ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកា ដល់រដ្ឋបា​លរាជធា​នី​ភ្នំពេញ សម្រាប់ចែកជូនព​លរដ្ឋ កំពុងអនុវត្តវិធានការទប់​ស្កាត់ជំងឺកូវីដ-១៩
Sat,08 May 2021 (Time 02:43 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 369នាក់)


រាជធានីភ្នំពេញ​៖នៅព្រឹកថ្ងៃទី៨ ខែឧភា ឆ្នាំ២០២១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា បាន​ផ្តល់អំ​ណោយ​ជាគ្រឿងឧប​ភោគ បរិភោគ ​និងថវិកា​ ដល់រដ្ឋបា​លរាជធានីភ្នំពេញ សម្រាប់​ចែកជូនប្រជា​ពលរដ្ឋដែល​ជួបការ​ខ្វះខាត​ នៅក្នុងអំឡុង​ពេលកំពុង​អនុវត្តវិធាន​ការការពារ​ទប់ស្កាត់ជំងឺកូវីដ-១៩។

អំណោយដែលសម្តេចបានផ្តល់ជូនថ្នាក់ដឹកនាំរាជធានីភ្នំពេញ នៅភូមិគ្រឹះរបស់សម្តេចនាពេលនេះ មាន​ថវិកាចំនួន​២០លានរៀល អង្ករចំនួន១​១ ២៤០គីឡូក្រាម គ្រឿងបរិភោ​គឧបភោគបរិភោគ​ជាច្រើនទៀត​ដូចជា ត្រីខកំប៉ុង មី និងសម្ភារៈ​អនាម័យ មានអាកុល សាប៊ូ ថ្នាំដុសធ្នេញជាដើម។

នៅក្នុងឱសកាស​នេះ សម្តេចប្រធានរដ្ឋសភា បានសម្តែង​ការសោកស្តាយ និងចូលរួមរមណ​ទុក្ខ ចំពោះក្រុមគ្រួសា​រ ដែលមាន​សមាជិកបានស្លាប់​បាត់បង់​អាយុជីវិត ដោយសារជំងឺកូវីដ-១៩ និង​បានជូនពរ​ដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ និងមណ្ឌល​ព្យាបាលទាំ​ងអស់បា​នឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ ហើយបានវិល​ត្រឡប់ទៅជួប​ជុំក្រុម​គ្រួសារវិញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តអំពាវនាវដល់​ប្រជាពលរ​ដ្ឋចូលរួមអនុវត្ត​វិធានការរដ្ឋ​បាលនិងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន និងមិនត្រូវ​ធ្វេសប្រហែស​ឡើយព្រោះថាជំងឺកូវីដ-១៩ នៅតែ​បង្ក​ហានិភ័យខ្ពស់ដដែ​លនៅកម្ពុជាក៏ដូច​ជាពិភពលោកទាំងមូល បើទោះបីពេលនេះ​រាជរដ្ឋាភិបាល បានបញ្ចប់វិធា​ន​ការបិទខ្ទប់​នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។សម្តេច​ក៏បានលើ​កទឹកចិត្តដ​ល់ពលរដ្ឋ ទៅទទួល​វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបា​លផ្តល់ជូនដោ​យឥតគិតថ្លៃ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាសហគមន៍ និងបង្កើតភា​ពស៊ាំក្នុង​សហគមន៍ សំដៅការពារ​ទប់ស្កាត់កុំឲ្យជំងឺដ៏កាច​សាហាវនេះ យាយីសង្គម​ជាតិកាន់​តែធ្ងន់ធ្ងរឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2299 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
112925 នាក់
ខែនេះ :
354118 នាក់
3 ខែនេះ :
905489 នាក់
សរុប :
17393573 នាក់