ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋ​បាលខេត្តស្វារៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផ​លការងារប្រចាំខែមករា និងទិស​ដៅការងា​រខែកុម្ភៈ ឆ្នាំ​២០២២
Tue,25 January 2022 (Time 05:03 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 273នាក់)


ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគ​ណៈអ​ភិបា​លខេត្តស្វាយរៀង និងជាប្រធា​នគណៈ​បញ្ជាការឯក​ភាពរដ្ឋបាលខេត្ត បានអញ្ជើញជា​អធិបតីក្នុង​កិច្ចប្រជុំ​បូកសរុបលទ្ធផល​ការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២២ របស់​រដ្ឋបាលខេត្ត។

ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួ​មពីលោក លោកស្រីអភិបាលរងខេត្ត ​ប្រធានសា​លាដំបូងខេ​ត្ត ព្រះរាជអាជ្ញាខេត្ត លោក​នាយករដ្ឋបាលសាលាខេត្ត លោក​ស្នងការរងនគរបាលខេត្ត មេ​បញ្ជាការ​រង​តំបន់ប្រតិ​បត្តិការសឹករងស្វាយរៀង មេបញ្ជាការរងកងរាជ​អាវុធហត្ថខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ-អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង៨ ប្រធានទីស្នាក់កា​រត្រួតពិនិត្យច្រក​ទ្វារព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពា​ក់ព័ន្ធមួយចំនួនទៀតផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរ​សើរចំ​ពោះ​លោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំង​ប្រដាប់អាវុធ មន្ត្រីរាជកា​រក្នុងខេត្តស្វា​យរៀងទាំងអស់ នារយះ​ពេលកន្លងមកបានសហ​ការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ​ ពិសេសការ​ងារប្រយុទ្ធប្រ​ឆាំងនិងជំងឺកូវីដ១៩ និងអរគុណចំ​ពោះសប្បុរសជន​ទាំងអស់ដែល​បានចូលរួម​ឧបត្ថម្ភដ​ល់រដ្ឋបាលខេត្ត សម្រាប់ទិញម៉ូតូ​ផ្តល់ជារង្វាន់លើ​កទឹកចិត្តដល់សិស្សា​នុសិស្សដែល​ប្រលងជា​ប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំង២៦នាក់​ បាន​និទ្ទេសA។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើ​ដល់អាជ្ញាធ​រពាក់ព័ន្ធ​ត្រូវបន្តយកចិត្តទុ​កដាក់ថែរក្សាស​ន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភា​ពនៅក្នុង​ខេត្តឲ្យបានល្អប្រសើរ ពិសេស​ត្រូវបន្ត​ពង្រឹង​បញ្ហា​ភូមិ​ឃុំមានសុវត្ថិភាព ព្រមទាំងទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយឡែកសម្រាប់រដ្ឋបាលក្រុង-ស្រុក ទាំងអ​ស់ ត្រូវបន្តខិតខំ​ដោះស្រាយ​បញ្ហាដែលកើតមាន​ឡើង​នៅក្នុងដែ​ន​សមត្ថកិច្ចរប​ស់ខ្លួន​ឲ្យ​អស់​លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជា​ពលរដ្ឋនៅ​មូលដ្ឋាន ជាពិសេសត្រូវ​ពង្រឹងការគ្រប់គ្រង ថែរក្សា​ការពារដីរដ្ឋ ដីចំណី​បឹង ទន្លេ ព្រែក ឱ្យបានល្អ​សម្រាប់ជាប្រ​យោជន៍សាធា​រណៈ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3788 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
114414 នាក់
ខែនេះ :
355607 នាក់
3 ខែនេះ :
906978 នាក់
សរុប :
17395062 នាក់