជីវភាព ខ្វះខាត គ្រួសារជនពិការ កុមារកំ​ព្រា អ្នករស់នៅជាមួយ មេរោគ អេដស៍ ចាស់ជ​រាគ្មានទីពឹង និងគ្រួសារស​ពខ្វះខាត ជាដើម ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការទ​ប់ស្កាត់កា​រចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ហើ​យជា​ក់ស្តែងនាពេលនេះ បើទោះបីជាអំ​ណោយ​ស្បៀង​ទាំងនេះ​មិនបានបំ​ពេញតាមតំរូវការរបស់បងប្អូនពិតមែន តែក៏អាចដោះស្រាយបានមួយកំរិត ក្នុងកាលៈទេសៈនេះផងដែរ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះទាំង២៨គ្រួសារក្នុងមួយគ្រួសារៗទទួលបាន អង្ករ៥០គីឡូ ទឹកសុទ្ធ១កេស ត្រីខ១ឡូ ទឹកស៊ីអ៊ីវ១យួរ តង់១ ឃីត១(មុង ភួយ ខ្នើយ កន្ទេល) និងថវិកាចំនួន ១០០.០០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3887 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
215244 នាក់
ខែនេះ :
537244 នាក់
3 ខែនេះ :
1086460 នាក់
សរុប :
17597272 នាក់