ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខា​កាកបាទក្រហ​មកម្ពុជាខេត្តកំពង់ចាម ប្រារព្វពិធី​អបអសាទរ ខួបទី១៥៨​ ទិវាពិភព​លោកកាក បាទ​ក្រហម និងអឌ្ឍចន្ទក្រ​ហម ០៨ ឧសភា ឆ្នាំ២០២១
Sat,08 May 2021 (Time 03:31 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 337នាក់)


ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបា​លនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធា​នគ​ណៈ​កម្មា​ធិ​ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងឯ​កឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុង​ពិធីអបអសាទរ ខួបទី១៥៨ ទិវាពិភព​លោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំង​អស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាង​ភាពធន់រប​ស់សង្គម​ជាតិ"។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯក​ឧត្តម លោកជំ​ទាវសមាជិកព្រឹទ្ធសភាភូមិ​ភាគ២ អ្នកតំណា​ងរាស្ត្រមណ្ឌល​ខេត្តកំពង់ចាម លោក លោកស្រីប្រធា​នមន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរស​ជននានា​ក្នុងខេត្តផងដែរ។

រដ្ឋបាលខេត្តបញ្ជាក់​ថា​ ការប្រារព្ធទិវាពិ​ភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២​០២១​នេះ​ ក្នុង​គោលបំណង​គឺ​ដើ​ម្បី​គៀងគរ​ថវិកាពី​សសប្បុរសជ​ននានា សម្រាប់​ទ្រទ្រង់​ដល់​សក​ម្មភា​ពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយបញ្ហាផ្សេងៗ​ ដោយ​មិនប្រកាន់​និន្នាការ​នយោបាយ ប្រកាន់វណ្ណៈ ពូជសាសន៍ និងជំនឿសាសនាអ្វីឡើយ។តាមរយៈមូលនិធិនេះ​ ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាល​នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន​គណៈកម្មាធិកា​រសាខាកា​កបាទ​ក្រហមកម្ពុជា​ខេត្តកំពង់ចាម បានថ្លែងអគុណ​​ចំពោះ កាយវិការមនុស្សធម៌របស់ឯកឧត្តម លោក​ជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរស​ជន​ទាំងអស់​​ដែលបានបរិច្ចាគថវិកា​ សម្រាប់​ទ្រទ្រង់​ដល់សា​ខាកាកបាទក្រហមខេត្តកំពង់ចាម នាពេលនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5832 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
228566 នាក់
ខែនេះ :
552178 នាក់
3 ខែនេះ :
1102860 នាក់
សរុប :
17619908 នាក់