ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ០៨៩ និង០៣០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី អចល នវត្ថុ
Tue,25 January 2022 (Time 03:31 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 260នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បីធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋបានល្អប្រសើរនាំឱ្យមា​នតម្រូវការ ច្រើន​លើផ្នែកអចលនវត្ថុ ជាអាទិ៍មានដីធ្លី​លំនៅឋាន ផ្ទះសម្បែង​ជាដើម។​នៅ​សា​លា​ខេត្តបន្ទាយមានជ័យ ក្រ​សួង​សេដ្ឋកិច្ច​និងហិ​រញ្ញវត្ថុ និង​មន្ទីរសេដ្ឋកិ​ច្ចនិង​ហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៥ ខែមករា ​ឆ្នាំ២០២២ បាន​បើកកិច្ចប្រជុំផ្សព្វផ្សាយ​ប្រកាសលេខសូន្យ០៨៩ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្ដីពីការ​គ្រប់​គ្រង​អាជីវកម្មអភិវឌ្ឍន៍អច​លនវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រកាសលេខ ០៣០ ចុះថ្ងៃទី​១៣ ខែមករា ឆ្នាំ២០១៧ ស្ដីពីការគ្រប់​គ្រង អាជីវកម្មទទួល​បញ្ចាំ និងទទួលប្រតិភោគ ដោយ​អនុប្បទាន។

លោក បឹង គឹមសឹង ប្រធានមន្ទីរ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់ថា ដោយសារការ​រីករាលដា​លនៃជំងឺ​កូវីដ១៩ បានធ្វើឲ្យមានការអាក់ខាន ក្នុងកា​រផ្សព្វផ្សាយ​សេចក្ដីប្រកា​សនេះ ដូចនេះ​មន្ទីរ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹ​ងធ្វើការ​ផ្សព្វផ្សាយ​ប្រ​កាស​លេខ០៨៩ និងប្រកាស ​០៣០ ដល់​អាជីវក​រដែ​លបើ​ក​អាជីវកម្មឲ្យមា​នច្បាប់​អនុញ្ញាត ឬអាជ្ញាប័ណ្ណឲ្យ​បាន​គ្រប់ៗគ្នា ក្នុង​នោះមន្ត្រីយើ​ងបាន​ធ្វើកា​រចុះ​ស្រង់​ទិន្នន័​យ​អាជីវកម្ម​អភិវឌ្ឍ​ន៍ដីឡូត៍​ដែលពុំ​មាន​លិខិត​អនុញ្ញា​តអភិវឌ្ឍន៍​ដី​ ​លិខិតអនុញ្ញា​ត​អាជី​វកម្ម ​និងអាជ្ញាប័ណ្ណ​សម្រាប់​ក្រុង​ប៉ោយប៉ែ​តមាន​ចំនួន១០​នាក់ ​ក្រុងសិរីសោភ័ណមាន​ចំនួន៣​៦នាក់ ស្រុកព្រះ​នេត្រព្រះមា​នចំនួន២នាក់ និងស្រុកម៉ាឡៃ​មាន ចំនួន១២នាក់។

ឯកឧត្ដម ជូ វណ្ណៈ អគ្គនាយ​កនៃនិយតករ​អាជី​វកម្ម​ កម្មវត្ថុនិ​ងបញ្ចាំបា​​នមានប្រសាស​ន៍ថា ប្រកាស​លេខ០៨៩ និ​ងប្រកាស០​៣០ ថ្ងៃនេះ គឺបាន​បង្កើត​ឡើង​ ដើម្បីពង្រឹង​ការងារគ្រប់គ្រង​អាជីវ​កម្មអភិ​វឌ្ឍ​ន៍​អចល​នវត្ថុដែ​លនេះ​បង្ហាញអំពី​ការគិត​គូរឲ្យហ្មត់ចត់និង​យកចិត្តទុកដាក់រ​បស់ឯក​ឧត្តមអគ្គ​បណ្ឌិតស​ភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក មន្ត្រីរ​ដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរ​ញ្ញវត្ថុស្រប​ទៅនឹង​យុទ្ធ​សាស្ត្រចតុកោណដំណាក់កា​លទី៤ និងកា​រពង្រឹងកា​រគ្រប់គ្រង​ន​គររូបនីយកម្ម ទៅ​ជាគោលដៅ​យុទ្ធ​សាស្ត្ររប​ស់រាជរដ្ឋាភិបា​លធានា​ប្រសិទ្ធ​ភាព ​នៃការគ្រប់គ្រងលើ​អាជីវកម្មអភិវឌ្ឍន៍អ​ចលនវត្ថុ​ឆ្លើយតបទៅ​នឹងបច្ចុប្បន្នភាព នៃត​ម្រូវកា​រដីធ្លី លំនៅឋាន​ជាលក្ខណៈ​អាជីវកម្ម​មានដូចជា​ការសាង​សង់​បុរីផ្ទះ​ល្វែងខុនដូ និងពុះដីល​ក់ជាដើម។
ឯកឧត្តម អ៊ុំ រា​ត្រី អភិបា​លខេត្តបន្ទាយ​មានជ័យបានបញ្ជាក់​ថា កិច្ចប្រជុំ​ផ្សព្វផ្សា​យ​នេះ​មានសារៈ​សំខា​ន់​និងផ្តល់​នូវប្រយោជន៍​ជា​ច្រើនដល់អាជ្ញាធ​រមូលដ្ឋាន​ពាក់ព័ន្ធ ពិសេសបង​ប្អូនអាជីវករ អ្នក​អភិវ​ឌ្ឍន៍​អចល​វត្ថុ អ្នកទទួលប​ញ្ចាំ និងទ​ទួលប្រតិភោគ ដោ​យអនុប្បទា​ន​ឲ្យ​មា​នកា​រយ​ល់ដឹ​ង​កាន់​តែ​ច្បាស់​អំពីគោលកា​រណ៍វិធា​ននីតិ​វិធីល​ក្ខខណ្ឌ និង​របៀបរបប​ក្នុង​ការស្នើសុំលិ​ខិតអ​នុញ្ញាត​អាជីវ​កម្មលំ​នៅឋា​នអាជីវកម្មទ​ទួលបញ្ចាំ និង​ទទួលស្គាល់​ជា​ភោ​គដោយ​អនុប្បទាន​ពីមន្ទីរ​សេ​ដ្ឋកិច្ចនិង​ហិរញ្ញវត្ថុខេត្តក៏ដូ​​ចជា កម្រិតនៃ​ការ​ស្នើសុំអាជ្ញា​ប័ណ្ណអា​ជីវកម្មអ​ភិវឌ្ឍន៍​លំ​នៅឋា​នពីក្រ​សួង​សេដ្ឋកិច្ច និ​ងហិរញ្ញវត្ថុដើ​ម្បីធ្វើ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
34447 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
210334 នាក់
ខែនេះ :
448998 នាក់
3 ខែនេះ :
998605 នាក់
សរុប :
17491833 នាក់