ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ថ្នាក់ដឹកនាំ​ មន្រ្តីរាជការ កងកម្លាំងប្រដា​ប់អាវុធ ក្នុងខេត្តប៉ៃលិន ប្រារព្ធទិ​វាជាតិ២០ ឧសភា ដើម្បីរំ​លឹកដល់​វិញ្ញាណក្ខន្ធអ្នក​ដែល​បានស្លាប់ ក្នុងរបប​ប្រល័​យពូជសាសន៍ ប៉ុល ពត
Fri,20 May 2022 (Time 02:42 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 190នាក់)


(ប៉ៃលិន)៖ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដា​ប់អាវុធ ខេត្តប៉ៃលិន ​នៅព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២​ បាន​ប្រារព្ធទិវាជាតិ ២០​ ឧសភា ដើម្បីរំលឹ​កដល់វិញ្ញាណក្ខន្ធ​ប្រជាព​លរដ្ឋ ដែល​បានស្លាប់​បា​ត់បង់​ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត​ (៣ឆ្នាំ ៨ខែ ២០ថ្ងៃ ) ក្រោមអធិបតីភាពឯកឧត្ដម នាយ ឧត្ដមសេនីយ៍ ​អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធាន ក្រុមការងាររាជ​រដ្ឋាភិ​បាល ចុះជួយខេត្តប៉ៃលិន ឯកឧត្ដម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្ដម ជា ចាន់ឌិន ​ប្រធានក្រុមប្រឹក្សាខេត្ត និង​លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈ​អភិបាល​ខេត្ត​ប៉ៃលិន ។

ពិធីនេះបានបា្ររព្ធ​ធ្វើឡើង ​នៅបរិវេណវត្តរ​តនសោ​ភ័ណ្ឌ ហៅវត្តកោងកាង ដោយមាន​ការអ​ញ្ជើញ​ចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបា​លរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជ​ការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ តាជី យាយជី សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជន សសយក យ៉ាងច្រើនកុះករផងដែរ។

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត អានសន្ទរកថា របស់សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃទី២០ ឧសភា នេះ ជាថ្ងៃ​រំលឹកទិវាជា​តិនៃការចងចាំ ដែលប្រជាជន​កម្ពុជាគ្រប់ៗរូប​ចងចាំមិន​អាចបំភ្លេច​បានក្នុងរ​បបកម្ពុជា​ប្រជាធិបតេយ្យ ឬហៅថារ​បបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ដែលជា​របបដ៏ឃោរឃៅនិងខ្មៅងងឹត។ទិវានេះ ជាការរំលឹកដល់​វិញ្ញាណក្ខន្ធដល់​ជនរងគ្រោះជា​ង៣លាន​នាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើ​សលប់បានដឹង និងបានយល់​ច្បាស់អំពីរឿង​រ៉ាវសោកនាដ​កម្មដ៏​ជូរចត់​ដែ​លប្រជាពលរដ្ឋខ្មែរ បានឆ្លងកាត់ជិត៣ទ​សវត្សរ៍ក្នុងភ្នក់​ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់​សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀ​សចេញពីទីលំនៅរប​ស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការ​ដូចសត្វធាតុ​ជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរ​ដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអា​ហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរ​ស់រានមានជីវិត​ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួម​ថែរក្សាការពារ​សន្តិភាពឱ្យបាន​គង់វង្សពី​ព្រោះសន្តិភា​ពបានផ្តល់ឱកា​សគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។ “”

ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ អ៊ី ឈាន បានមានប្រ​សាសន៍ថា ថ្ងៃទី២០ ឧសភានេះគឺជា «ទិវាជា​តិនៃកា​រចងចាំ» ដែលរំលឹក ដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុង​របបប្រល័យពូជសា​សន៍ប៉ុលពត (១៧ មេសា ១៩៧៥-​៧ មករា ១៩៧៩)។ គោលបំណង នៃទិវាជា​តិ​នៃកា​រចងចាំ គឺបង្កើតឡើងដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិ​សកុសលដល់ជន​រងគ្រោះ​ដែលបានស្លាប់ជាង៣លាននាក់ នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅនេះ។

គួររំលឹកថា ទិវាចងចាំ ២០ ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៣ ហៅថា «ទិវាចងកំហឹង» ដើម្បីជា​ការចងកំហឹងទៅ​នឹងរបបខ្មែរក្រហម​ដែលបានកាប់​សម្លាប់ប្រជា​ពលរដ្ឋខ្មែរ។ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរ​បស់សហករណ៍រ​បស់របបកម្ពុជា​ប្រជាធិបតេយ្យខ្មែរក្រហម ហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១​៧ ខែមេសា ឆ្នាំ១៩៧៥។«ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវរា​ជរដ្ឋាភិបាលកម្ពុជា​កំណត់​ជាថ្ងៃបុណ្យជា​តិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨។ ​ការកំណ​ត់យកថ្ងៃនេះ​ធ្វើជាថ្ងៃបុណ្យ​ជាតិផ្លូវ​ការស​ម្រាប់ជាការរំឭកដ​ល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម​ដែលកើតមានក្នុងរប​បកម្ពុជា​ប្រជាធិបតេ​យ្យចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5832 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
228566 នាក់
ខែនេះ :
552178 នាក់
3 ខែនេះ :
1102860 នាក់
សរុប :
17619956 នាក់