ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក គឹង វណ្ណៈ និងលោក បោន ​ប៊ិន​ ដឹក​នាំក្រុមការងារ អញ្ជើញចុះសា​កសួរសុខទុក្ខ និងនាំយក​អំ​ណោយផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​ក្នុងអំឡុង​ការរីករាលដាលនៃជំងឺ​កូវីដ១៩
Sat,15 May 2021 (Time 04:29 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 486នាក់)


ខេត្តបន្ទាយមានជ័យ៖ប្រជាពល​រដ្ឋដែលជួបវិបត្តិ​សេដ្ឋកិច្ច​ក្នុងគ្រួសារ ក្នុងអំឡុង​នៃការរីករាលដាល​ជំងឺកូវីដ-១៩ ស្រុ​កថ្មពួក ខេត្តបន្ទាយ​មានជ័យ ទទួល​បាន​ការ​យកចិត្តទុកដា​ក់ពីសំណាក់​ថ្នាក់​ដឹកនាំ​ខេត្តបន្ទាយមានជ័យ ដែល​មាន លោក គឹង វណ្ណៈ អភិបាល​រងខេត្តបន្ទាយ​មានជ័យ និងជាប្រធា​នក្រុមការ​ងារចុះជួយស្រុកថ្មពួក និងលោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន ប្រធានក្រុមកា​រងារចុះ​ជួយឃុំគំរូ និងជាមេបញ្ជាកា​រកងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ អញ្ជើញចុះសាកសួរសុខទុក្ខ និងសំ​ណេះសំ​ណាល ព្រមទាំង​ចែកអំ​ណោយជូន​ដល់ប្រជាពល​រដ្ឋក្នុងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួន២៩៣គ្រួសារ ក្នុង១គ្រួសារ​ទទួលបាន ៖ មី ចំនួន០១កេស ,ត្រីខ ចំនួន២យួរ ,ខោអាវកីឡា ចំនួន១ឈុត ,ម៉ាស់ ចំនួន១ប្រអប់ និងប្រាក់ចំនួន ៥ម៉ឺនរៀលផងដែរ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បាន​មានប្រសាសន៍​ផ្ដាំផ្ញើដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវចេះអនាម័យ ឧស្សា​ហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល ព្រមទាំងពាក់ម៉ាស់ រក្សា​គម្លាតសុត្ថិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេ​សអនុវត្តវិធា​នការដែល​ដាក់ចេញ​ដោយប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ និង៣កុំ ​ឲ្យ​បានខ្ជាប់ខ្ជួន ដើម្បីបញ្ជៀសការ​ឆ្លងនូវ​ជំងឺ​កូវីដ​១៩ ដល់ខ្លួនឯងផង និង​រីករាល​ដាលដល់អ្នកផ្សេងផង​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2996 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
113622 នាក់
ខែនេះ :
354815 នាក់
3 ខែនេះ :
906186 នាក់
សរុប :
17394270 នាក់