ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងអប់រំយុវជន និងកីឡា បើកព្រឹត្តិការណ៍ប្រកួ​តកីឡាម៉ូតូទឹ​កកម្ពុជា ឆ្នាំ២០២២ នៅឆ្នេរ​អូរត្រេះ
Fri,20 May 2022 (Time 04:27 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 237នាក់)


(ខេត្តព្រះសីហនុ)៖ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈអភិបាល​ខេត្តព្រះសីហនុ និងឯកឧត្តម ណុះ ស្លេស រដ្ឋលេខាធិ​ការក្រសួងអប់រំ ជាប្រធានសហព័ន្ធកីឡាម៉ូតូ​ទឹកកម្ពុជា នាព្រឹកថ្ងៃ​ទី២០ ខែឧ​ស​ភា ឆ្នាំ២០២២ អញ្ជើញបើកព្រឹត្តិ​ការណ៍ប្រកួតកីឡាម៉ូតូទឹ​កកម្ពុជាឆ្នាំ២០២២ នៅឆ្នេរអូរត្រេះ ស្ថិត​នៅ​សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម ​ណុះ ស្លេស រដ្ឋលេខាធិកា ក្រសួងអប់​រំយុវជន និងកីឡា និងជាប្រធា​នសហព័ន្ធ​កីឡាម៉ូតូទឹក​កម្ពុជា បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកី​ឡាម៉ូតូទឹកកម្រិត​អន្តរជាតិឆ្នាំ២​០២២ Cambodia International JET SKI Championship 2022 សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានរៀប​ចំព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូ​ទឹកកម្រិតអន្តរ​ជាតិឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២​២ នៅខេត្តព្រះសីហនុ។ព្រឹត្តិការណ៍ប្រ​កួតកីឡាម៉ូតូទឹ​កកម្រិត​អន្តរជាតិឆ្នាំ២០​២២ មានប្រ​តិភូកីឡាករ កីឡា​ការិនីចូលរួមចំនួន ៦០នាក់ មកពី៤ប្រទេស ក្នុង​នោះ​មាន កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ។ការប្រកួតមាន ៧វិញ្ញាសា ក្នុងនោះគ​ណៈកម្មការបច្ចេ​កទេសអន្តរជា​តិមាន១៣នាក់ និងគណៈកម្មការថ្នាក់ជាតិមាន៣៥នាក់។ ព្រឹត្តិការណ៍ប្រកួតកី​ឡាដ៏ធំនេះ​រៀបចំ ឡើងក្នុងគោ​លបំណងសំខាន់៣
១.វាស់ស្ទង់សមត្ថភាពកីឡាករ និងគុ​ណផល​កីឡា​សម្រាប់ត្រៀមដណ្ដើមមេដាយ​នៅស៊ីហ្គេម​លើកទី៣២ ឆ្នាំ២០២៣។
២.វាស់​ស្ទង់សមត្ថភា​ពគណៈកម្មការបច្ចេកទេសរៀបចំព្រឹត្តិការណ៍ប្រកួត និង ៣.ចូលរួម​ចំណែក​ទាក់ទា​ញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្ពុជា បង្ហាញពីការចាប់ផ្ដើមស្តារសង្គម-សេដ្ឋកិ​ច្ចឡើងវិ​ញក្នុង និងក្រោយស្ថានភាពវិបត្តិកូវីដ-១៩។)

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការរៀបចំការប្រកួតកីឡា​ម៉ូតូទឹកកម្រិត​អន្តរជាតិឆ្នាំ២០២២ នៅខេត្តព្រះសីហនុ គឺស្របពេល​ដែលរាជរ​ដ្ឋាភិបាលបើ​កដំណើ​រកា​រប្រទេស និងសង្គម​សេដ្ឋកិច្ចឡើងវិញ សកម្មភាពកីឡាចាប់ផ្តើមដំណើរការហ្វឹកហាត់ រៀប​ចំព្រឹត្តិការណ៍​កីឡា​តាមគន្លងប្រក្រតីភាពថ្មី ព្រឹត្តិការណ៍នេះ ក្នុងគោលបំណ​ងបង្ហាញកា​រចាប់ផ្តើម​ស្តារសង្គម-សេដ្ឋកិច្ច ក្នុងពេល​ដែលប្រទេសជាតិមា​នសន្តិភាពពេញលេញ និងការ​អភិវឌ្ឍន៍​លើគ្រប់វិស័យ។គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័​យកីឡាសំដៅធានា​កសាងធនធានម​នុស្សឱ្យមាន​សុខភាពល្អសម​ត្ថភាព និងសីលធម៌ខ្ពស់ស្របតាមបរិបទកម្ពុជា ក្នុងការត្រៀមល​ក្ខណៈធ្វើជាម្ចា​ស់ផ្ទះនៃការប្រកួតកី​ឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣​។ វិស័យអប់រំ និងកីឡាបាន​រួមចំណែ​កលើកកម្ពស់សុ​ខភាព និងសុខុមាលភាពសិស្ស និស្សិត ប្រជាជនកាត់បន្ថយ​ភាពអសក​ម្មផ្សេង​ៗក្នុង​សង្គម ​ជាអា​ទិ៍ការ​ប្រើប្រាស់​គ្រឿងញៀន​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33520 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
209407 នាក់
ខែនេះ :
448071 នាក់
3 ខែនេះ :
997678 នាក់
សរុប :
17490906 នាក់