ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបការងារដឹកនាំរបស់គណបក្សរយ:ពេល៥ឆ្នាំ ២០១៧- ២០២២
ខេត្តបន្ទាយមានជ័យ៖នៅស្នាក់ការបក្សប្រជាជនកម្ពុជាឃុំតាផូ ស្រុកស្វាយចេក នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានប្រារព្ធធ្វើសន្និបាតបូកសរុបការងារដឹកនាំរបស់គណបក្សរយ:ពេល៥ឆ្នាំ ២០១៧- ២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំតាផូរយ:ពេល ៥ឆ្នាំ ២០២២- ២០២៧បន្ត និងប្រកាសទទួលស្គាល់សមាភាពបេក្ខជនពេញសិទ្ធិនិងបម្រុង សម្រាប់ឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខ។
ពិធីនេះត្រូវបានប្រារពធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា និងជាប្រធានគណ:បញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោត ប្រចាំស្រុកស្វាយចេក លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក លោក លឿង សុភ័ក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក ,លោក ដា តឹង ប្រធានក្រុមប្រឹក្សាស្រុក លោក ង៉ាន់ ចិន្តា អនុប្រធានគណកម្មាធិការ ខ២៧ និងជាប្រធានក្រុមការងារចុះជួយឃុំតាផូ និងមានការចូលរួមពីសមាជិកសមាជិការបក្សចំនួន២០០នាក់ផងដែរ។
លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក បានថ្លែងកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ គណកម្មាការបក្សឃុំតាផូ។
លោកក៏បានសំណូមពរដល់សមាជិកបក្សទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវបម្រើការងារជូនពលរដ្ឋប្រកបដោយតម្លាភាព ពិសេស សេវាសុខាភិបាល សេវាសាធារណ: សេវាសន្តិសុខសណ្តាប់ធ្នាប់សង្គម ឲ្យបានល្អនិងទាន់ពេលវេលា។
ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងជាប្រធានគណ:បញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោត ប្រចាំស្រុកស្វាយចេក បានថ្លែង ជម្រុញដល់សមាជិកសមាជិកា ត្រូវបន្តផ្សព្វផ្សាយវិធានការការពារ និងត្រូវជម្រុញឲ្យពលរដ្ឋក្នុងមូលដ្ឋានត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ត្រូវទប់ស្កាត់ការជួបជុំនិងការប្រារពពិធីផ្សេងត្រូវរក្សាគម្លាតនិងត្រូវបន្តអនុវត្តគោលការសុខាភិបាលគឺ ៣កុំ ៣ការពារ ដើម្បីគេចផុតពីជម្ងឺឆ្លងនានា៕