ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ដឹកនាំកិច្ចប្រជុំសាមញ្ញ​លើកទី៣៦ អា​ណត្តិទី​៣
Thu,12 May 2022 (Time 05:46 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 191នាក់)


ខេត្តកណ្តាល៖ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ជំរុញដល់ អធិកា​រនគរបា​លក្រុង-ស្រុក និងមេ​​ប៉ុស្តិ៍នគរបា​លរដ្ឋបាលឃុំ-សង្កាត់ទាំ​ងអស់ ត្រូវខិតខំយកចិត្តទុ​កដាក់​ក្នុងការ​ធ្វើអត្ត​សញ្ញា​ណប័ណ្ណជូនប្រជា​ពលរដ្ឋដែលគ្រប់​អាយុ និងប្រជាពល​រដ្ឋ​ដែ​លមាន​អត្តស​ញ្ញាណ​ប័ណ្ណហួ​សសុព​លភាព ឱ្យបានឆា​ប់រហ័ស ដើម្បីប្រើប្រា​ស់​តាមភាពចាំបាច់ផ្សេងៗ ពិសេស​បម្រើដ​ល់ការចុះ​ឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២​២ខា​ងមុខនេះ។ ក្រៅពីនេះ អាជ្ញាធរទាំ​ងអស់ ត្រូវបន្តយកចិត្តទុក​ដាក់ព​ង្រឹងលើកិច្ច​ការពារកា​​រឆ្លងរីករា​លដាលនៃជំងឺកូវីដ-១៩ ឱ្យល្អបំផុត ដោយបំផុសឱ្យប្រជាពលរដ្ឋ បន្តអ​នុវត្តនូវវិធានការ ៣កុំ ៣ការពារ និងបន្តផ្សព្វផ្សាយ​ណែនាំដល់ប្រជា​ពលរដ្ឋទៅចា​ក់វ៉ាក់​សាំងការ​ពារជំងឺកូវីដ-១៩ ទាំងដូសមូល​ដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តមបញ្ជាក់ថា ក្រៅពីធ្វើអត្តស​ញ្ញាណប័ណ្ណជូនប្រជា​ពលរដ្ឋ មន្ត្រីនគ​របាលទាំងអស់ ត្រូវប​ង្កើន​ការ​យ​កចិត្តទុកដាក់រក្សាឱ្យបាននូ​វការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរក្សាសន្តិ​សុខ សុវត្តិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងថែរក្សាសន្តិ​សុខសណ្ដាប់ធ្នាប់​សាធារណៈ ជូនដ​ល់ថ្នាក់​ដឹកនាំឱ្យបានល្អប្រសើរ។ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សាខេត្ត ជំរុញបែ​បនេះក្នុងកិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី៣៦ អាណត្តិទី៣ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពី​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំ​ទាវ សមាជិក​ក្រុមប្រឹក្សា អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និង​មន្ត្រីពា​ក់ព័ន្ធជាច្រើនរូបទៀត។

ជាមួយគ្នានោះដែរឯកឧត្តមប្រធា​នក្រុមប្រឹក្សាខេត្ត បានបញ្ជាក់​ដែរថា ដើម្បីបន្តការ​ងារដឹកនាំឱ្យរី​កចម្រើន​លើ​គ្រប់វិស័​យបន្ថែមទៀត ក្រុមប្រឹក្សាខេត្ត និងគ​ណៈអភិបាលខេត្ត នឹង បន្តខិតខំបំពេ​ញតួនាទី និងភារ​កិច្ចរបស់​ខ្លួនបន្តទៀត ក្នុងន័​យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវកា​ររបស់ប្រជា​ពលរដ្ឋ និងធ្វើកា​រក្រើ​នរម្លឹកដល់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់​ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់​ទៅលើកា​រដោះ​ស្រាយបញ្ហាប្រឈមនានា ក៏ដូចជាខិត​ខំបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបា​នឆា​ប់រហ័ស​ទាន់សភាពការណ៏ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32322 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
208209 នាក់
ខែនេះ :
446873 នាក់
3 ខែនេះ :
996480 នាក់
សរុប :
17489708 នាក់