ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកឧត្តមសេនីយ៍​ទោសិទ្ធិ ឡោះ ដាក់ចេ​ញផែន​ការ ដើម្បីធានាបានសន្តិសុខ សណ្តាប់ធ្នាប់​ល្អប្រសើរ​ក្នុងឱកា​សបុណ្យចូលឆ្នាំប្រពៃ​ណីជាតិចិន វៀត​ណាមនាពេល​ខាងមុខ
Wed,26 January 2022 (Time 07:30 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 256នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ​សុវត្ថិភាព​របៀបរាបរ​យល្អប្រសើ​រជូនប​ងប្អូនប្រជា​ពលរដ្ឋ​ ក្នុងពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃ​ណីជាតិចិ​ន វៀតណាម​ខាងមុខនេះ ទទួលបា​នសន្តិ​សុ​ខល្អប្រសើរនោះ​នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោឧត្ដមសេ​នីយទោ សិទ្ធិ ឡោះ ស្នង​កា​រនគរបាល​ខេត្តបន្ទាយមាន​ជ័យ ​បានដាក់​ចេញនូវ​វិធា​នការ​ជំនាញ​មួយ​ចំនួន ដល់លោក​-លោ​កស្រី​ឧត្តមសេនីយ៍ វរសេនី​យ៍ស្នងកា​ររងទទួ​លផែននីមួយៗ ដែលដឹ​កនាំទទួលខុសត្រូវ​តាមប​ណ្តាអធិ​ការនគរ​បាលក្រុង/ស្រុកទាំង៩ ​លោក​មេប​ញ្ជាកា​រវរសេ​នាតូចន​គរបាល​ការពារព្រំដែ​នទាំ​ង៤ និង​លោក​នាយប៉ុស្តិ៍នគ​របាលរដ្ឋ​បាលទាំង​៦៥​ ត្រូវយកចិត្តទុក​ដាក់ប្រមូល​ព័ត៌មាន ពាក់ព័ន្ធស​ភាពការ​ណ៍សន្តិសុខ សណ្តា​ប់ធ្នាប់សាធារណៈ ពិ​សេសក្តាប់​ឲ្យបាននូវ​ឧបាយ​កលសកម្មភា​ពបង្កអ​សន្តិ​សុខ ឬការញុះញង់​នានា ធ្វើឲ្យ​សង្គម​មាន​ចលា​ច​ល ​ដើម្បីមា​នវិធាន​ការបង្ការ-ទប់ស្កាត់ បំបាត់​ប្រសិទ្ធិភា​ព​ និងបង្ក្រាប​បានទាន់​ពេលវេ​លា។

ត្រូវ​ចាត់​វិធាន​កា​រការពារសន្តិសុខ សណ្តាប់ធ្នា​ប់ នៅតាមទីវ​ត្តអារាម ព្រះវិហារចិន វៀតណាម ក៏ដូ​ចជា​ទីស​ក្ការៈ ​និងរ​មណីយដ្ឋាននា​នា ដែល​មាន​ការប្រា​រព្ធពិធី​ប្រពៃណី​ផ្សេងៗ ដោយយ​ក​ចិត្តទុកដា​ក់បង្ការ ទប់ស្កាត់មិ​នឲ្យកើ​តមាន​បទល្មើ​សព្រហ្មទ​ណ្ឌគ្រប់ប្រភេទ ជា​ពិសេសសកម្ម​ភាពបង្កកា​រអុក​ឡុក​ដោ​យក្មេងទំនើង ​និងត្រូវរៀប​​ចំឲ្យមាន​សណ្តាប់ធ្នាប់​របៀបរៀបរយ ល្អប្រសើរ។

ត្រូវស​ហការ​ជាមួយ​អាជ្ញាធរមូល​ដ្ឋាន បង្កើន​ការរំលឹ​កដាស់​តឿនប្រជា​ពលរដ្ឋ​ឲ្យមានការប្រុង​ប្រ​យ័ត្ន ចំពោះ​អគ្គីភ័យ ជាពិ​សេសទៀ​នធូប​នៅពេ​ល​សែនព្រេនភ្លើងចង្ក្រាន​ ចរន្តអគ្គីសនី គ្រឿង ឆេះ ព្រម​ទាំ​ងហា​មឃាត់ មិនឲ្យ​ដុតផា​វ កាំជ្រួច ឬ​បង្កសម្លេងផ្ទុះផ្សេងៗ​។ក្នុងនោះត្រូវត្រៀមកម្លាំង និង​មធ្យោបា​យប្រចាំ​ការនៅ​នឹងកន្លែងដើម្បីត្រៀម​ចេញ​អន្តរាគមន៍ពន្លត់ និង​សង្គ្រោះ​ហេតុការណ៍​អគ្គីភ័យ​ដែល​អាចកើតឡើងជា​យថាហេតុ។

ទន្ទឹមនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានជម្រុញ​កា​រអនុវត្តន៍គោលន​យោបាយភូមិ/​ឃុំ/​សង្កាត់ មា​នសុវត្ថិភាព ឲ្យបា​នស​កម្មផុស​ផុលនិង​ត្រូវយកចិត្តទុ​កដាក់គ្រប់​គ្រងមុខសញ្ញា​គ្រប់ប្រ​ភេទ ឲ្យបាន​ហ្មត់ចត់​ដោយ​ប្រើគ្រប់វិធា​នការ ដើម្បីបំ​បាត់ប្រសិទ្ធិភាព​ជាមុន មិនទុកឲ្យ​មុខ​សញ្ញា​មាន​ឱកា​សធ្វើស​កម្មភាព បង្កគ្រោះថ្នាក់ប៉ះ​ពាល់ដល់អាយុជីវិត និង​អន្តរាយ​ដល់ទ្រព្យស​ម្បត្តិរ​បស់ប្រ​​ជាពលរដ្ឋ។ជាងនេះទៅទៀតត្រូវបន្តពង្រឹងកិ​ច្ចសហ​ការជាមួយស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ជាពិសេសជាមួ​យគណៈ​កម្មការប្រយុទ្ធ ប្រឆាំងជំ​ងឺកូវីដ-១៩ គ្រប់ថ្នាក់​បង្កើន​សកម្មភា​ពផ្សព្វផ្សាយអប់​រំ អំពីវិធានកា​រសុខាភិ​បាល​នៅតាម​គោល​ដៅដែល​មានកា​រប្រមូល​ផ្តុំប្រជាព​លរដ្ឋច្រើន ព្រ​មទាំង​ត្រៀមកម្លាំង មធ្យោបាយ​ សម្ភារៈ ដើម្បីបង្ការ​ទប់ស្កាត់ និង​សង្គ្រោះបាន​ទាន់ពេលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66112 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
176738 នាក់
ខែនេះ :
417931 នាក់
3 ខែនេះ :
969302 នាក់
សរុប :
17464003 នាក់