ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
១ថ្ងៃមា​នមនុស្សស្លា​ប់០៤នាក់ ក្នុងនោះក្មេ​ង០៣នាក់ ដោយសា​រលង់ទឹក នៅខេត្តបន្ទាយមានជ័យ
Wed,22 June 2022 (Time 10:06 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 48នាក់)


(បន្ទាយមានជ័យ)៖ករណីមនុស្ស០៤​នាក់បា​នបាត់បង់ជីវិត ក្នុងនោះ​មា​នក្មេង០៣នាក់ ដោយ​សារល​ង់ទឹក នៅក្នុង​ថ្ងៃតែមួ​យដោយឡែកពីគ្នា ក្នុងខេត្តបន្ទាយមានជ័យ។នគរបាលស្រុកស្វាយចេក បានឲ្យ​ដឹងថា៖នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ចន្លោះពី​១០ទៅម៉ោង១១និង៣០នាទីព្រឹក មាន​ក្មេងប្រុ​សម្នាក់ឈ្មោះ ថែវ វ៉ាន់ថង (ហៅម៉ៅ) អាយុ០៦ ឆ្នាំ បានលង់ទឹកស្រះ​ជីក​ក្នុងស្រែ​ស្លាប់ នៅចំណុចវាលស្រែ ចំងាយប្រហែល ២,០០០ ម៉ែត្រ ខាងជើង​ភូមិតាវ៉ឹក ឃុំទ្រាស ស្រុកស្វាយចេក ខណៈ​ពេលទៅ​តា​មឪពុកម្ដាយទៅភ្ជួរស្រែ ហើយ​ចុះលេងទឹកស្រះ ។

នៅស្រុកមង្គលបូរី នគរបាល បានឲ្យដឹងថា៖នៅថ្ងៃខែខាងលើ​វេលាម៉ោង០៣និង១៥ នាទីល្ងាច មាន​ក្មេង០១នាក់ ក្នុងចំណោ​មក្មេង០២នាក់ បានលង់​ទឹកប្រឡា​យស្លាប់ ខ​ណៈពេ​លក្មេងទាំ​ង០២នាក់ទៅ​លេងទឹកប្រឡា​យចំងាយ១,០០០ម ខាងត្បូងភូមិស្រណា​ល ឃុំសំបួរ ស្រុកមង្គលបូរី។ ក្មេង​ដែល​ស្លាប់ឈ្មោះ ញ៉ា ផានិត អាយុ៧ ឆ្នាំ រស់នៅភូមិឡ ឃុំសំបួរ ស្រុកមង្គលបូរី។ក្មេងរងគ្រោះ​រស់នៅ​ជាមួយជីដូន ឪពុកម្តាយចំ​ណាកស្រុកធ្វើការនៅប្រទេសថៃ ។

នៅស្រុកថ្មពួក នគរ​បាលបាន​ឲ្យដឹងថា៖ មានជ​នរងគ្រោះស្លា​ប់ដោយសារលង់ទឹកចំនួន០១នាក់ នៅចន្លោះពីម៉ោ​ង០៤ ដល់ម៉ោង ០៨និង១៥​នាទីយ​ប់ មាន​​ឈ្មោះ ពិន សាវឿត ភេទប្រុស អាយុ៥៨​ឆ្នាំ រស់នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ស្រវឹងស្រាហើយ​ចុះងូតទឹក​ស្រះ ខាងជើ​ងភូមិទ្រាស ចម្ងាយប្រមាណជា២០ម៉ែត្រ បណ្តាលឲ្យលង់ស្លាប់។
នៅក្រុងសិ​រីសោភ័ណ នគរបាលបា​ននិយាយថា៖ វេលាម៉ោង០១និង៣០នាទីរសៀល​មានក្មេងលង់​ទឹក​ស្រះស្លាប់នៅចំណុច វាលស្រែចម្ងាយ ៣​០០ម៉ែត្រ ខាងលិច ភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ក្មេងរងគ្រោះ ឈ្មោះ រិទ្ធ ឡេឌី ភេទស្រី អាយុ៦ឆ្នាំ រស់នៅភូមិតាម៉ា សង្កា​ត់ម្កាក់ ក្រុងសិរីសោភ័ណ ។
នគរ​បាលបានបញ្ជាក់ថា៖ទាក់​ទិននឹងករណីមនុស្សស្លាប់នេះ នគរបាល​បានបង្កើត​គណៈកម្មកា​រត្រួត​ពិនិត្យ​លើសព ឃើញ​ថាជនរ​ងគ្រោះទាំង​០៤នាក់ គឺស្លាប់ដោយ​សារលង់ទឹកប្រាកដមែន គឺពុំ​មានស្លាកស្នា​មអ្វីទាក់ទិននឹ​ងករណីឃាតកម្មនោះឡើយ។ក្រោយពីពិត្យរួចបានប្រគល់សព​ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ​តាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

តុលាកា​រខេត្តកណ្តាល សម្រេច​ឃុំខ្លួន ក្រុមសង្ឃក្លែងក្លាយ​​ចំនូន១​៨នាក់ ដាក់​ពន្ធនាគា​រ​ជាបណ្តោះ​អា​សន្ន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សន្និបាតបូកស​រុបការងារ​បោះឆ្នោត ជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន បានប្រារព្ធមិទ្ទីញខួបអនុស្សារីយ៍​លើកទី​៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ អញ្ជើញអប់រំផ្សព្វផ្សាយស​ភាពការណ៍​ព័ត៌មា​នថ្មីៗ ដល់​នាយ-​ពលទាហានចំណុះទីបញ្ជាការ កងពល (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថបញ្ជូនខ្លួ​នជនស​ង្ស័យម្នាក់ រួមនឹងវត្ថុតាង​គ្រឿងញៀន​មួយចំនួន ទៅសាលាដំបូង​ខេត្តប​ន្ទាយ​មានជ័យ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
46829 នាក់
ម្សិលមិញ :
10473 នាក់
សប្តាហ៍នេះ :
104583 នាក់
ខែនេះ :
437424 នាក់
3 ខែនេះ :
1293254 នាក់
សរុប :
9230574 នាក់