ថ្ងៃទី២៨ ខែមករា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សា​មណសិស្ស ចំនួន៣៥អង្គ/នាក់ ទទួលបានអា​ហាររូបករ​ណ៍ ពី​អង្គការគ្រួសារ​កុមារ​អភិវឌ្ឍន៍​ហៅកាត់F​RA
Thu,13 January 2022 (Time 05:42 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 21នាក់)


ខេត្តបន្ទាយមានជ័យ៖នៅសាលាពុទ្ធិកវិទ្យាល័យ សម្ដេចជាស៊ីម ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ អង្គការ​គ្រួសារកុមារអភិវឌ្ឍន៍ហៅកាត់FRA ប្រចាំនៅ​កម្ពុជា ដែលជា​អង្គការ មានវត្តមាននៅលើទឹកដីនៃកោះតៃ​វ៉ាន់ បានរៀបចំផ្តល់ប្រគេននូវ អាហា​រូបករណ៍ដល់ សមណៈសិស្ស ចំនួន ៣៥អង្គ/នាក់ ដែលមានជីវភា​ពលំបាក​សម្រាប់​បន្តការ​សិក្សារៀន​សូត្រដល់ថ្នា​ក់ខ្ពស់ទៀត។

លោកបៀវ ថាន ប្រធានមន្ទីរធម្មកា​រនិងសាសនា ខេត្តបន្ទាយ​មានជ័យបានបញ្ជាក់ថា អង្គការFRA នេះមាន​អ្នកស្រីយ៉ាំ​ង​អួយលីន ជានាយិកា បានខិតខំ​កៀងគររក មូលនិធិពីប្រជាជន រស់​នៅលើទឹ​កដីនៃ​កោះតៃវ៉ាន់ដែ​លមានទឹកចិត្តអាណិតស្រឡាញ់​មកលើប្រជាជនកម្ពុជា ដោយការផ្ដល់​អាហារូបករណ៍សរុបចំនួន៥ លើករួចមកហើយ។​មិនតែប៉ុណ្ណោះអង្គការតែងតែចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាលក្នុងការជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋទីទាល់ក្រងាយរងគ្រោះ និងរង​គ្រោះដោយគ្រោះធម្មជាតិជាពិសេសបានជួយឧបត្ថម្ភប្រគេនទេយ្យទាន ព្រះសង្ឃក្នុង​ខេត្ត​បន្ទាយមា​នជ័យទាំងមូលក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ19 និងបានជួយ​ជួសជុលសាលា​ពុទ្ធិកវិទ្យាល័យ​សម្ដេចជាស៊ីមផងដែរ។

អ្នកស្រីយ៉ាំង អួយលីន ​បានមានប្រសាសន៍តាម​វីដេអូអនឡាញ ពីទឹកដីនៃកោះតៃវ៉ាន់បា​នបញ្ជាក់ថា កា​រសិក្សារៀនសូត្រគឺមានសា​រៈសំខាន់សម្រាប់មនុ​ស្សគ្រប់រូប មានចំណេះវិជ្ជាគឺមានអ្វីអ្វីទាំងអស់។

លោកស្រីបានបន្តថា រយៈកា​លកន្លងមកក៏មានការព្រួយបារម្ភចំពោះជំងឺកូវីដ១៩ ដែលធ្វើឱ្យសម​ណៈ​សិស្ស សិស្សពុំបាន សិក្សារៀនសូត្រ។តែពេលនេះរូបគាត់សប្បាយចិត្តរីករាយនឹងការជួយឧបត្ថម្ភផ្តល់អាហាររូបករណ៍ដើម្បីឲ្យសមណៈសិស្ស សិស្សរៀន​សូត្របន្តដល់ថ្នាក់ឧត្តម។ហើយលោ​កស្រីក៏សូមផ្តាំផ្ញើត្រូវ​ខិតខំរៀនសូត្រឲ្យបាន​ជាប់លា​ប់ ដើម្បីក្លាយជា​ធនធានមនុស្សដ៏ពិត​ប្រាកដជាប្រយោជ​ន៍បម្រើដល់ប្រទេ​សជាតិនិ​ងខ្លួនឯងផងដែរ ហើយលោ​កស្រីនឹងបន្តជួយជារៀងរាល់ឆ្នាំដល់ សមណៈសិស្ស សិស្ស ក្រខ្សត់។

ព្រះឧត្តមសីលញ្ញាណ ធុលសុធា ព្រះមេគណខេត្តបានមាន​សង្ឃដីកាថ្លែងនូ​វអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះអង្គការFRA ពិសេសប្រជា​ជន នៃកោះតៃវ៉ាន់ដែលតែ​ងតែឧបត្ថម្ភថវិកាជា​ច្រើនម៉ឺនដុល្លារសហ​រដ្ឋអាមេរិកនាំប្រជាពលរដ្ឋកម្ពុជា។
សូមបញ្ជាក់ផងដែរថាការផ្តល់អាហារូបករណ៍នៅពេលនេះក្នុងមួយអង្គនាក់ ទទួលបាន៥០០​ដុល្លារស​ហរដ្ឋអាមេរិក៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះ​សំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរ​សុខាភិបាលរ​ដ្ឋបាលខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញសំណេះសំណាល និងនាំយក​អំណោយ​របស់​សាខាកា​កបាទក្រហ​មកម្ពុជាខេត្តបាត់​ដំបង ចែកជូនប្រជាពលរដ្ឋ​ដែលមានជីវភាពខ្វះខាតចំនួន២៥៤ នៅក្នុងស្រុកថ្មគោល (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប្រឆាំង​គ្រឿងញៀន បង្រ្កាបមុខ​សញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយ​ឃាត់ជនសង្ស័​យប្រុស ស្រី០៣​នាក់ នៅក្រុងសិរីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីចែកប័ណ្ណ​សរសើរ និងប្រគល់រង្វា​ន់លើកទឹកចិត្តជូនដល់សិស្សានុ​សិស្ស ដែលបានប្រឡងជាប់ សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០-២០២១ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំត្រួតពិនិ​ត្យវឌ្ឍន​ភាពការងារ ប្រចាំខែមករា ឆ្នាំ២០២២ និង​លើកទិ​សដៅភារកិច្ចបន្ត (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
34655 នាក់
ម្សិលមិញ :
8046 នាក់
សប្តាហ៍នេះ :
86753 នាក់
ខែនេះ :
328034 នាក់
3 ខែនេះ :
881462 នាក់
សរុប :
6979069 នាក់