ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញជាធិបតីក្នុងពិធីអបអរសាទរ រុក្ខទិវា ៩ កក្កដា និងពិធីដាំដើមឈើ នៅ​ឃុំជ័យធំ ស្រុក​ខ្សាច់​កណ្ដាល
Wed,22 June 2022 (Time 09:21 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 291នាក់)


ខេត្តកណ្ដាល៖ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ២០២២ អញ្ជើញជាធិបតីក្នុងពិធីអបអរសាទរ រុក្ខទិវា ៩ កក្កដា និងពិធីដាំដើមឈើ នៅសា​លា​អនុវិទ្យាល័យ ហ៊ុន សែន ជ័យធំ ស្ថិតនៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

នាឱកាសនោះដែរឯកឧត្តមអភិបាលខេត្តកណ្ដាល បានជំរុញ​ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ រួមគ្នាដាំ​ដើមឈើគ្រប់ប្រភេទនៅតាមរមណីយដ្ឋាន ទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡា​យទឹក ដងផ្លូវ និង ទីសាធារណៈនានា ហើយខិត​ខំថែរក្សាឱ្យ​ដុះលូតលាស់​បានល្អដើម្បី​ផ្តល់​ជា​ប្រយោ​ជន៍យើងទាំងអស់គ្នា។

ទន្ទឹមនោះដែរឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ការដាំ​ដើមឈើគ្រប់ប្រភេទ ក្នុងគោលបំណ​ងជួយ​ថែរក្សា​បរិស្ថាន បង្កើន​ទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃ​តង និងជាម្លប់ដ៏ ត្រជាក់ស​ម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាព​លរដ្ឋយើងផងដែរ ជាងនេះទៀត ព្រៃឈើជា​សម្បត្តិធម្ម​ជាតិដ៏សំខាន់ ក្នុងការរក្សាលំ​នឹងបរិស្ថាន និងរួមចំ​ណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទេសច​រណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និងជាជម្រកដ៏សុខសាន្តចំពោះ មនុស្ស សត្វគ្រប់ប្រភេទ ដែល​មានជីវិ​តរស់នៅលើភពផែនដីយើងនេះ យ៉ាងណាម៉ិញ ការបាត់បង់ធនធាន ព្រៃឈើ​ជាចំណែ​កមួយក្នុង​ចំណោមបញ្ហាធំៗក្នុ​ងពិភពលោក ដែលជះឥទ្ធិព​លអាក្រក់ បង្កឱ្យដីបាត់បង់ជីជាតិ និងកើ​តមានគ្រោះ​ធម្មជាតិ ដូចជា ភាពរាំ​ងស្ងួត ទឹកជំនន់ ការបម្រែបម្រួលអាកាសធាតុ កម្ដៅផែន​ដីកើន​ឡើង ជាដើម។ល។ ដែលនាំឱ្យមានផល​វិបាកក្នុងការរស់នៅទាំង មនុស្ស សត្វ និងរុក្ខជាតិ ជាពិសេ​សជួបប្រទះផលវិបាកក្នុង ផលរបរកសិកម្ម។រុក្ខទិវា៩ កក្កដា ឆ្នាំ២០២២នេះ​ បានដាំដើមឈើ នៅតាម​ដងផ្លូវលេខ ៣៨៣ ផ្លូវលេខ​៣៨៣M ប្រវែង១៤គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំរកាជន្លឹង និងឃុំជ័​យធំ ស្រុកខ្សាច់កណ្តាល រួមមាន៖ ក្ងោក​ គីនីន និងដើមច័ន្ទគីរី សរុបចំនួន២៨០០ដើម។ ទន្ទឹមនឹង​នេះខណ្ឌរដ្ឋបាលព្រៃឈើក៏បានយកកូនឈើចំនួន ៥ ០០០ដើម ដើម្បី ធ្វើការចែក​ជូនប្រជាព​លរដ្ឋដែល​បានអញ្ជើញចូលរួម​នៅទីនេះផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3107 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
214464 នាក់
ខែនេះ :
536464 នាក់
3 ខែនេះ :
1085680 នាក់
សរុប :
17596492 នាក់