ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ ​បាន ​ស្រីមុំ បើកប្រាក់ឧបត្ថម​ដល់លោកតា ​លោកយាយ ចាស់ជរាក្រីក្រគ្មានទីពឹង របស់​មូលនិធិ​ចាស់ជរាក្រីក្រី គ្មានទីពឹងនៅខេត្តប៉ៃលិន
Wed,05 May 2021 (Time 03:36 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 363នាក់)


ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានមូ​លនិធិចាស់ជ​រាក្រីក្រីគ្មានទីពឹង ដោយមានអញ្ជើញចូលរួ​មពីឯកឧត្តម អ្នកតំណាង​រាស្ត្រមណ្ឌល​ប៉ៃលិន ព្រមទាំងក្រុមការងារ អាជ្ញាធរមូលដ្ឋាន យុវជន ស.ស.យ.ក ខេត្ត បានចុះ​សួរសុខទុក្ខ និងនាំយក​ស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លារបស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហ​មកម្ពុជា និង​ថវិកាឧបត្ថម្ភប្រចាំខែ ឧសភា របស់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមកា​រងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ជូនលោកយាយលោកតា ចាស់ជរាគ្មាន​ទីពឹងទូទាំងខេត្តប៉ៃលិន ដើម្បីជួយសម្រួល ពីទុក្ខលំបាកក្នុងគ្រាកំពុងជួបបញ្ហាវិបត្តិកូវីដ-១៩ ។

ប្រភពព័ត៌មានបានឱ្យដឹងថា៖ជារៀងរាល់ថ្ងៃទី៥ នៃខែនីមួយៗ ចាស់ជរាគ្មាន​ទីពឹងក្នុងខេត្តប៉ៃលិន តែងតែទទួលប្រាក់មូលនិធិ (ឧបត្ថម្ភ) ប្រចាំខែពី​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជាក់​ស្តែងនៅពេលនេះ ក្រុមការងារមូលនិធិ​គាំទ្រសុខភាពនិងសង្គ្រោះបន្ទាន់ ជនចាស់ជរាគ្មាន​ទីពឹង​ខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានជួបសំ​ណេះសំណាល​សួរសុ​ខទុក្ខ និងនាំយកថវិកាមូលនិធិផ្តល់ជូនពួកគាត់ ក្នុងម្នាក់ចំនួន១០០.០០០រៀល (មួយសែ​នរៀល​គត់) ។​ការផ្តល់មូលនិធិនេះ រៀបចំនៅការិយាល័យតំណាងរាស្រ្តខេត្តប៉ៃលិន សាលាឃុំអូរអណ្តូង និងសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ រីឯលោកយាយលោកតា មានជំងឺធ្វើដំណើរពីបាក ក្រុមការងារបាន​យកថវិកាទៅជូនដល់គេហដ្ឋានផ្ទាល់តែម្តង ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អ​ភិបាលខេត្ត និងជាប្រធានមូលនិធិ ចាស់ជរាក្រីក្រ​គ្មាន​ទីពឹង បាននាំនូវសេចក្តីអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក្នុង ការផ្សព្វ ផ្សាយអប់រំប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តតា​មវិធាន (៣ការពារ ៣កុំ) និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កា​ត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

ដូច្នេះ យើងរាល់គ្នា ត្រូវប្រុងប្រយ័ត្នខ្ពស់ ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ត្រូវរស់នៅត្រូវស្អាត មានអ​នាម័យ លាងដៃជាមួយ​សាប៊ូ ទឹកអាល់កុល ឬជែល ស្នាក់នៅក្នុងផ្ទះបើគ្មានការចាំ​បាច់ចេញ​ក្រៅ មិនត្រូវប្រមូលផ្តុំគ្នា ត្រូវពាក់ម៉ាសឱ្យបានត្រឹមត្រូវពេលចេញទៅក្រៅ និងរក្សាគំលាតសុវត្ថិភាព ។

ចំពោះប្រ​ជាពលរដ្ឋចំណូលស្រុក សូមស្នាក់​នៅដាច់ដោយឡែកពីសាច់ញាតិក្រុមគ្រួសារ មិត្តភក្តិរ​យ:​ពេល១៤ថ្ងៃ បើមានករណីថាសង្ស័យ ដូចជាផ្តាសា​យ ហៀរសំបោរ មានកំដៅលើសពី ៣៧.៥ អង្សាសេ ក្អកស្ងួត ឈឺបំពង់ក. ពិបាកដកដង្ហើម សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេ​ទ្យប​ង្អែកខេត្ត នៅជិតផ្ទះបំផុត ឬទំនាក់ំនងទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអា​ជ្ញាធរភូមិឃុំ​សង្កាត់ នៅកៀកជាប់ផ្ទាល់ ដើម្បីងាយបញ្ជូនទៅកាន់មន្ទីរពេទ្យធ្វើការពិព្យា បាលជំងឺជូនផងដែរ ។

សូមបញ្ជាក់ផងដែរថា ៖មូលនិធិគាំទ្រសុខភាព និង សង្គ្រោះបន្ទាន់ខេត្តប៉ៃលិន បានរៀបចំឡើង តាំងពីឆ្នាំ២០១​១ និងបានដំណើរការមកដល់បច្ចុប្បន្ន ទទួលបានការឧបត្ថម្ភ​គាំទ្រថវិកាទាំង​ស្រុងពីឯ​ក​ឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អ​ភិបា​លខេត្តប៉ៃលិន ដោយបើកប្រាក់ឧបត្ថម្ភជាប្រចាំខែ ជូនលោកយាយ លោកតា ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន មិនប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីឡើយ ។

ចំណែកលោកតា លោក យាយចាស់ជរា បានលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ​ បាន ស្រីមុំ អភិបាលខេត្ត និងក្រុមការងារ ក៏សូមជូនពរឱ្យសម្តេចតេជោ និងស​ម្តេច កិត្តិព្រទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ទទួលបាននូវសុខភាពល្អ កម្លាំងពលំមាំមួន ទទួល​បា​នជោគជ័យគ្រប់ភារកិច្ច ជាពិសេសសូមឱ្យឈ្នះនូវឧបទ្រុពចង្រៃ និងជំងឺកូវីដ១៩ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4082 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
215439 នាក់
ខែនេះ :
537439 នាក់
3 ខែនេះ :
1086655 នាក់
សរុប :
17597467 នាក់