ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម អភិបាលខេត្តកែប អញ្ជើញចុះជួបសំណេះសំណាល​ និងចែកអំណោ​យជូនប្រជាព​លរដ្ឋ​ជ​ន​ជាតិខ្មែរ​ កាន់សាសនាឥស្លាម​ ដែលមានជីវភាពខ្វះខាត ក្នុងខែរ៉ម៉ាឌន ចំនួន១៥០គ្រួសារ
Fri,07 May 2021 (Time 04:27 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 356នាក់)


ខេត្តកែប៖នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹ​កនាំក្រុមការងារ​អញ្ជើញ​ចុះជួបសំណេះសំណាល​ និងចែក​អំណោយជូន​ដល់ប្រជាព​លរដ្ឋជនជា​តិខ្មែរ​ កាន់សាសនាឥស្លាម​ ដែលមា​នជីវភាពខ្វះខាត ក្នុងខែរ៉ម៉ាឌន ចំនួន១៥០គ្រួសារ ដោយក្នុង​មួយគ្រួសារទទួលបាន អង្ករ , ស្ករស , អំបិល , ប្រេងឆា, មី ,ទឹកដោះគោ , ទឹកសឺរ៉ូ ,ផ្លែល្មើយ ។

នាឱកាសនោះ​ដែរ ឯកឧត្តមអភិបាលខេត្ត​ បានគូស​បញ្ជាក់ថា បើទោះ​បីប្រទេសកម្ពុជា​ ប្រ​កាន់​យក​ពុទ្ធសាសនា​ជាសាសនារបស់រដ្ឋក៏​ដោយ តែសេរី​ភាពក្នុងការគោរ​ពសាសនា​ របស់​ប្រជាព​លរដ្ឋ​ត្រូវបាន​បើកទូលំទូលាយ ហើ​យសាសនា​ទាំងអស់ក្នុងប្រទេសកម្ពុជា រស់នៅ​ជាមួយគ្នា​យ៉ាងសុខ​សាន្ត ពុំដែល​មានទំ​នាស់សាសនាឡើយ និងបាន​អប់រំ​ដឹកនាំប្រជាពលរដ្ឋកម្ពុជា អោយដើរក្នុងផ្លូវល្អ ប្រកា​ន់សុចរិត​ និងដើរតា​មមាគ៌ាសាស​នា ចូលរួមគោរពច្បាប់រដ្ឋ​ បានយ៉ាងល្អប្រសើរ។

ឯកឧត្តមបន្ថែមថា ប្រមុខរាជរដ្ឋភិបាល លោកបានគិតគូរដល់ គ្រប់សាស​នាទាំងអស់​ក្នុងប្រទេ​សកម្ពុជា ដោយបានផ្តល់ឱកា​សក្នុងការគោរពប្រតិបត្តិ សាសនាដូចៗគ្នា ជាពិសេសក្នុងរ​ដូវកាល​ចូលបួស នៃខែ​រ៉ម៉ាឌន រប​ស់ប​ងប្អូនខ្មែរ​ សាសនិក​ឥស្លាម ជារៀងរាល់ឆ្នាំថ្នាក់ដឹ​កនាំតែង​តែបាន​ផ្តល់ជូននូវអំ​ណោយពុំដែលខានឡើយ ដែល​បង្ហាញអោយឃើញពីឥរិយាបទល្អ ប្រកាន់យក​នូវសិល្ប:​ចែករំលែក ជួយគ្នាទៅ​វិញទៅមក របស់ខ្មែរយើង។

ទន្ទឹមនោះដែរឯកឧត្តមអភិបាល​ខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តកែប សូមចូ​លរួមអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ​ ៣កុំ​ នឹងរស់នៅតា​មបែបគន្លងថ្មី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14181 នាក់
ម្សិលមិញ :
5910 នាក់
សប្តាហ៍នេះ :
227193 នាក់
ខែនេះ :
549046 នាក់
3 ខែនេះ :
1099130 នាក់
សរុប :
17613476 នាក់