ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាជ្ញាធរខេត្តប៉ៃលិន​ ប្រារព្ធពិធីបួងសួង សុំសេចក្តីសុខ និង​ឡើង​អ្នក​តាភ្នំខៀវ
Wed,26 January 2022 (Time 02:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 296នាក់)


ខេត្តប៉ៃលិន៖​នៅព្រឹក​ថ្ងៃទី២៦ ខែ​មករា ឆ្នាំ២០​២២ លោកជំ​ទាវ ​បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន ឯក​ឧត្តម ​សៅ សារ៉ាត់​ អ្នកតំ​ណាងរាស្ត្រមណ្ឌ​លប៉ៃលិន អម​ដំណើរដោយអភិបាលរងខេត្ត ព្រមទាំង​មន្រ្តី​រាជ​ការមកពីមន្ទីរជុំវិញខេ​ត្ត បានរៀបចំ​ពិធីបួ​ងសួង​សុំសេចក្តីសុខ និង​ឡើងអ្នក​តាភ្នំខៀវ ស្ថិត​នៅ​មុ​ខផ្លូវចូ​លខ្លោងទ្វាររមណី​យដ្ឋានទឹកធ្លាក់អូរ​តាវ៉ៅ ហៅភ្នំខៀវ ក្នុងភូមិខ្លុង ​សង្កាត់អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្តប៉ៃលិន ​ដោយមាន​ការប្តូរទីតាំ​ងអ្នកតាភ្នំខៀវចុះពីកូនខ្ទមចាស់តូច មកដាក់តាំង​ឱ្យគង់​នៅ​កន្លែង​អាស្រម​ធំទូលាយសង់ថ្មីចំនួន៣ខ្នង​។

លោ​កជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បានមានប្រសាសន៍ថា ក្រោយពី​ស្ថាប​នា​ផ្លូវ ឡើង​កាន់​ទៅរមណីយ​ដ្ឋានធម្មជាតិ ទឹកធ្លាក់អូរតាវ៉ៅ ​ហៅភ្នំខៀវ រួចរាល់​ទាំងស្រុង​ដែលនឹង​បើក​ដំណើរការ ឱ្យភ្ញៀវ​ទេសចរ ឡើងទៅលេ​ងកម្សាន្ត ​នាឱកាសបុណ្យចូ​លឆ្នាំប្រពៃណីចិន វៀត​ណាម​ឆាប់ៗខាង​មុខ​នេះ ខណៈ​ក្រុមកា​រងា​របានរៀបចំតុបតែ​ងដាំ​ដើមផ្កាចម្រុះពណ៌នៅសងខាងផ្លូវ សូនរូប​សត្វគ្រ​ប់ប្រភេទ ដើម្បីទាក់ទាក់ទាញភ្ញៀវឱ្យចូលមកលេងក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករ។

លោកជំទាវបានបន្តទៀតថា ទន្ទឹមនឹង​នោះ ដោយសង្កេតឃើញរូបសំណាកអ្នកតាភ្នំខៀវ ស្នាក់​នៅក្នុងកូ​នខ្ទមតូចចាស់ទ្រុតទ្រោម ទើបខាងរដ្ឋបាលខេត្ត បានធ្វើការសាងស​ង់អាស្រមថ្មីចំនួន​៣ខ្នង តូច២ ធំ១ និងរៀបចំពិធីឡើងអ្នកតាភ្នំខៀវនេះតែម្តង។ លោកជំទាវបញ្ជាក់ទៀតថា ការធ្វើពិ​ធីនេះឡើង ដើម្បីបួង​សួងសុំសេចក្តីសុខ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្ត ទទួលបានសុខ​ភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលជោគជ័យគ្រប់ភារកិច្ចរបស់ខ្លួន។ លើស​ពីនេះ ក៏សូមបួងសួងឱ្យវិញ្ញាណ​របស់អ្នកតាភ្នំខៀវ បានជួយថែរក្សាភ្ញៀវទេសចរជាតិ និងអន្តរ​ជាតិ ដែលធ្វើដំណើរមកលេងរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ឱ្យទទួលបាន​សេចក្តីសុខ​ក្សេមក្សាន្តទាំងទៅទាំងមក កុំឱ្យមានគ្រោះថ្នាក់អ្វីកើតឡើងឡើយ។

ចំណែកលោកតាជី ដែលជាអ្នកដឹកនាំធ្វើពិធីឡើងអ្នកតា និងសូត្រធម៌បើក​ព្រះនេត្រ​អ្នកតាភ្នំ​ខៀវ​នេះ ក៏បានសូត្រធម៌ដង្ហោយកោះហៅអស់ទាំងវិញ្ញាណអារុកអារក្សអ្នកតាព្រៃភ្នំទាំងឡាយ ឱ្យមូល​គ្នាចូ​លមកស្នាក់នៅក្នុងអាស្រមខាងលើ ដើម្បីធ្វើការឃុំគ្រោង ការពារ ថែរក្សា ប្រជាពលរដ្ឋ រស់​នៅក្នុង​ខេត្តប៉ៃលិន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកពីតាមបណ្តាខេត្តនា នា ចូលមកលេងកម្សាន្ត តាមរមណីយដ្ឋានក្នុងខេត្តប៉ៃលិន ជួបតែសុខសុវត្ថិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ទាំងឡាយទាំងពួង ជាពិសេស​ជំងឺកូវីដ​១៩​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5832 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
228566 នាក់
ខែនេះ :
552178 នាក់
3 ខែនេះ :
1102860 នាក់
សរុប :
17619944 នាក់