ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់​គ្រឿង​ញៀន ត្រូវបានកម្លាំង​ការិយាល័​យប្រ​ឆាំងគ្រឿញៀនបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ
Mon,20 June 2022 (Time 09:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 265នាក់)


(បន្ទាយមានជ័យ)៖ជនសង្ស័យ២​នាក់ ដែលជាប់ពា​ក់ព័ន្ធករណីជួញ​ដូរ និងប្រើប្រាស់​គ្រឿងញៀន​ ត្រូវ​កម្លាំង​កង​រាជអាវុធហត្ថក្រុង​សិរី​សោភ័ណ្ឌ ចាប់​ឃាត់​ខ្លួន​កាល​ពី​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២​២។​ការចាប់​ឃាត់ខ្លួនជន​សង្ស័យ​នេះ បានធ្វើឡើងក្នុង​ខណៈ​ដែល​លោកវរសេនីយ៍ត្រី ​យ៉ាន់ សុវណ្ណ មេប​ញ្ជា​ការមូ​លដ្ឋានក​ងរាជ​អាវុធហត្ថក្រុង ដឹក​នាំកម្លាំងចុះល្បាតដើម្បីការ​ពារសន្តិសុខ នៅក្នុង​ភូមិ​សាស្ត្រក្រុងសិរី​សោភ័​ណ្ឌ រហូតដល់​ម៉ោង២០ និង៣០នាទី ដ​ល់ចំណុច​ខាងកើតសួន​មានជ័យ​(វេទិការខេត្ត) ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក៏បានប្រទះ​ឃើញមនុ​ស្សស្រីម្នាក់អង្គុយនៅ​ទីកន្លែង​ងងឹតគួរឱ្យសង្ស័យ ពេលនោះ​￸កម្លាំងក៏​បានចុះ​ទៅសួរនាំ​ធ្វើឱ្យមនុស្ស​ស្ត្រីរូបនោះ￸ភ័យស្លន់ស្លោ ​ហើយក៏បានទម្លាក់​គ្រឿងញៀន០១កូ​នថង់កិបចោល បម្រុងរ​ត់គេចខ្លួន តែត្រូវបានក​ម្លាំងឃាត់ខ្លួនបាន​យកទៅសួរនាំភ្លាមៗ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ស្រ្តី ដែលឃាត់​ខ្លួនបាន​ជាមួយ​នឹងគ្រឿង​ញៀន០១​កូន​ថង់កិបនោះ￸ឈ្មោះ￸ ស៊ឹម ច្រឹប ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិផា​ស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ក្រោយពីកម្លាំងសួរនាំ​ភ្លាមៗស្ត្រីរូបនោះ￸​បាន​ឆ្លើយសារភាពថា គ្រឿង​ញៀន០១​កូនថង់កិបនេះ ￸រូប​គេបានយ​កមកពីផ្ទះអ៊ុំ​ស្រីម្នាក់ រស់នៅភូមិសែ​សិន សង្កាត់អូរអំបិល ក្រុងសិរី​សោភ័ណ ។ដោយផ្អែកលើចម្លើយសារភាព និងមាន​កា​រស​ហការ​ពីជនសង្ស័​យខាងលើ កម្លាំង​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បន្តប្រតិបត្តិការ​ចុះឆែកឆេរដ​ល់ផ្ទះអ៊ុំ​ស្រីម្នាក់​ឈ្មោះ￸ ស៊ូ សៀង អាយុ៧២ឆ្នាំ ដែលជនសង្ស័យ​ខាងលើ​បានចង្អុលបង្ហាញ រកឃើញគ្រឿង​ញៀនម៉្សៅ​ក្រាមព​ណ៌ស​ថ្លាចំនួន៥៣​កូនថង់កិបបន្ថែមទៀត ក្នុង​នោះ￸៣០កូន​ថង់កិបរុំស្កុតខ្មៅ និងគ្រឿងញៀនគ្រាប់​ពណ៌​ក្រហ​ម(WY)ចំនួន​០២គ្រាប់​ នៅក្នុងប្រអ​ប់ដាក់​ជើងធូប ព្រមទាំ​ងថង់​សម្រាប់​ច្រកគ្រឿង​ញៀន​មួយចំនួន ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង០២​នាក់ក្រោយពីកម្លាំងរ​បស់​លោកឃា​ត់ខ្លួនបាន រួមទាំងវត្ថុតាង​ត្រូវបាន​បញ្ជូនមកមូលដ្ឋា​នកងរាជអាវុធហត្ថក្រុង​ដើម្បី​សួរនាំ ក្រោយពីសួរនាំរួ​ចជនសង្ស័យទាំង០២នាក់​បានឆ្លើយសារភាពថា ខ្លួនគេពិតជា​បានជួ​ញដូរ​​គ្រឿងញៀន​ពិតប្រាកដមែន ចំណែកជនសង្ស័យឈ្មោះ￸ ស៊ឹម ច្រឹប មានទាំង​ការប្រើប្រាស់ទៀតផង ។ក្រោយពីទទួលបានចម្លើយសារភាពពីជនសង្ស័យទាំង០២នាក់ និងមានវត្ថុតាងផងនោះ￸ ទើបកម្លាំ​ងជំនាញមូ​លដ្ឋានកងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ្ឌ​កសាងសំ​ណុំរឿងបញ្ជូន ទៅបញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងក​ងរាជអាវុធហត្ថខេត្ត ទទួលការ​ងារប្រ​ឆាំងគ្រឿ​ងញៀនបានប្រាប់ឲ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាងត្រូវបា​នកម្លាំងការិយាល័​យប្រឆាំងគ្រឿងញៀន​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ￸ ដើម្បីចាត់កាតរតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
34350 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
210237 នាក់
ខែនេះ :
448901 នាក់
3 ខែនេះ :
998508 នាក់
សរុប :
17491736 នាក់