ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំពិភាក្សាការងារ​​ ក្នុងការរៀបចំពិធីបុណ្យវិសាខបូជា និងពិ​ធី​រាប់បាត្រ​ព្រះសង្ឃចំនួន ១,០៦៦អង្គ នៅប​រិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង
Thu,12 May 2022 (Time 04:38 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 170នាក់)


(ខេត្តបាត់ដំបង)៖ក្នុងកិច្ចប្រជុំពិភាក្សាកា​រងារ​ក្នុងការរៀបចំពិធីបុណ្យវិសាខបូជា និងដង្ហែ​ក្បួនទៅ​តាម​ផែន​ទាំងបី​រួមមាន ផែនប្រសូត ,ផែនត្រាស់ដឹង ,ផែនបរិនិព្វាន និងពិធី​រាប់បាត្រព្រះសង្ឃចំនួន ១,០៦​៦អង្គ ដែល​នឹងធ្វើការរៀបចំ​នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង ​ខេត្តបាត់ដំបង ​នៅ​ព្រឹកថ្ងៃទី១​២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុ​ខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង​ បាន​មានប្រសាសន៍​ណែនាំដល់ក្រុមការងារ​ទាំងអស់ រៀប​ចំសមាសភាព សម្រាប់​មន្ទីរអង្គ​ភាពជុំវិញ​ខេត្តចូលលរួមឲ្យ​បានច្បាស់លាស់ ដើម្បីងា​យស្រួលរៀបចំក្បួនសម្រាប់ធ្វើការដង្ហែ និងត្រូវមា​នអ្នក​ទទួលខុស​ត្រូវតាមផែននីមួយៗ ក៏ដូចជាត្រូវមានការ​រៀបចំ​ក្រុមគ្រូពេទ្យ និងរថយ​ន្តគិលាន​សង្រ្គោះ​ឲ្យបាន​ហើយស្រេច ដើម្បីត្រៀម​លក្ខណៈក្នុង​ការរសង្រ្គោះ​ប​ឋមពេល​កំពុងដង្ហែរក្បួន​វិសាខបូជា ។ រៀបចំ​កា​រដាក់ទង់ជាតិ ទង់សាស​នា និងរៀបចំប៉ាដាពាក្យស្លោក និងពុទ្ធឱវា​ទរប​ស់ព្រះពុទ្ធ នៅតាម​ទីសា​ធារណៈ ដើមឈើនានានៅក្នុងក្រុង សម្រាប់​ឲ្យពុទ្ធបរិ​ស័ទមានកា​រយល់ដឹង​បន្ថែមទៀត​អំពីពុទ្ធឱ​វាទទូន្មានល្អៗ របស់ព្រះពុទ្ធ ដែល​បានប្រៀនប្រដៅដល់មនុស្សលោក ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5953 នាក់
ម្សិលមិញ :
14775 នាក់
សប្តាហ៍នេះ :
116538 នាក់
ខែនេះ :
469256 នាក់
3 ខែនេះ :
1247437 នាក់
សរុប :
14187748 នាក់