ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជាការដ្ឋានកងរា​ជអាវុធហត្ថខេត្តប​ន្ទាយមានជ័យ បិទវគ្គ ហ្វឹកហ្វឺន ការពារ​សន្តិសុខ រក្សា​សណ្តា​ប់ធ្នាប់ ប្រចាំ​ឆមាស​ទី១ ឆ្នាំ២០២២
Wed,18 May 2022 (Time 05:58 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 258នាក់)


(បន្ទាយមានជ័យ)៖លោកឧត្តមសេ​នីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុហត្ថខេត្ត​បន្ទាយ​មានជ័យ​ អញ្ជើ​ញជាអធិបតី​ក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺន "ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមា​សទី១ ឆ្នាំ២០២២" ដែលមានរយៈពេ​ល១ខែ ត្រូវបា​នបិទបញ្ចប់នៅព្រឹកថ្ងៃទី១៨ ខែឧស​ភា ឆ្នាំ ២០២២ ។ពិធីនេះធ្វើឡើ​ងនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ប​ន្ទាយមានជ័យ ។

លោកវរសេនីយ៍​ឯក វ៉ាន់ លីហោ មេបញ្ជា​ការរងកងរាជអាវុធហត្ថខេត្ត ទទួលផែន​ហ្វឹកហ្វឺនបា​នឱ្យ​ដឹងថា មេរៀនដែលយោធា​ចារ្យយកមកធ្វើ​ការហ្វឹកហាត់មានដូចជា៖ មេរៀនលំហាត់របៀបជួរទ័ព និងមេរៀនការ​រក្សាសណ្ដាប់ធ្នាប់ ក្នុងនោះមានដូចជា៖ ការប្រើប្រាស់ដំបងខែល និងអាវុធរក្សា​សណ្ដាប់ធ្នាប់ ​ដើម្បីការពារបាតុកម្ម ។ល។ បន្ថែមពីនោះ​គឺរៀនទ្រឹស្ដី ស្ដីពី បទវិន័យទូទៅ​សម្រាប់​កងយោធពលខេមរភូមិន្ទ ក្រមសីលធម៌ សម្រាប់​យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាល​ជាតិ និ​ងភ្នាក់ងា​រសន្តិ​សុខបោះឆ្នោត ក្នុងដំណើ​រការបោះឆ្នោត និងនីតិវិធីព្រហ្មទណ្ឌ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវអំណរ​គុណដល់​កងកម្លាំង​ជាសិក្ខាកាម ដែលបានវគ្គហ្វឹក​ហ្វឺនយ៉ាងយកចិត្តទុកដាក់ ប្រកបដោយឆន្ទៈ រយៈពេលពេ​ញ១​ខែកន្លងមកនេះ។

លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុហត្ថខេត្ត ក៏បានបញ្ជាក់ទៀតថា ក្នុងនាមកង​កម្លាំង​ត្រូវ​ប្តេជ្ញា​ការពារសន្តិសុខ ជូនជាតិមាតុភូមិ ការពារសណ្ឋាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឲ្យបានល្អ។ កងទ័ព​ត្រូវរួមចិត្តថ្លើ​មគ្នា ដើ​ម្បីសម្រេចនូវកិច្ចការ​ការពារសន្តិសុខជូនជាតិមានតុភូមិ ក្នុងស្មារតីនេះ​សូមគ្រប់ក​ងកម្លាំងទាំងអស់ត្រូវប្តេជ្ញាធ្វើ​ឲ្យបាន។

លោក ឧត្ដមសេនីយ៍​ត្រី ក៏បានបញ្ជាក់ថា ភាពរឹងមាំរបស់កងកម្លាំង គឺកើ​តចេញពីការរួបរួមគ្នា សា​មគ្គី សហការគ្នា យល់ពីតួនាទី-ភារកិច្ចរប​ស់ខ្លួន ដោយមិនត្រូវយកតួនាទីក្នុងនាមជាមន្ត្រី យុត្តិធម៌ ទៅ​ប្រព្រឹត្តនូវអំពើ​រដែលផ្ទុយនឹងច្បាប់នោះទេ។ បើ​មានមន្ត្រីយុត្តិធម៌ណា​ប្រព្រឹត្តខុសនឹងច្បាប់ អង្គ​ភាព គឺមិនការពារឡើ​យ ត្រូវអនុវត្តតាមនីតិវិធី ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីបិទវគ្គ " ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ​២០២២" ក៏មានការសម្តែងនូវមេរៀន​សំខាន់ៗ ចំនួន៤មេរៀន រួមមាន៖
១- ថ្នាក់កងអនុសេនាធំធ្វើ​ការរុញច្រានក្រុមបាតុករ និងវាយលុកក្រុមបាតុករ ចាប់យក​មេក្លោង​បាតុករ ។
២- សម្ភារៈ​ចាប់ជនបង្ក មានកាំបិត និងដំបង ។
៣-អាវុធហត្ថជិះម៉ូតូ​ដេញចាប់ជនសង្ស័យ។
៤-បង្ហាញក្បាច់គុណផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
34169 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
210056 នាក់
ខែនេះ :
448720 នាក់
3 ខែនេះ :
998327 នាក់
សរុប :
17491555 នាក់