ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
យុទ្ធនាការដាំដើមឈើជាលើកទី៦ នៅក្នុងភូមិសាស្រ្តព្រៃ​លិចទឹកតំបន់៣ បឹងទន្លេសាប ក្នុង​ស្រុក​ព្រះ​នេ​ត្រព្រះ ខេត្តបន្ទាយមានជ័យ
Thu,27 January 2022 (Time 12:22 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 261នាក់)


ខេត្តបន្ទាយមានជ័យ៖កូនឈើ​ចម្រុះចំនួន​៣.០៣០ដើម ត្រូវ​បានអាជ្ញាធរខេត្តបន្ទាយ​មានជ័យដឹកនាំ ដោយ​ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត និងមានការ ចូ​ល​រួមពីមន្ត្រីគ្រប់ស្ថាប័នពាក់​ព័ន្ធ និងក​ងកម្លាំង​ទាំង៣​ អង្គភាព រួមមាន​នគរបាល អាវុធហត្ថ និង​យោធា រួមនឹងយុវជ​នផងដែរសរុបចំនួន៥៣៧នាក់ បន្តយុទ្ធ​នាការ​ចុះដាំ ជាលើកទី៦​ នៅក្នុង​ភូមិ​សាស្រ្ត​ព្រៃលិច​ទឹកក្នុងដែ​នជម្រ​កព្រៃពងកូន នៅចំណុចអូរតា​ឈិតនិងអូរចារ​ភូមិកំពង់​ក្រសាំង និងភូមិក្របៅឃុំភ្នំលៀប ស្រុកព្រះ​នេត្រព្រះ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ។

សម្រាប់កូនឈើចម្រុះចំនួន៣.០៣០ដើម/គ្រាប់ដែលត្រូវបាន​យកមកដាំនោះរួមមាន ដើមឬស្សី ៥៦០​ដើម ,រាំងទឹក ៦៧០ដើម និងគ្រាប់ត្នោតចំនួន១.៨០០គ្រាប់។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេ​ត្តបន្ទាយមាន​ជ័យ បានថ្លែងអរគុណ ចំពោះការ​ចូលរួ​មយ៉ាង​សស្រាក់សស្រាំរប​ស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជ​ការ មន្ទីរអង្គភាព កងកម្លាំងប្រដាប់​អាវុធ​ទាំងអស់ អាជ្ញាធ​រដែនដីគ្រប់ថ្នាក់ យុវជន ដើម្បីរួមចំ​ណែកដាំឈើឡើងវិ​ញការពារធនធានធម្មជាតិ ព្រៃលិចទឹកសាបរបស់យើង តាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

អភិបាលខេត្តបន្ទាយមានជ័យ បន្តថា ការដាំកូ​នឈើឡើង​វិញនេះ​គឺដើម្បី​បង្ហាញពី​ការចូលរួម​ទាំងអ​ស់​គ្នាក្នុងការចូលរួម​ទប់ស្កាត់ការកាប់ទន្ទ្រានខុ​សច្បាប់ដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5371 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
228105 នាក់
ខែនេះ :
551717 នាក់
3 ខែនេះ :
1102399 នាក់
សរុប :
17619379 នាក់