ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កម្លាំងជំនាញនគរបាល​ក្រុង​ប៉ោយប៉ែត ចុះ​បង្រ្កាបមុខ​សញ្ញាជួ​ញដូរ ​និងប្រើប្រាស់នូវសារ​ធាតុ​ញៀន ដោយ​ឃាត់ខ្លួនជនសង្ស័យ​០៥​នាក់ រួម​និងវត្ថុតាង​មួយចំនួន
Tue,25 January 2022 (Time 04:43 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 298នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រោយពីទទួល​បាន​ព័ត៌​មាន​ថា​ នៅទី​តាំង​បន្ទប់​ជួលរ​បស់​ឈ្មោះ ​សាយ កញ្ញា​​កំ​ពុង​ធ្វើ​សកម្ម​ភាពជួញដូរ និ​ងប្រើប្រាស់​សារ​ធាតុញៀន​​ និង​មានប​ទបញ្ជា​របស់​លោ​កឧត្តម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងកា​រ​នគរបាល​ ខេត្តបន្ទាយ​មានជ័យ​ផងនោះ នៅវេ​លាម៉ោ​ង០៥​និង៤០នាទី​ល្ងា​ច ថ្ងៃទី២៤​ ខែ​មកករា ឆ្នាំ២០២២ លោកវរ​សេនីយ៍ឯក ​ធិន ស៊ិនដេត ស្នងការរង ទទួលផែ​នការ​ងារ​ប្រឆាំ​ងគ្រឿងញៀន បានដឹកនាំកម្លាំង​ការិយាល័​យ​ជំនាញប្រឆាំង​គ្រឿងញៀន និង​កម្លាំងអធិ​ការដ្ឋា​នន​គរបាល​ក្រុងប៉ោយប៉ែត បានចុះដ​ល់ទី​តាំង​បន្ទប់ជួល ស្ថិតនៅ​ក្នុងភូមិ​បាលិ​លេយ្យ១ ស​ង្កាត់/​ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួ​នជនសង្ស័យ​មុខសញ្ញា​ជួញដូរនិង​ប្រើប្រាស់​គ្រឿងញៀន​បានចំនួន០៥នាក់ រួមនឹងវត្ថុតាងមួយចំនួនផងដែរ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់ថា៖ជនសង្ស័យទាំង០៥នាក់រួមមាន៖
១-ឈ្មោះ សាយ កញ្ញា ភេទស្រី អាយុ២៩ឆ្នាំ មុខសញ្ញាជួញដូរ,២-ឈ្មោះ ជា ប្រុស ភេទប្រុស អាយុ​៣៥ឆ្នាំ, ៣-ឈ្មោះ នួន ខួច ភេទប្រុស អាយុ២៩ឆ្នាំ , ៤-ឈ្មោះ ហ៊ុន ញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ, ៥-ឈ្មោះ ផូ សុភាក់ ភេទប្រុស ​អាយុ៣៧ឆ្នាំ ០៤នាក់ជាមុខ​សញ្ញាប្រើប្រាស់​។

វត្ថុតាងដែលដកហូតបានរួមមាន៖ម្សៅក្រាមសថ្លា ០៨កូនថង់, ថ្នាំគ្រាប់ពណ៌ក្រហមWy ចំនួន១​៨កូនថង់ ស្មើចំនួន២០៣គ្រាប់, កូនជញ្ជីងចំនួន០១, ទូរស័ព្ទចំនួន ០១គ្រឿង និងឧប្បករណ៍​សម្រា​ប់ជ​ក់គ្រឿង​ញៀនមួយចំនួន។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បញ្ជាក់ទៀតថា៖ជនសង្ស័យមុខ​សញ្ញាជួញដូរ​និងប្រើប្រាស់​គ្រឿងញៀនប្រុសស្រីទាំង០​៥នាក់ បន្ទាប់ពីធ្វើកា​រឃា​ត់និងសួរនាំនៅ ការិយាល័យជំនា​ញរួចក​ម្លាំងនគរបាលកា​រិយាល័យជំនាញ បានរៀបចំសំ​ណុំរឿង បញ្ជូនទៅសា​លាដំបូងខេតុ្តបន្ទា​យមានជ័​យ នៅថ្ងៃ​ទី២៥ ខែមករា ឆ្នាំ២០២២នេះ ដើម្បីអនុវត្តតា​មនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5832 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
228566 នាក់
ខែនេះ :
552178 នាក់
3 ខែនេះ :
1102860 នាក់
សរុប :
17620316 នាក់