ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរសម្នាក់ចងក ស​ម្លាប់ខ្លួនឯង នៅក្នុង​បន្ទប់ទឹក មិនដឹងមូលហេតុ
Sat,15 May 2021 (Time 07:35 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 3137នាក់)


ខេត្តបន្ទាយមានជ័យ៖មិនដឹង​មានវិបត្តិអ្វីនោះទេ បានជាយុវជន​ចរឹកដូចស្រី​ម្នាក់ម្រេចចិត្តចង ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក ក្រុមគ្រួសារប្រទះ​ឃើញសពកាលពី​វេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃ​ទី១៤ ខែ ឧសភា ឆ្នាំ ២០២១ ក្រោយពីអង្គុយសញ្ជឹង​ គិតច្រើនសួរមិ​នឆ្លើយ ដោះស្រាយមិន​ចេញ​នោះ​។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពដែលស្លាប់ដោយចងក នោះមានឈ្មោះ ជង់ ស៊ីចាន់ ភេទ​ប្រុស អាយុ២០ឆ្នាំ រស់នៅ​ភូមិចក្រី ឃុំជប់​វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ​មានជ័យ ។

សមត្ថកិច្ចមូលដ្ឋានបន្តថា បើតាមកា​ររៀបរាប់របស់ឪពុក ជនរងគ្រោះឈ្មោះ មិត្ត ជួយ អាយុ៤៨ឆ្នាំ ថា កូនរប​ស់ខ្លួនមិនងាយចេ​ញពីផ្ទះនោះទេ ហើយអង្គុយ​សញ្ជឹងនៅតែក្នុង​ផ្ទះសួរមិនប្រាប់​ក៏ដាច់ចិត្ត ចង ក ស្លាប់ខ្លួន ហើយឆ្នាំនេះកូនរបស់ខ្លួនមានអាយុ២​០គត់ ប្រុង​នឹ​ងយកកូន​ទៅស្រោចទឹកដែ​រ។

បើតាមបងស្រីសព ឈ្មោះ ជង់ ដាណេ ភេទស្រី អាយុ២៣ឆ្នាំ បាននិយាយថា ពេលត្រឡប់​មកពី​ផ្សារវិ​ញខ្លួនក៏​បានចូលទៅ​បត់ជើ​ងនៅក្នុងបន្ទប់ទឹ​កផ្ទះរបស់​ខ្លួន ពេល​នោះ​ទ្វាបានបិត​ក៏ស្រែក​ហៅ​ប្អូន ឈ្មោះ ស៊ី ចាន់ មិនឆ្លើយច្រាន​ទ្វាបន្ទុប​ទឹកចូល​ស្រាប់តែឃើ​ញប្អូនប្រុសចងក សម្លាប់ខ្លួន និង​កន្សែងអំបោះ ពណ៍ការូ ស្លាប់ក្នុងបន្ទប់​ទឹកតែម្តង ពេលឃើញដូច្នោះ​ឪពុក​ក៏បានយ​កកាំបិត​កាត់ក​ន្សែង ទម្លាក់សពកូ​នចុះ លើក​យក​មកដាក់នៅ​លើកន្ទេល សាកសព​មានសភាព​នៅទន់ទើប​ចងក​ថ្មីៗ ក្រោយពីកើតហេតុរួចមក ក្រុមកោសល្យវិច្ច័យចុះម​កពិនិត្យលើ​សា​កសព ហើយ​បានធ្វើកា​រសន្និដ្ឋា​នថា សាកសពជន​រងគ្រោះពិតជាស្លាប់​ដោយចង ក ពិតប្រាកដមែ​ន ព្រោះក្រោយ​ពេលពិនិត្យសា​កសព គ្មានឃើញស្នាកស្នាម​ជាប់និងអំពើឃាតកម្មនោះទេ។

សាកសព​ជនរងគ្រោះដោយចងក​សម្លាប់នេះ សមត្ថកិច្ចបាន​ប្រគល់ទៅឲ្យក្រុមគ្រួសា​រយកទៅចា​ត់ចែងធ្វើបុណ្យ​ទៅតាមប្រពៃណីនៅផ្ទះសពតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3881 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
226615 នាក់
ខែនេះ :
550227 នាក់
3 ខែនេះ :
1100909 នាក់
សរុប :
17617889 នាក់