ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំពន្លឿនការផ្តល់សេវា នៅច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក
Fri,28 January 2022 (Time 11:05 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 320នាក់)


ខេត្តព្រះសីហនុ:ក្នុងកិច្ចប្រជុំពន្លឿនការផ្តល់សេវានៅច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការផ្តល់សេវានាពេលបច្ចុប្បន្ននៅមានការយឺតយ៉ាវ យើងត្រូវមានការទទួលខុសក្នុងការជម្រុញ និងពន្លឿនសេវាបំរើអតិថិជនឱ្យបានលឿន ឆាប់សម្រាប់ឆ្នាំ២០២២ នេះ ទន្ទឹមនោះយើងត្រូវធ្វើកាបេ្តជ្ញាចិត្តការផ្តល់សេវាឱ្យបានលឿន និងមានតម្លាភាព។

មន្ត្រីរបស់យើងដែលមានភារកិច្ចទទួលខុសត្រូវផ្តល់សេវានៅតាមច្រកចេញចូលតែមួយបំរើសេវាសាធារណៈជូនអតិថិជនឱ្យបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ បានផ្តល់អំណាចដល់ថ្នាក់ក្រោមជាតិ ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ ហើយមានសេវានៅផ្នែកខ្លះធ្វើបានល្អ ក៏ប៉ុន្តែផ្នែកខ្លះនៅតែមានការយឺតយ៉ាវ ដូច្នេះយើងត្រូវទទួលការខុសត្រូវប្រកបដោយឆន្ទៈក្នុងការដោះស្រាយសេវាជូនអតិថិជនទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33121 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
209008 នាក់
ខែនេះ :
447672 នាក់
3 ខែនេះ :
997279 នាក់
សរុប :
17490507 នាក់