ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រជាពលរដ្ឋ​ចំនួន៥៨០គ្រួសារ ដែលរងគ្រោះ​ដោយសារខ្យល់​កន្ត្រាក់ បណ្តាលឲ្យខូច​ខាតផ្ទះសំ​បែង និងទ្រព្យស​ម្បត្តិ នៅស្រុករមាសហែក ទទួលអំណោ​យ​ពីក្រុមការ​ងាររាជរដ្ឋា​ភិបាល
Sat,08 May 2021 (Time 02:24 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 314នាក់)


ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនា​យរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំ​នងជាមួយរដ្ឋសភា ព្រឹទ្ធសភា ​និងអធិការកិច្ច និងជាប្រធា​នក្រុមការងា​ររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង អម​ដំណើរដោយ​ឯកឧត្តមនាយឧត្តម​សេ​នីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទ និងជាមេបញ្ជា​ការកងរាជ​អាវុធ​ហត្ថលើផ្ទៃប្រទេស ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល នៃគណៈអភិបាលខេ​ត្តស្វាយរៀង​ និងជាប្រធា​នគណៈ​កម្មាធិការសា​ខាកាកបាទក្រហមកម្ពុជាខេត្ត​ បាន នាំយកអំណោ​យរបស់​ក្រុមការ​ងាររាជ​រដ្ឋាភិបាល ចុះមូលដ្ឋាន​ខេត្តស្វាយ​រៀង អញ្ជើញចែកជូនដល់ប្រជាពលរដ្ឋចំនួន៥៨០គ្រួសារ ដែល​រងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ និងអ្នកដែ​លរង​របួ​ស​ដោយគ្រោះធម្មជាតិ ដែលស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ភូមិក្រសាំង ឃុំក្រសាំង និងភូមិអ​ន្សោង ឃុំជ្រៃធំ នៃស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ​លោកជំ​ទាវ​ក៏បានកា​រផ្តាំផ្ញើរ​សាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេច​កិត្ត​ព្រឹទ្ធបណ្ឌិត ដែលសម្តេច​បានខិតខំប្រឹងប្រែងបង្ការ ទប់ស្កា​ត់កា​រឆ្លងរីករាលដាលជំម្ងឺកូវីដ១៩ ក៏​ដូច​ជាកា​រជម្រុញ​ឲ្យប្រជាពល​រដ្ឋបាន​ចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា ព្រមទាំងការគិត​គូរអំពីការផ្តល់​ស្បៀង និងជំ​នួយសង្គ្រោះប​ឋមនៅតំបន់បិទខ្ទប់​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល និង​បាន​សំណូមព​រឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំ​ពោះការបម្រែបម្រួលអាកាសធាតុ និងគ្រោះធ​ម្មជាតិជា​ដើម និងជាពិសេស ត្រូវគោរពតាមវិ​ធានការណ៍របស់រាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ ឲ្យបានជា​ប់ជា​ប្រចាំ។អំណោយដែលត្រូវផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេស និងថវិ​កាមួយចំនួន​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
46599 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
157225 នាក់
ខែនេះ :
398418 នាក់
3 ខែនេះ :
949789 នាក់
សរុប :
17437873 នាក់