ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក ប្រាយុទ្ធ ចាន់អូចា បញ្ជារឲ្យបសុព្យាបាលសត្វ ត្រួត​ពិនិត្យ​ក​រណី​ឆ្លង"​ជម្ងឺគ្រុនផ្ដា​សាយ​ជ្រូកអា​ហ្រ្វិក
Wed,12 January 2022 (Time 07:57 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 486នាក់)


បាងកក៖អាជ្ញាធរថៃនៅថ្ងៃអង្គារ​សប្ដាហ៍នេះបានប្រកា​សពីការរក​ឃើញករណីឆ្លងនៃ «ជំងឺ​គ្រុនផ្ដា​សាយជ្រូក​អាហ្វ្រិក» តាមរយៈ​ការពិនិត្យលើសំណា​កដែល ត្រូវបានប្រមូលពី​ទីអត្តឃា​តមួយកន្លែង នៅក្នុង​ខេត្ត Nakhon Pathom។នេះបើតាមកា​រដកស្រង់ចេញផ្សាយ​ពីទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២នេះ។

អាជ្ញាធរនៅក្នុងប្រទេសថៃ បាន​បើកការស៊ើបអង្កេតមួយកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពី​កា​រមានសង្ស័យ​ជាច្រើនក្នុងរយៈ​ពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ថាជំងឺ​គ្រុនផ្ដា​សាយជ្រូក​អាហ្វ្រិកបានឆ្លង​រាលដាល នៅក្នុងប្រទេសរួចទៅហើយ ខណៈព័ត៌មា​នពាក់​ព័ន្ធនឹង​ជំងឺនេះ ត្រូវបានបិទបាំង។យ៉ាងណាក៏ដោយ បើតាម លោក Sorravis Thaneto ជាអគ្គនាយក នៃនាយ​កដ្ឋានបសុព្យាបាលសត្វ យក​សំណាក​មួយធ្វើតេ​ស្ដវិជ្ជ​មាន​ជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក នៅក្នុង​ចំណោមសំ​ណាកចំនួន៣​០៩ ក្នុងនោះ​រួមមានទាំ​ងសំណា​កឈាម​ដែលប្រមូលចេញពីសត្វជ្រូក នៅឯក​សិដ្ឋានចំនួន១០ និងទី​អត្តឃាតចំនួន២កន្លែង។

គួរបញ្ជាក់ថា ការទទួល​ស្គា​ល់ករណីឆ្លងជំងឺគ្រុនផ្ដាសា​យជ្រូកអាហ្វ្រិកកើតមានឡើង បន្ទាប់ពី​អាជ្ញាធរថៃ បានបដិសេធជាច្រើនឆ្នាំ​មកហើយថា មិនមានករណីឆ្លងជំងឺនេះ​នៅលើស​ត្វជ្រូកនៅ​ក្នុងស្រុកនោះទេ ហើយនេះក៏​ជាលើកដំបូង​បំផុតដែលអាជ្ញាធរ​ថៃទ​ទួលស្គាល់ជាផ្លូវកា​រពីវត្តមានជំងឺនេះ​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6327 នាក់
ម្សិលមិញ :
14775 នាក់
សប្តាហ៍នេះ :
116912 នាក់
ខែនេះ :
469630 នាក់
3 ខែនេះ :
1247811 នាក់
សរុប :
14188122 នាក់