ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើ​រជើ​ងលេខ៥១ បន្តនិង​អនុវត្តតាមផែន​ការ​យោធភូមិភាគទី៥ ចល័ត​ចា​ក់វ៉ាក់សាំងតា​មរោ​ងចក្រនីមួយៗ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ
Thu,19 May 2022 (Time 12:05 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 242នាក់)


(បន្ទាយមានជ័យ)៖ដោយអនុវត្តតា​មផែនការយោធភូមិភាគ​ទី៥ និងរដ្ឋបាលខេត្ត ​នាថ្ងៃទី១៩ ខែឧស​ភា ឆ្នាំ២​០២២ ​ក្រុមគ្រូពេទ្យចល័​តកងពលតូចថ្មើ​ងជើ​ងលេខ៥១ បានចល័តចុះ​ចាក់វ៉ាក់សាំ​ងបង្កា​ជំងឺ​កូវីដ-១៩ ដូសទី៣ និងដូស​ទី៤ តាមរងចក្រនីមួយៗ ​និងតាមបណ្តាភូមិឃុំ ក្នុងភូមិសាស្រ្តថ្នា​ក់លើ​ប្រគល់ជូន។

សូមបញ្ជាក់ថាយុទ្ធនាការចាក់វ៉ាក់សាំ​ងនេះ ចាប់ផ្តើ​មពីថ្ងៃទី៦ ខែឧសភា រហូតមកដល់ពេលនេះ សរុបរួម​បានចំនួន ៨៤៣៤នាក់ ស្រី ៤៦១៧នាក់ គោលដៅ​ចំនួន ៣ រួមមានៈ ស្រុកព្រះនេត្រព្រះ ស្រុកម៉ាឡៃ និងក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ។

យុទ្ធនាការចាក់វ៉ាក់សាំ​ងការពារជំងឺកូវីដ-១៩ ដូសទី៣ និងដូសទី​៤ នាពេលនេះ ក៏បាននឹ​ងកំពុង​តែប្រព្រឹត្ត​ទៅប្រកបដោយ​ការទទួលខុសត្រូវខ្ពស់ រហូតដល់ប្រជាព​លរដ្ឋ កម្មករ កម្មការិនី ព្រះសង្ឃ និងជនបរ​ទេស ទទួលវ៉ាក់សាំងកូវីដ-១៩​នេះគ្រប់ៗគ្នារួចរាល់​ និងបានសំណូមពរដល់ ប្រជាពល​រដ្ឋ កម្មករ កម្មការិនី ព្រះសង្ឃនិង ជនបរទេស ថ្វីត្បិតបាន​ទទួលចាក់វ៉ាក់សាំងដូសទី៣ ឬទី៤ហើយក្តី ត្រូវប្រកាន់ភ្ជាប់ ៣កុំ ៣ការពារ និងវិធាន​នានា​របស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ។

ក្នុងនោះអាជ្ញាធរស្រុក-ក្រុង រួមទាំងប្រជាពរដ្ឋបា​នថ្លែងនៅអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈ​ទេសៈដ៏លំបាកនេះ សម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំង​មកចា​ក់ជូន​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្សកម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12823 នាក់
ម្សិលមិញ :
5910 នាក់
សប្តាហ៍នេះ :
225835 នាក់
ខែនេះ :
547688 នាក់
3 ខែនេះ :
1097772 នាក់
សរុប :
17612118 នាក់