ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មេបញ្ជាកា​រវរសេនា​តូចថ្មើរ​ជើង​លេខ៥១៣ ដឹក​នាំកម្លាំង​សិក្ខា​កា​មវគ្គហ្វឹ​កហ្វឺន​ពង្រឹងវ​រសេនាតូច ធ្វើលំ​ហាត់​យុទ្ធដំ​ណើ​រទ័ព​សា​កល្បង
Sat,14 May 2022 (Time 12:24 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 13នាក់)


(បន្ទាយមានជ័យ)៖ដោយអនុវត្តតាម​ផែនការហ្វឹកហ្វឺន ​របស់កង​ពលតូចថ្មើរជើងលេខ៥១ កាល​ពី​រសៀល​ថ្ងៃទី១៣ ​ខែឧសភា ឆ្នាំ២០២២ លោក​វរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាកា​រវរសេនា​តូចថ្មើរ​ជើង​លេខ៥១៣ បានដឹក​នាំកម្លាំង​សិក្ខាកា​មវគ្គហ្វឹកហ្វឺន​ពង្រឹងវរសេនាតូច ធ្វើលំហាត់​យុទ្ធដំ​ណើ​រទ័ពសាកល្បងដោយថ្មើរជើងដែលមានចម្ងាយប្រមាណ៩២០០ម៉ែត្រ នៅក្នុងភូមិ​សាស្ត្រទទួ​លខុស​ត្រូវ ដោយចេញដំណើរពីទីបញ្ជា​ការវរសេនាតូចថ្មើរជើងលេខ៥១៣ ឆ្ពោះទៅកាន់ភូមិប្រ៉ាដាក ភូមិ​ព្រាវ និងឆ្លងកាត់ភូមិស្នួលទ្រេត ស្ថិតនៅភូមិថ្មសិ​ន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ។

សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនពង្រឹងវ​រសេនាតូចនេះ គឺជាវគ្គហ្វឹកហ្វឺន​កញ្ចប់ថវិការបស់ថ្នាក់លើ ដែល​មា​នរយៈពេលចំនួន ៦១ថ្ងៃ ដើម្បី​ពង្រឹងកាយសម្បទា​យោធិនឲ្យមា​នភាពរឹងមាំ រហ័សរហួន មាន​ជំនាញ សាមគ្គីភាព​ល្អ និងចេះជួយគ្នាទៅវិញទៅមក ក្នុងការរក្សាការពារនូវសុខសន្តិភាព ស្ថេរភា​ពនយោបាយ សន្តិសុខស​ណ្តាប់ធ្នាប់សង្គម ដែលកំពុងមានសព្វ​ថ្ងៃឲ្យបានដា​ច់ខាតទោះ​ស្ថិតក្នុង​តម្លៃណាក៏ដោយ ហើយក៏ជា​លក្ខណប្រមូលផ្តុំក​ម្លាំងមួយផ្នែក ក្នុងទីតាំង ដើម្បីត្រៀមអន្តរាគម​ន៍ដោះស្រាយរាល់​យកថា​ហេតុផ្សេងៗ និងរង់បទបញ្ជាថ្នាក់លើ២៤ម៉ោង លើ២៤ម៉ោង៕

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាកា​រឃោសនា បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ​អាណត្តិទី៥ ឆ្នាំ២​០២២ ថ្ងៃដំបូង​ក្នុងខេ​ត្តប៉ៃ​លិន មាន​គ​ណ​បក្សប្រ​ជាជន​កម្ពុជា​ ដង្ហែរ​ក្បួនឃោ​ស​នាទ្រង់ទ្រា​យធំជាង​ គណបក្សដ៏​ទៃទៀត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនជាតិចិន៥នាក់ ខណៈសម្ងំផលិត និង​ចែកចា​យគ្រឿងញៀន នៅទីតាំ​ងមួយក្នុង​ចម្ការស្វាយ ស្រុកភ្នំស្រួច (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនល្មោភកាមម្នាក់ ចាប់រំ​លោភ​សេពសន្ថវៈ ក្មេងស្រីអាយុ១០ឆ្នំា ​រហូតបានសំរេច នៅ ស្រុកភ្នំក្រវាញ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលក្រុងដូនកែវ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលសកម្មភាព ស្ដារប្រព័ន្ធលូ ក្នុងផ្សារធំតាកែវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ សំណេះ​សំណាល សាកសួរសុខទុក្ខ ជា​មួយបងប្អូនប្រក​បរបររត់តាក់ស៊ី និងរត់ម៉ូតូឌុប ចំនួន ២៣៦នាក់ ដែល​កំពុងប្រកប​អាជីវកម្មក្នុងខេត្ត (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3943 នាក់
ម្សិលមិញ :
52139 នាក់
សប្តាហ៍នេះ :
138101 នាក់
ខែនេះ :
427463 នាក់
3 ខែនេះ :
1340768 នាក់
សរុប :
8696523 នាក់