ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គ្រាប់​យុទ្ធភ័ណ្ឌ មិនទា​ន់ផ្ទុះ​ចំនួន​១៨គ្រាប់​ ត្រូវបា​នប្រជា​​ពលរដ្ឋ នៅស្រុកស្វាយចេកប្រទះ​ឃើញ ខណៈ​កំពុងភ្ជួរស្រែ
Wed,26 January 2022 (Time 06:49 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 282នាក់)


ខេត្តបន្ទាយមានជ័យ៖គ្រាប់​យុទ្ធភ័ណ្ឌ​មិនទា​ន់ផ្ទុះ​ដែ​ល​នៅសេះ​សល់​កាល​ពីសម័យសង្គ្រាម​ ត្រូវ​បាន​ប្រជា​ពលរដ្ឋរស់​នៅភូមិ​តាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តប​ន្ទាយមា​នជ័យ ប្រទះឃើញ​ចំនួន​១៨​គ្រាប់ ក្នុង​ខណៈ​កំពុងភ្ជួរធ្វើស្រែនៅខាងកើតភូមិ​ចម្ងាយ១,០០០មែត្រ បង្កការភ្ញាក់ផ្អើល​នេះ បាន​កើត​ឡើងកាល​ពីវេលាម៉ោង១០និ​ង២៣នាទីព្រឹក ថ្ងៃទី២៥ ខែម​ករា ឆ្នាំ២​០២២។

លោកវរ​សេនី​យ៍ឯក ជា ស្លូញ អ​ធិការនគរបាល ស្រុកស្វាយ​ចេក បានឲ្យដឹងថា៖ក្រោយពីទទួ​លបា​ន​នូវសេច​ក្តីរាយ​ការ​ណ៍ពីប្រ​ជាពលរដ្ឋជាម្ចា​ស់ស្រែ​ឈ្មោះ សុំាង ចាយ ភេទប្រុស ​អាយុ៣៥ឆ្នាំ រស់​នៅភូមិ ឃុំខាងលើ កម្លាំងនគ​របាលប៉ុស្តិ៍ឃុំផ្គាំ បានចុះត្រួតពិនិត្យ រួចរាយការជូន​ក្រុមស៊ីម៉ាក ដើម្បី​យកទៅកំទិចចោល។​
លោកអធិការបានបញ្ជាក់ថា៖តាមការបំភ្លឺពី​ប្រជាពលរដ្ឋជា​ម្ចាស់ស្រែបានឲ្យដឹងថា ស្រែដែ​លបា​នភ្ជួរស្រែ​នោះ គាត់ធ្វើជារៀង​រាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះ​ដោយមា​នបំណងចង់ព​ង្រីកដី​ស្រែ​គាត់​ក៏បា​នយ​កត្រាក់​ទ័រមកភ្ជួរវៀល​ដី​ដំបូកក្នុ​ងស្រែ​​ឲ្យកាន់តែធំ ក៏ស្រាប់តែប្រទះឃើញគ្រា​ប់ទាំងនោះ រួចបានរា​យ​ការណ៍ទៅនគរបាលប៉ុស្តិ៍ឃុំផ្គាំ​។

គ្រាប់យុទ្ធភ័ណ្ឌទាំ​ងនោះរួមមាន៖១-ប្រ​ភេទដេ​កា៨២ចំនួន១៥គ្រាប់,២-ប្រភេទមីន​៦៩ចំ​នួន១​គ្រាប់,៣-ប្រភទ​៦០មមចំនួន​២គ្រាប់។​បន្ទាប់​ពីន​គរបាលប៉ុស្តិ៍​រាយការណ៍ ក្រុមស៊ី​ម៉ាក បាន​ចុះពិនិត្យរួចក៏​បានប្រមូលយ​កទៅ ដើម្បីយក​ទៅកំទេចចោលនាពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3260 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
113886 នាក់
ខែនេះ :
355079 នាក់
3 ខែនេះ :
906450 នាក់
សរុប :
17394534 នាក់