វិទ្យាល័យហ៊ុន សែនខ្លាកូន ក្រុងសិរីសោភ័ណ ធ្វើពិធីបើកបវេសនកាលថ្នាក់ខេត្តបន្ទាយមានជ័យ ឆ្នាំសិក្សា២០២១-២២
ខេត្តបន្ទាយមានជ័យ៖នៅវិទ្យាល័យហ៊ុន សែនខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានរៀបចំពិធីបើកបវេសនកាលថ្នាក់ខេត្តបន្ទាយមានជ័យ ឆ្នាំសិក្សា២០២១-២២ក្រោមអធិបតីភាព ឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមដោយលោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកឧត្តមទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកប្រធាន / អនុប្រធានមន្ទីរ អង្គភាព លោកអភិបាលក្រុង អង្គការ សមាគម ដៃគូអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ សិស្សនិងមាតាបីតាសិស្សជាច្រើននាងផងដែរ។
លោកសុខ ចំណាន នាយកវិទ្យាល័យហ៊ុន សែនខ្លាកូនបានមានបានមានប្រសាសន៍ថា: វិទ្យាល័យនេះ មានបុគ្គលិកអប់រំចំនួន៧១នាក់ ហើយឆ្នាំសិក្សា២០២០-២១ មានសិស្សសរុប១.១១៤នាក់/ស្រី៦៦០នាក់ ។សិស្សប្រឡងជាប់មធ្យមភាគសរុប៧៥០នាក់/ ស្រី៤៥៤នាក់ ។ឆ្នាំសិក្សា ២០២១-២២ នេះ មានសិស្សសរុប១.១៦០នាក់/ស្រី៦៧៨នាក់ (ពីទី៧ដល់ទី១២) ។
លោកបន្តថា សាលាមានអគារសិក្សា៧អគារ ក្នុងនោះមានអគារធនធាន១ខ្នងផង ដែលមានបន្ទប់ពិសោធន៍២បន្ទប់ បន្ទប់កុំព្យួរទ័រ២បន្ទប់ និងបណ្ណាល័យ១បន្ទប់។ក្នុងនោះ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងប្រតិភូបានអញ្ជើញមកដល់សាលាសួរសុខទុក្ខ គ្រូ សិស្ស ហើយបានផ្តល់អគារសិក្សា១ខ្នងស្មើ៣ជាន់ ស្មើ៣០បន្ទប់ អគារស្នាក់នៅគ្រូ១ខ្នង ២ ជាន់និងអគារទីចាត់ការ១ខ្នង ផ្តល់កុំព្យួរទ័រ២០គ្រឿង ម៉ាស៊ីនព្រីនធ័រ២គ្រឿងនិងម៉ាស៊ីនថត១គ្រឿង ផងដែរ។
លោកឈួន ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានអានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២១-២២ ដោយលើកឡើងនូវ១៣ចំណុចដើម្បីអោយលទ្ធផលល្អប្រសើរតាមរំពឹងទុកនៃគោលនយោបាយអប់រំ"គន្លងប្រក្រតីថ្មីនៃវិស័យអប់រំ"។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍ថា:ក្នុងអាណត្តិទី៦នេះ សម្តេតេជោនាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ ដោយចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្សជាអាទិភាពទី១ ។ក្នុងនោះក្រសួងអប់រំបានប្តេជ្ញាសម្រេចអោយបានបាននូវមុំទី១ ស្តីពី "ការពង្រឹងគុណភាពគុណភាពអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា" ។
ទន្ទឹមនោះឯកឧត្តមបានសម្តែងការអបអរសាទរពិធីបើកបវេសនកាលថ្មី ហើយសូមលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សចូលរួមអនុវត្ត៦ចំណុចសំខាន់ៗ សំដៅអោយសម្រេចបានគោលដៅរបស់យើង ។សម្រាប់ដំណើរការបត្រៀម រៀននៅនៃបវេសនកាលនេះដែរ ក៏មានការប្រគល់ប័ណ្ណសរសើរជូនសមាជិកក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ ,ប្រគល់លិខិតថ្លែងអំណរគុណដល់អង្គការកុមារជ័យ,ដល់អង្គការសមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ ។
ប័ណ្ណសរសើរជូនលោកគ្រូអ្នកគ្រូដែលមានស្នាដៃល្អ ,ចែករង្វាន់និងប័ណ្ណសរសើរជូនសិស្សានុសិស្សដែលប្រឡងឌីប្លូម ទទួលបាននិទ្ទេសល្អ, ចែករង្វាន់និងប័ណ្ណសរសើរដល់សិស្សទទួលចំណាត់ថ្នាក់លេខ១ ,លេខ២,លេខ៣និងចែកកង់១១គ្រឿងដល់សិស្សក្រីក្រីផងដែរ ៕