ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំផ្សព្វផ្សាយ​សារាចរណែនាំ ស្តីពីសេចក្ដីព្រាងច្បាប់ហិរ​ញ្ញវត្ថុសម្រាប់​ការគ្រប់គ្រងឆ្នាំ ២០២៣
Thu,23 June 2022 (Time 10:58 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 244នាក់)


(បន្ទាយមានជ័យ)៖ដើម្បីឲ្យមានប្រសិទ្ធភាពពិតប្រាកដ មន្ទីរស្ថាប័​នគ្រប់អង្គ​ភាពទាំងអ​ស់ត្រូវពង្រឹង​ការគោរព​ច្បាប់ ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុ ច្បាប់ស្ដីពីរ​បបហិរញ្ញវត្ថុដទៃ​ទៀតជាពិសេស ការអនុវត្តចំ​ណា​យ ត្រូវមា​នប្រសិទ្ធភា​ពចំ​ទិសដៅ​អាទិ​ភាព ពិតប្រាក​ដ មានភាពសន្សំសំចៃខ្ពស់។ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ​គណៈអភិ​បាលខេត្តប​ន្ទាយមានជ័យ មានប្រសាសន៍បែបនេះ​ ក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយ​សារា​ចរណែ​នាំ ស្ដីពីសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នឹងសារាចរ​ណែនាំស្តីពី​ការរៀបចំ ផែនកា​រយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៣-២០២៥ នៅមន្ទីរ​សេដ្ឋកិច្ច​និងហិរញ្ញ​វត្ថុខេត្តបន្ទា​យមានជ័យ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

លោក បឹង គឹមសឹង ប្រធានមន្ទីរ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានបញ្ជាក់ថា ការរៀបចំកិច្ច​ប្រជុំផ្សព្វ​ផ្សា​យសារាចរណែនាំនាពេ​លនេះ គឺដើម្បី​ធានាឱ្យការរៀបចំ ផែនការយុទ្ធសាស្ត្រថវិកាសម្រាប់ឆ្នាំ ២០២៣-២០២៥ និងការរៀប​ចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រា​ប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដែលជាសេ​ចក្ដីព្រាងច្បាប់ប្រចាំឆ្នាំ និងផែន​ការថវិការយៈពេលបីឆ្នាំរំកិល​សម្រេចបានជោគជ័យ ដោយតម្រូវឲ្យក្រ​សួង-ស្ថាប័ន មន្ទីរជំនាញ​រាជធានី-ខេត្ត ត្រូវរៀបចំទៅតាមនី​តិវិធីនៃដំណើ​រការរៀប​ចំ​គម្រោងថវិកាប្រចាំឆ្នាំ។

លោក បឹង គឹមសឹងបន្តថា ឆ្នាំ២០២៣ ជាឆ្នាំចុង​អាណត្តិរា​ជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា និង​ក្នុងបរិបទ នៃការគិត​គូរស្តារ​កំណើនសេដ្ឋកិច្ច តាមរយៈ​ការសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី ព្រម​ជាមួយ​នឹង​ភាពធូរស្រាល នៃការ​រីករាលដាលនៃជំងឺកូវីដ១៩​ បន្ទាប់ពីការចាក់​វ៉ាក់សាំងត្រូវ​បាន​អនុវត្ត​យ៉ាងទូលំ​ទូលាយ​ពេញផ្ទៃប្រទេស ឲ្យរាជរដ្ឋា​ភិបាលផ្ដោ​តការយក​ចិត្តទុកដាក់​ខ្ពស់ក្នុងកា​រដាក់ចេញ ​និងអនុវត្ត​យ៉ាងម៉ឺងម៉ាត់ នូវវិធានការ​អន្តរាគមន៍សមស្រប​និងទាន់ពេលវេលា ដោយបោះ​ជំហា​នលើគន្លងអភិវឌ្ឍន៍ថ្មី នឹងបន្តគ្រប់​គ្រងផល​ប៉ះពាល់ នៃការរីករាលដាលជំងឺកូវីដ១៩ និងការកែ​ទម្រង់រច​នាសម្ព័ន្ធ ដើម្បីឈានឆ្ពោះទៅស​ម្រេចបាននូវភាពធននឹងវិបត្តិ។

ឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់ថា ក្នុង​បរិការណ៍នៃ​ការបន្សំាទៅនិងផលវិបាក នៃជំងឺកូវីដ១៩​និងកា​រប្រែប្រួល នៃស្ថានភា​ពសេដ្ឋកិច្ចដែ​លរងផលប៉ះពា​ល់ពីសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន រាជរដ្ឋាភិ​បាលបានសម្រេច​ដាក់ចេញនូវគោល​នយោបាយហិរញ្ញវត្ថុសាធារណៈ និងវិធានការណ៍​ចាំបាច់និង​បន្ទាន់នានា ក្នុងគោលបំណង​ដើម្បីរក្សា​លំនិងសេដ្ឋកិច្ច តាមរយៈការបន្តដោះស្រាយបញ្ហា ដែលនៅ​សេសសល់ពីវិបត្តិនៃជំងឺកូវីដ១៩ ការបន្តរក្សាលំនឹងសកម្មភាពអាជីវកម្ម ការបន្តរក្សា​លំនឹងជីវភា​ពប្រជាជន ព្រមទាំង​ដើម្បីទ្រទ្រ​ង់កំណើនសេ​ដ្ឋកិច្ច តាមរយៈការបន្តបង្កើនភាពប្រកួតប្រជែង ការ​បន្ត​ការជម្រុញការធ្វើពិពិធក​ម្មសេដ្ឋកិច្ច និងកា​របន្តកែទម្រង់រចនាសម្ព័ន្ធ សម្រាប់ការ​រៀបចំសេច​ក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រា​ប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដែលផ្ដល់ជាមូលដ្ឋានដល់គ្រប់ក្រសួង-ស្ថាប័ន រៀបចំផែ​នការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៣-២០២៥ នឹងការ​លើកគម្រោងថវិកាឆ្នាំ២០២៣។ សង្គ្រាមនេះ​បានបង្កផលប៉ះ​ពាល់ដោយប្រយោល ដល់សេដ្ឋកិច្ចកម្ពុជាតា​មរយៈការកើន​ឡើង​ថ្លៃទំនិញគ្រប់ប្រភេ​ទ ពិសេសប្រេងឥន្ធនៈនិងវត្ថុធាតុដើមកសិកម្ម រួមមានជី និងថ្នាំស​ម្លាប់សត្វ​ល្អិតជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32250 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
208137 នាក់
ខែនេះ :
446801 នាក់
3 ខែនេះ :
996408 នាក់
សរុប :
17489636 នាក់