ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គ​ណៈបញ្ជា​ការឯកភាពរដ្ឋបាលខេត្ត​ស្ទឹងត្រែង បើ​កកិច្ចប្រជុំស្តីពី​ការពង្រឹង​សន្តិសុខសណ្តាប់ធ្នាប់ ឆ្ពោះទៅ​កាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ
Fri,13 May 2022 (Time 04:42 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 155នាក់)


ខេត្តស្ទឹងត្រែង៖ ឯកឧត្ដម ស្វាយ សំអ៊ាង ឣ​ភិបាលនៃគណ:ឣភិបាលខេត្តស្ទឹងត្រែង និងជាប្រ​ធាន​គណៈ​បញ្ជាការ​ឯកភាពរដ្ឋ​បាលខេត្ត កាលពីរសៀលថ្ងៃ​ទី១២ ខែឧសភា ឆ្នាំ២០២២ បាន​ដឹកនាំ​កិច្ចប្រជុំគ​ណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់​ ឆ្ពោះទៅកាន់កា​របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ។

របៀបវារៈសំខាន់ៗ ក្នុងកិច្ចប្រជុំនេះរួមមាន៖
១.មតិបើកកិច្ចប្រជុំ​ដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និង ជាប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
២.ការពិនិ​ត្យលើសេចក្តីព្រាងរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែមេស​ឆ្នាំ២​០២២​ និងទិសដៅបន្ត។
៣.មតិចូ​លរួមរបស់សមាជិក សមាជិកា។
៤.មតិ​បូកសរុប និង​បិទកិច្ចប្រជុំដោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈ អភិបាលខេត្ត និងជាប្រធា​នគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

នាឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង ក៏បានជំ​រុញលើកទឹកចិត្ត​បន្ថែមទៀត ដល់អាជ្ញាធរ និងកង​កម្លាំងសមត្ថកិច្ចគ្រប់​លំដាប់ ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរ​ក្សាសន្តិ​សុខ សណ្តាប់ធ្នាប់និង ពង្រឹងការ​ អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” នៅតាមក្រុង/ស្រុក នានាក្នុងខេត្តស្ទឹ​ងត្រែង ពិសេសកិច្ចការ​ចំពោះ​មុខ ឯកឧត្តម ​អភិបាល​ខេត្ត ជ​ម្រុញ​បន្ថែមដ​ល់កងកម្លាំងប្រដា​ប់អាវុធទាំងបីប្រភេទ ត្រូវត្រៀម​លក្ខណៈរួច​រាល់ក្នុងការរៀប​ចំការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់​ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែរនឹងខិតជិតមកដល់នៅថ្ងៃខាងមុខ​ និងការផ្ដល់​ប័ណ្ណព័ត៌មាន​អ្នកមាន​ឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ព្រមទាំង​ផែន​ការចាំ​បាច់មួយចំនួ​នឆ្ពោះទៅ​កាន់ការបោះ​ឆ្នោតឆ្នាំ២០២​៣ និងឆ្នាំ២០២៤ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6771 នាក់
ម្សិលមិញ :
14775 នាក់
សប្តាហ៍នេះ :
117356 នាក់
ខែនេះ :
470074 នាក់
3 ខែនេះ :
1248255 នាក់
សរុប :
14188566 នាក់